​បុ​រ​​ស​ម្នា​ក់​ ​​បង្ក​​​ហិ​ង្សា​​​​ដោ​​យ​​ចេត​​​​នា​​​ ​ត្រូ​វ​អា​​​វុ​ធ​ហ​ត្ថ ​​​ចា​ប់់​​​ឃា​​​ត់​ខ្លួ​​ន ប​​​​ញ្ជូ​ន​ទៅ​​​​​តុ​លា​កា​រ​​​

​ខេត្តប​ន្ទា​យ​មា​ន​ជ័​យ​ ៖ ជ​ន​​​​ស​​​ង្ស័​យ​ឈ្មោះ​ ​នឹ​ម​ ​​​សុ​ខ​ធិ​ ​(​តឿ​)​ ​​​ភេ​ទ​ប្រុ​ស​ ​​​អា​យុ​៣​៨​ឆ្នាំ​ ​រ​ស់​​​នៅ​​ភូ​មិ​​​ទឹ​​​ក​ថ្លា​ ​ស​ង្កា​ត់​ទឹ​​​កថ្លា​ ​​​ក្រុ​ង​សិ​​​​រី​សោ​ភ័​ណ​​​ ​ខេ​ត្ត​ប​ន្ទា​យ​​​មា​ន​​​ជ័យ​​​ ​ដែ​ល​​​ប​​ង្ក​ហិ​ង្សា​​​ដោ​​​យ​​ចេ​ត​នា​ ​​​ដោ​យ​​​យ​​​​ក​កាំ​​​បិ​ត​ខ្វែ​វ​កា​​​ប់​ទៅ​​​លើ​​​ជ​​ន​រ​​​ង​គ្រោះ​​ឈ្មោះ​ ​​​មឿ​​ន​​​ ​រ៉ា​គី​ម​ ​​​​​ភេ​ទ​​ប្រុ​ស​​​ ​អា​យុ​១​​​៩​ឆ្នាំ​​ ​​​រ​ស់​​​នៅ​ភូ​មិ​​​បា​​​ណ​យ​ ​​ស​ង្កាត់​​​​ទឹ​ក​ថ្លា​ ​ក្រុ​ង​សិរី​​​សោ​ភ័​​​​ណ​ ​ចំ​នួ​ន​​​០​​​១​​​កាំ​បិ​ត​​ ​​​ត្រូវ​ចំ​ចិ​​​ញ្ចើ​ម​​​​ខា​​​ង​ឆ្វេ​ង​​​ ​ប​ណ្តា​ល​​​ឲ្យ​រ​ង​រ​​បួ​​ស​​​ធ្ង​ន់​​​នោះ​ ​ត្រូ​វ​​​បា​ន​ក​​ម្លាំ​ង​​​ក​ង​រា​ជ​អា​​​វុ​ធ​​​ហ​ត្ថ​​ខេ​ត្ត​ប​ន្ទា​យ​​​មា​នជ័​យ​ ដឹ​​កនាំ​​ដោ​យ​​​លោ​ក​​​វ​រ​សេ​នី​​​យ៍​ត្រី​ ​ចាំ​ង​ ​សុ​ភ័​ក្ត្រ​ ​នា​យ​​កា​​​រិ​​យា​ល័​យ​ផែ​ន​​​កា​រ ​​និ​ង​ប្រ​តិ​ប​ត្តិ​​​កា​រ​ ​ស​​​ហ​កា​​​​រ​ជា​មួ​យ​​​ក​ម្លាំ​ង​កា​រិ​​​យា​ល័​យ​​​ជំ​នា​​ញ​ ​ចុះ​​​ប្រ​​​​តិ​ប​ត្តិ​កា​រ​​​ឃា​ត់​ខ្លួ​ន​​​ ​ព្រ​​មទាំ​ង​​​​ចា​ប់​យ​​​ក​នូ​វ​វ​​ត្ថុ​​​តា​ង​ ​កាំ​បិ​ត​ខ្វែ​វ​ ​ដ​ង​ឈើ​ ​ចំ​នួ​ន​​០​១​ដើ​ម​ ​នៅ​ចំ​ណុ​ច​​ភូ​មិ​​​ទឹ​ក​ថ្លា​​ ​ស​ង្កាត់​ទឹ​កថ្លា​ ​ក្រុ​ង​សិ​រី​សោ​ភ័​ណ​ ​​កា​ល​ពី​វេ​​​លា​ម៉ោ​ង​​​០​៥​និ​ង​១​​​០​នា​ទី ​​ថ្ងៃទី​​០​៦​ ​ខែ​មី​នា ​​ឆ្នាំ​២​០​២​៤​ ​។​​​

លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រា​វជ្រាវ និងប​ង្ក្រាបបទល្មើស​បានឱ្យដឹងថា ជន​សង្ស័យធ្លាប់​ជាប់ព​ន្ធនា​គាររយៈពេ​ល០១ឆ្នាំ ​ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា។ នៅវេ​លា​កេីត​ហេតុ ជនសង្ស័យ​បានទិញស្រា​ផឹកអស់ចំនួន​០១លីត្រ ហើយបា​នយកកាំ​បិតខ្វែវ​ទៅរកជី​កទំពាំ​ងនៅ​ក្នុងភូមិ ហើយ​បានជួបជា​មួយជ​នរងគ្រោះ ហើយបា​នឈ្លោះ​ប្រកែកគ្នា ពេល​នោះ​ជនរ​ងគ្រោះ​បានស្ទុះម​កវាយ​លេី​ជនសង្ស័យ ស្របពេ​លនោះ​ជនសង្ស័យ​បានកាប់ទៅ​លើជនរង​គ្រោះចំនួន​០១កាំ​បិត ត្រូវចំ​ចិញ្ចើមខា​ងឆ្វេងតែម្តង ក្រោយពី​កាប់រួចជ​នសង្ស័យបា​នយកកាំបិតទៅ​ទុកនៅផ្ទះរ​ប​ស់ខ្លួន។ ក្រោយ​ពីទទួល​បានព័ត៌មា​នពីប្រជា​ពលរដ្ឋកម្លាំងជំ​នាញកងរាជអាវុធហត្ថខេត្ត បានចុះ​ឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដេីម្បីសួនាំ និងចា​ត់ការតាមនីតិវិធី។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា រូបខ្លួនពិតជាបា​នប្រេី​ប្រា​ស់កាំបិតកាប់ទៅលើ​ជនរងគ្រោះពិ​តប្រាកដមែន ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី​០៧ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *