រ​ក​ឃើ​ញ​ថ្នាំ​ញៀ​ន​៨​ក​ញ្ច​ប់​ ​និ​ង​​កាំ​បិ​ត​តាំ​ង​តោ១ដើ​ម​ ​នៅ​លើ​ខ្លួ​ន​សា​​ក​ស​ព ​និ​ង​អ្ន​ក​រួ​ម​ដំ​ណើ​រ​ ​ក​រ​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​

ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង ​៖ ​ជ​ន​ស​ង្ស័​យ​​ម្នា​ក់​បា​ន​ស្លា​ប់​ ​និ​ង​ប​ក្ខ​ពួ​ក​ម្នា​ក់​​ទៀ​ត​បា​ន​រ​ង​រ​បួ​ស​ធ្ង​ន់​នៅ​ក្នុ​ង​ក​រ​ណី​គ្រោះ​ថ្នាក់​​ចរា​ច​រ​ណ៍​រ​វា​ង​រ​ថ​យ​ន្ត​និ​ង​ម៉ូ​តូ​បុ​ក​គ្នា​ចំ​ណុ​ច​ផ្លូ​វ​ខ្វែ​​ង ​។​
​ហេ​តុ​កា​រ​ខា​ង​លើ​នេះ​!​ ​​កើ​ត​ឡើង​ម៉ោ​ង​ប្រ​មា​ណ​៨​និ​ង​៥​នា​ទី​យ​ប់​ថ្ងៃ​​ទី​០​២​ ​ខែ​មិ​នា​ ​ឆ្នាំ​២​០​២​៤​​ ​ត្រ​ង់​ចំ​ណុ​ច​ផ្លូ​វ​បំបែ​ក​ជា​បួ​​ន ​​ក្រោ​យ​ម​ន្ទី​រ​អ​ប់រំ​​ថ្មី​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​ទួ​ល​ក្រ​ឡា​ញ់​ ​ស​​ង្កា​ត់​កំ​ព​ង់​ឆ្នាំ​ង​ ​ក្រុ​ង​កំ​ព​ង់​ឆ្នាំ​ង​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​។​

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះរវាងរថយន្ត១ គ្រឿង ម៉ាកអេលូស ពណ៏ស ផ្លាកលេខ ភ្នំពេញ 2BV.3320 បើកបរដោយឈ្មោះ ទូច គឹមហេង ជនជាតិខ្មែរ មុខរបរនិស្សិត រស់នៅភូមិទី៥ សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកពីទិសខាងលិច ទៅកើត ពេលមកដល់កន្លែងកើតហេតុខាងលើ ក៍បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1KG.0345 បើកបរដោយឈ្មោះ ណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ (មិនស្គាល់ទីលំនៅ)និងមានអ្នករួមដំណើរ១នាក់ទៀតឈ្មោះ ម៉ៅ ចក្រភព រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកពីទិសខាងជើង ទៅត្បូង ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលអោយស្លាប់អ្នកបើកម៉ូតូ១នាក់នៅកន្លែង និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

អ្នកស្លាប់មិនស្គាល់អត្តសញ្ញាណសមត្ថកិច្ចយកសពមកតម្កល់ទុកនៅវត្តខ្សាម ក្នុងករណីគ្រោះថ្នាក់ខាងលើខូចម៉ូតូ១គ្រឿងនិង រថយន្ត០១គ្រឿងធ្ងន់ បានចាប់នាំយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ! សមត្ថកិច្ចរកឃើញនៅខ្លួនសាកសពមានគ្រឿងញៀនចំនួន ៨កញ្ចប់ សោអក្សរTចំនួន៤ ដោយឡែកអ្នករបួសសមត្ថកិច្ចរកឃើញ កាំបិតតាំងតោចំនួន១ ដាក់ជាប់នឹងខ្លួន បានដកហូតយកមករក្សាទុក ប្រគល់អោយសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្ត។ចំពោះអ្នកបើកបរត្រូវបានឃាត់ខ្លួន នាំមកការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីសួរនាំ។

ពាក់ពន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ! លោកឧត្តសេនីយ៍ត្រីកេតយ៉ុង បានធ្វើការអំពានាវជាសាធារណ:ដល់បងប្អូនណាបាត់សមាជិកគ្រួសារសូមមកទំនាក់ទំនងនគបាលក្រុងកំពង់ឆ្នាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *