​ឧ​ប្ប​ត្តិ​ហេ​តុ​​​​​​ផ្ទុះ​​​មី​​ន​​​នៅ​​ ​ឃុំ​​​តា​​​តោ​ក​ ​ស្រុ​ក​​​សំ​​​​ទ្បូ​​ត​ ប្រ​​ជា​ព​ល​រ​ដ្ឋ​​​ម្នា​ក់ ​​​រ​ង​រ​បួ​ស​​​ធ្ង​ន់​​​

​​​ខេ​ត្ត​បា​ត់​ដំ​ប​ង ​​​៖​ ​យោ​ង​តា​ម​​​ផេ​​​ក​​​អា​ជ្ញា​ធ​រ​​​មី​​ន​​​បាន​​​ឲ្យ​​​ដឹ​ង​​ថា​ ​នៅ​​​ថ្ងៃ​ទី​​​០​៤​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​​​​២​០​២​៤​ ​មា​ន​​​ឧ​ប្ប​ត្តិ​ហេ​តុ​​​​ផ្ទុះ​​​មី​ន​ ​(​​​មី​ន​ ​៦​៩​)​​ ​នៅ​​​ភូ​មិ​​​ភ្នំ​​​រៃ​ ​ឃុំ​​​តា​​​​តោ​ក​ ​ស្រុ​ក​​​​សំ​ឡូ​ត​ ​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​បា​ន​​​ប​ណ្តា​ល​ឱ្យ​​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​​ឈ្មោះ​​​ ស៊ឹ​​ម​ ​សុ​ភា​ព​ ​ភេ​ទ​​​ប្រុ​ស​ ​អា​យុ​​​៥​៥​​​ឆ្នាំ​​ ​រ​ង​រ​បួ​ស​​​​ជើង​​​ទាំ​ង​​​២​ ​និ​ង​​​រ​បួ​ស​​​ដៃ​​​។​

ហេ​តុការណ៍​នោះបាន​កើតឡើង​នៅពេលដែល​ជនរងគ្រោះ​កំពុង​ដើរទៅ​ចម្ការ​ដើម្បី​គាស់​ល្មៀត យកទៅលក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ពេទ្យ​បាត់ដំបង​ដោយ​រថយន្តយោធា​។​

អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *