ផ្ទះ​ព​ល​រ​ដ្ឋ​ចំ​នួ​ន​០​២​ខ្ន​ង ​និង​កុ​ដិ​០១​​ខ្ន​ង ខុចខាតដោយសារ ភ្លៀ​ង​និ​ង​​ខ្យល់​​ក​ន្ត្រា​ក់

ខេត្តបា​ត់​​ដំ​ប​ង ៖ កា​ល​ពី​ព្រ​ល​ប់​ថ្ងៃ​ទី​២​១​ ​ខែ​កុម្ភៈ​​ ​ឆ្នាំ​២​០​២៤ ​នៅស្រុ​ក​បា​ណ​ន់ ​មាន​​ភ្លៀង​​ធ្លា​ក់​មួ​យ​មេ​លា​យ​ឡំ​ជា​មួ​យ​ខ្យ​ល់​ក​ន្ត្រា​ក់ ​បា​ន​ប​ក់​បោ​ក​នៅ​ភូ​មិ​តា​គ្រា​ម​ ​ឃុំ​តា​គ្រា​ម​ ​ស្រុក​បា​ណ​ន់​ ​បា​​ន​ប​ណ្តា​ល​អោ​យ​ខូ​ច​ខា​ត​ផ្ទះ​​ព​ល​រ​ដ្ឋ​ចំ​នួ​ន​០​២​ខ្ន​ង​ និ​​​ង​កុដិ​ព្រះស​ង្ឃ​វ​ត្ត​ច​ន្ទ​តា​គ្រា​ម​០​១​ខ្ន​ង​ផ​ង​ដែ​រ​។​

ផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើ ម្ចាស់ទីមួយមានឈ្មោះ ចាប សួម ភេទប្រុស អាយុ៧៧ឆ្នាំ ត្រូវបានដើមត្នោតរលំសង្កត់លើផ្ទះទំហំ ៥X៩ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី ខូចដំបូលស័ង្កសីចំនួន១០សន្លឹកនិងបាក់ផ្លានចំនួន៧ , ម្ចាស់ផ្ទះទីពីរឈ្មោះ ចៅ សុឃឿន ភេទប្រុស អាយុ៥៧ឆ្នាំ របើកសំយាបស័ង្កសីមុខផ្ទះចំនួន០៣សន្លឹក , និងកុដ្ឋព្រះសង្ឃវត្តចន្ទតាគ្រាម(កុដ្ឋចាស់)ពុំមានព្រះសង្ឃគង់នៅ០១ខ្នងទំហំ ៣ម៉ែត្រX៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីគ្មានជញ្ជាំង ត្រូវដើមអំពឹលបាក់លើបណ្តាលអោយខូចខាតទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នងករណីគ្រោះធម្មជាតិខាងលើនេះដែរពុំមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *