នៅថ្ងៃ​​សែ​​​​ន​​​បុ​​​ណ្យ​​​​​ចូ​​​ល​​​​ឆ្នាំ​​​ចិ​​​ន​​​ ​​​​និ​​​ង​​​ ​​​វៀ​​​ត​​​ណា​​​ម​​​ ​រោ​ង​សិ​ប្ប​ក​ម្ម​កែ​ច្នៃ​​ឈើ​មួយ​ក​ន្លែ​​ង ​ត្រូ​វ​បា​ន​អគ្គី​​ភ័​យ​ឆា​ប​ឆេះ​អ​ស់​ទាំ​ងស្រុ​ង​

ខេត្តសៀ​ម​រា​ប​ ៖ នៅ​វេ​​លា​ម៉ោ​ង ​​២​១ រា​ត្រី​ ​ថ្ងៃ​ទី​​០​៩​ ​ខែ​កុ​ម្ភ​:​ ​ឆ្នាំ​២​០២​៤​ ​ដែ​​ល​ជា​ថ្ងៃ​ប​ង​ប្អូ​ន​ខ្មែ​រ​កា​ត់​ខ្សែ​ស្រ​ឡា​យ​ចិ​ន​ ​បា​ន​ធ្វើ​កា​រ​សែ​ន​បុ​ណ្យ​​ចូ​ល​ឆ្នាំ​ចិ​ន​ ​និ​ង​ ​វៀ​ត​ណា​ម​ ​បា​ន​ធ្វើ​ឲ្យ​ទី​តាំ​ង​រោ​​ង​សិ​ប្ប​ក​ម្ម​កែ​ច្នៃ​ឈើ​មួ​យ​ក​ន្លែ​ង​ ​ត្រូ​វ​​បា​ន​អ​គ្គី​ភ័​យ​ឆា​ប​ឆេះ​អ​ស់​ស្ទើ​រ​​គ្មា​ន​ស​ល់​ ​ដែ​ល​ប​ង្ក​កា​រ​ភ្ញា​ក់​ផ្អើ​ល​ ​ដ​ល់​ព​ល​រ​​ដ្ឋ​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​ ​ស្ថិ​ត​នៅ​ភូ​មិ​ខ្នា​រ​ ​​ស​ង្កា​ត់​ជ្រា​វ​ ក្រុ​ង​ ខេ​ត្ត​សៀ​ម​រា​ប​​ ។​​

បើតាមប្រភពពីអ្នកជិតខាង បានឲ្យដឹងថា ករណីឆេះរោងសិប្បកម្មឈើ ទាំងយប់នោះ បានកើតឡើង ផ្តើមចេញពីខាងក្នុងផ្ទះ ផ្នែកខាងក្រោយ ខណៈពេលនោះត្រូវបាន ពលរដ្ឋដែលរស់នៅជិតនោះ បានខលហៅ សមត្ថកិច្ចមូលដ្ឋាន ឲ្យជួយហៅរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ ។ ក្រោយពីបានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យរួចមក រថយន្តក៏បានមកដល់ ធ្វើបាញ់ពន្លត់ភ្លាមៗ ប៉ុន្តែមិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ឬ មិនមាននរណារងរបួស ក្នុងហេតុការណ៍នោះឡើយ ។

តាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ទីតាំងរោងធ្វើសិប្បកម្មលក់ តុ.ទូ ដែលឆេះនេះ មានម្ចាស់ឈ្មោះ ចាន់ ណារិទ្ធភក្តី ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ លោក ក៏បានបញ្ជាក់ពីមូលហេតុ ដោយម្ចាស់ផ្ទះចាក់សោរទុកចោល នៅវេលាម៉ោង១៥ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាកចេញទៅផ្ទះ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងហេតុ ការណ៍នេះ កម្លាំងជំនាញបានសហការគ្នា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំនួន ០៥ គ្រឿង ក្នុងនោះ រថយន្តអាជ្ញាធរអប្សរា០១គ្រឿង , កងរាជអាវុធហត្ថខេត្ត០១គ្រឿង ទើបទ្រទ្រង់ស្ថានការណ៍បានទាំអស្រុង នៅវេលាម៉ោង ២២ និង៣០នាទី នារាត្រីថ្ងៃដដែល ។
ក្នុងករណីឆេះនេះ គឺ បណ្តាលមក ពីផ្ទុះស្សេខ្សែភ្លើង ប៉ុន្តែតាមការប៉ាន់ស្មានគិតជាទឹកប្រាក់អស់ប្រមាណជាង ៣ ម៉ឺនដុល្លារ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *