បញ្ជូន​​​ខ្លួ​ន​ ​ជ​ន​ស​ង្ស័​យ​ម្នាក់ ​ដា​ក់​ព​ន្ធ​នា​គា​រ​ខេត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ពា​ក់​ព័​ន្ធ​ក​​រ​ណី​គ្រឿ​ង​ញៀ​ន​

កំ​ព​ង់​ឆ្នាំ​ង ៖​ ​ដោ​យ​បាន​កា​រ​អ​នុ​ញ្ញា​តពី​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ត្រី​ ​សា​ក់​ ​សា​រ៉ា​ង​ ​មេ​ប​ញ្ជា​កា​​រ​ ​កង​​រាជ​អា​​វុ​ធ​ហ​ត្ថ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​និ​ង​មា​ន​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​ពី​​ ​ឯ​ក​ឧ​ត្ត​ម​ ​ឯ​ក​ ​ស៊ុ​ន​រ​ស្មី​ ​ព្រះ​រា​ជ​អា​ជ្ញា​​អ​ម​សា​លា​ដំ​បូ​ង​ខេ​ត្ត​កំ​​ព​ង់​ឆ្នាំ​ង​។​ ​

នៅម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣  កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន០៤នាក់ មធ្យោបាយរថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ឹម មេបញ្ជាការ កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១៦/២២ ចេញដោយ លោក សោម វិរៈ ចៅក្រម ជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង។

ក្នុងនោះជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ ឈ្មោះ សឿន ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទ: ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។បច្ចុប្បន្ន ជនជាប់ចោទខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ បញ្ជូនទៅពន្ធនាគារខេត្តកំពង់ឆ្នាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *