កម្លាំងខ​ណ្ឌ​រដ្ឋ​​បា​ល​ជ​ល​ផ​ល​​ នៃ​មន្ទី​​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​​សា​ទ​ ខេ​ត្ត​ពោ​ធិ​សា​ត់​ ប​ន្ត​ចុះ​រុះ​រើ​កា​ប់​បំ​ផ្លា​​ញ ​ប​ទ​ល្មើ​ស​នេ​សា​ទ​ឈ្ន​ក ​រួ​ម​និ​ង ​រ​បាំ​ង​សា​ច់​អួ​ន​ក្រ​ឡា​ញឹ​ក​១​១​​៥​០ម៉ែ​ត្រ​ ចា​ក់​លែង​​ត្រី​៥​០​គី​ឡូ ​ចូ​ល​ទ​ន្លេ​ក្នុង​​ស្រុក​ក្រ​គ​

ខេ​ត្ត​ពោ​​ធិ​សា​ត់ ៖ ឆ្នាំ​២​០​​២​៣​ក​ម្លាំ​ង​ខ​ណ្ឌ​រ​​ដ្ឋ​បា​ល​ជល​ផ​ល​នៃ​ម​ន្ទី​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់និ​​ង​នេ​សា​ទ​ខេ​ត្ត​នៅ​តែ​ប​ន្ត​ចុះ​រុះ​រើ​កា​ប់​បំ​ផ្លា​ញ​ចោ​ល​ប​ទ​​ល្មើស​​នេ​សា​ទ​.​ឈ្នួក​.​រួ​​ម​និ​ង​រ​បាំ​ងសា​​ច់​អួ​ន​ក្រ​ឡា​ញឹ​ក​ប្រ​វែ​ង​១​១​៥​០ម៉ែត្រ​និង​បានចា​ក់​លែ​ង​ត្រីចំ​នួ​ន​៥​០​គី​ឡូ​ដែ​ល​ក្រុ​ម​ជ​ន​ល្មើ​ស​ល​ប​លួ​ច​ដា​ក់​នៅ​ក្នុ​ង​ស្រុ​​ក​ក្រ​គ​ ​។​

​កិ​ច្ច​ប្រ​តិ​ប​ត្ត​កា​រ​ចុះ​ប​ង្ក្រា​ប​ប​​ទ​ល្មើ​ស​នេ​សា​ទ​នេះ​ ខ​​ណ្ឌរ​ដ្ឋ​បាល​​ជល​ផ​ល​នៃ​ម​ន្ទី​​រ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុន សុវណ្ណា  នាយផ្នែករដ្ឋបាលជលផលក្រគរ លោកនាយរងផ្នែកក្រគរនិងកម្លាំងសង្កាត់កំពង់លួង ដោយបានធ្វើការសហកាជាមួយកងរាជអាវុធហត្ថខេត្ដនិងស្រុកក្រគរ . យោធាខេត្ដ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១២នាក់ មធ្យោបាយកាណូតចុះធ្វើសកម្មភាពចំនួន ២ គ្រឿងបានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅភូមិកំពង់ថ្គោក  ឃុំ អន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង និងបានធ្វើការរុះរើ និងបំផ្លាញចោល។

លោក ភុំ វិមល.នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានអោយដឹងថាក្រុមការងារដែលបានចុះបង្ក្រាបបទល្មើសនេសាទជាលទ្ធផល១ករណី ក្នុងនោះបានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាល្អិត៤ខ្សែ ប្រវែង ១១៥០ម៉ែត្រ លូកងសាច់អួន ចំនួន ៦មាត់បង្គោល ចំនួន ៣៥០ដើម ចាក់លែងត្រី ៥០គីឡូក្រាមចូលទៅក្នុងទន្លេវិញផងដែរ ។

នៅក្នុងករណីទី២ ក្រុមការងារបានចុះធ្វើការរុះរើបង្គោលឈ្នក់រួមផ្សំនឹងភ្លើងដែលជនសង្ស័យលួចប្រព្រឹត្តនៅពេលយប់ បានធ្វើការរុះរើបង្គោលចំនួន ១០កន្លែង ស្មើ ១២០ដើម
ចំពោះបង្គោល ដែលក្រុមការងារបង្ក្រាបបានយកទៅបោះជ្រុំទុកក្នុងកន្លែងអភិរក្សនៅក្នុងរដូវប្រាំង។

ដោយឡែក នៅថ្ងៃទី២៩ វិច្ឆិការ ២០២៣ បង្ក្រាបឧបករណ៍ឈ្នក់២វងអាគុយយ ៤អំពូលភ្លើង ៤គ្រឿងអាំងវែទរ័ ៤គ្រឿងខ្សែភ្លើង៦០ម៉ែត្រ ខ្សែរួមផ្សំ១៥០ម៉ែត្រ នៅចំណុចកំពង់ប្រាក់ឃុំស្នាអន្សា ស្រុកក្រគខេត្តពោធិសាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *