ករណី​​គ្រោះ​ថ្នាក់​ច​រា​​ច​រ​ណ៍ រ​ថ​យ​ន្ត​ដឹ​ក​ស្ក​រ​ស​​ ​បុ​ក​ម៉ូ​តូ​០​១​គ្រឿ​ង​ ​ប​ណ្តា​ល​ឲ្យ​ម​នុ​ស្ស​ស្លា​ប់ ​ចំ​នួ​ន​ ​០​២​នា​ក់​ ​នៅ​​ស្រុ​ក​អូ​រ​ជ្រៅ​

ខេ​ត្ត​ប​​ន្ទា​យ​មា​ន​ជ័​យ​ ​៖​ ​នៅ​រ​សៀ​ល​ថ្ងៃ​ទី​០​៤​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៣​ ​វេ​លា​ម៉ោ​ង​៣​ ​និ​ង​៣​០​នា​ទី​រ​សៀ​​ល​ ​មា​ន​ក​រ​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​រ​វា​ង​រ​ថ​យ​ន្ត​ដឹ​ក​ស្ក​រ​ស​ ​បុ​ក​ម៉ូ​តូ​០​១​គ្រឿ​ង​ ​ប​ណ្តា​ល​ឲ្យ​ស្លា​ប់​២​នា​ក់​ប​ង​ប្អូ​ន​ភ្លា​ម​ៗ​នៅ​នឹ​ង​ក​ន្លែ​ង​ ​ស្ថិ​ត​នៅ​លើ​ផ្លូ​វ​ជា​តិ​លេ​ខ​៥​ ​ខា​ង​កើ​ត​រ​ដ្ឋ​បា​ល​ស្រុ​ក​អូ​រ​ជ្រៅ​ប្រ​ហែ​ល​១​៥​០​ម៉ែ​ត្រ​ ​ត្រ​ង់​ប​ង្គោ​ល​គី​ឡូ​ម៉ែ​ត្រ​លេ​​ខ​៣​៧​៨​-​៣​៧​៩​ ​ស្ថិ​ត​នៅ​ភូ​មិ​កូ​ប​លិ​ច​ ​ឃុំ​កូ​ប​ ​ស្រុ​ក​អូ​រ​ជ្រៅ​ ​ខេ​ត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​។​

អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ១-ឈ្មោះ ឌឿង តាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាបងអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១០០ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប 1C-7750 ២-ឈ្មោះឌឿង ចិន្តា ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវជាប្អូនអ្នករួមដំណើរ។ ជនរងគ្រោះទាំង២នាក់រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ។

លោកអធិការ បានបន្តថា ៖ មុនដំបូងមានរថយន្តធំដឹកស្ករស ០១គ្រឿង ម៉ាកMIZUMIZI ពាក់ផ្លាកលេខបាត់ដំបង 3A-2129 បើកបរដោយឈ្មោះសាន វិឆៃ ភេទប្រុស អាយុ៣៧ ឆ្នាំទីលំនៅភូមិ ស្វាយគង់ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅខាងមុខ វ៉ាមិនផុត ជ្រុលចង្កូតទៅបុកនឹងម៉ូតូមកពីទិសខាងកើតទៅខាងលិច (ផ្ទុយទិសគ្នា) ហើយបោកប៉ះ និងរថយន្តតូចមួយគ្រឿងទៀតបើកពីខាងក្រោយម៉ូតូ បណ្តាលឲ្យអ្នកបើកបររថយន្តតូចរងរបួសស្រាល ហើយរថយន្តបង្កបានក្រឡាប់ធ្លាក់ពីលើផ្លូវអ្នកបើកបររបួសស្រាល។ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីរថយន្តធំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនគោរពសិទ្ធអទ្ធិភាពបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន។

បច្ចុប្បន្នវត្ថុតាងទាំង០៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំពោះអ្នកបើកបររថយន្តធំបង្កគ្រោះថ្នាក់រៀបចំសំណុំរឿងអនុវត្តតាមនិតិវិធី៕ប្រភពនគរបាលជាតិ

You might like

Leave a Reply

Your email address will not be published. Required fields are marked *