អាជ្ញា​ធ​រ​​​ក្រុ​ង​ ​​ចុះ​​​​ណែ​នាំ អា​ជី​​វ​ក​រ​​​ល​ក់​ដូ​រ​​​​លើ​​ផ្លូ​​វ​​​សា​ធា​រណៈ​ ​​​មុ​ខ​​​ផ្សា​រ​​បា​ន​​​លុ​ង ​​អោ​យ​​​ប​ញ្ឈ​ប់​​​​ល​ក់​​ប​ន្ត​ទៀ​ត​​​

ខេត្ត​រ​ត​ន​គិ​រី ​​៖​​ ​​​​ព្រឹ​ក​​​ថ្ងៃ​​ទី​​​៥​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​​០​២​៣​​​នេះ​ ​អា​ជ្ញា​ធ​រ​​​ដឹ​ក​នាំ​​​ដោ​​យ​​​លោ​ក​ ​ធូ​ ​ឃឿ​ ​អ​​ភិ​បា​ល​ក្រុ​ង​​​បា​ន​​​លុ​ង​ ​​និ​ង​​​មន្ត្រី​ក្រោ​ម​ឱ​វា​ទ​បាន​​ចុះ​​​ណែ​នាំ​​​​អា​ជី​វ​ក​រ​ ​និ​ង​​​ឱ្យ​​​ប​ញ្ឈ​ប់​​​កា​រ​យ​​ក​​ទ្រូ​​ងផ្លូ​វ​​, ​​ចិ​ញ្ចើ​ម​ផ្លូ​វ​​​​សា​ធា​រ​ណៈ​ ​ដើ​ម្បី​​​ធ្វើ​​​អា​​ជី​វ​ក​ម្ម​​​ត​ទៅ​ទៀ​ត​ ​មុ​​ន​​​ពេ​ល​ដែ​ល​​​អា​ជ្ញា​ធ​រ​​​ចា​ត់​​វិ​ធា​ន​កា​រ​​​តា​ម​ច្បា​ប់​​​។​​

​លោក កៃ សា​វិ​ន អភិបាលរងក្រុង​បាន​លុង ទទួលបន្ទុក​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ចំពោះ​ករណី​លក់ដូរ​ដោយ​គ្មាន​សណ្តាប់ធ្នាប់​បែបនេះ ប៉ុន្តែ​ការអនុវត្ត​របស់​ក្រុមអាជីវករ​មួយចំនួន នៅ​មិន​ព្រម​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​ឡើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កន្លងទៅ​អាជ្ញាធរ​បាន​ចាប់យក​ឥ​វ៉ាន់​ដើម្បី​ជាការ​ព្រមាន និង​ផាកពិន័យ​ច្រើនលើកច្រើនសារ​មក​ផងដែរ ប៉ុន្តែ​ពួកគាត់​មួយចំនួន​នាំគ្នា​មក​លក់ដូរ លើផ្លូវ​សាធារណៈ​ដដែល​។​

​លោក​បញ្ជាក់ថា ផ្ទះ​ដែល​នៅ​អម​សងខាង​ផ្លូវ​ចូល​ផ្សារ​បាន​លុង សុទ្ធតែ​អ្នកមាន​ជីវភាព​ធូរធារ​ភាគច្រើន​ជា​មន្ត្រីរាជការ​បាន​យក​ផ្លូវ​មុខផ្ទះ ដែលជា​ចំណីផ្លូវ​សាធារណៈ​ជួល​ឲ្យ​បងប្អូន អាជីវករ​លក់ដូរ​ដោយ​មិន​គិត​ប៉ះពាល់​ប្រយោជន៍​សាធារណៈ​នោះទេ​។​

​ចំណែក​ម្ចាស់​វិនិយោគ​ផ្សារ​បាន​លុង លោក​ឧកញ៉ា សា លាង កន្លងទៅ​ថ្មីៗ​ក៏​ធ្លាប់​ប្រាប់​ផងដែរ​ថា កន្លែង​អាជីវករ​លក់ដូរ​លើ​ទ្រូងផ្លូវ​សាធារណៈ​គ្មាន​សណ្តាប់ធ្នាប់​រាល់ថ្ងៃ មិនមែនជា​ដែន​វិនិយោគ​របស់​ផ្សារ​ឡើយ ហើយ​ការតាំង​លក់ដូរ​នេះ​គឺ​ក្រោម​ការរៀបចំ​របស់​អាជ្ញា​ធរ ដែល​ស្ថិតក្នុង​ដែន​រៀបចំ​សណ្តាប់ធ្នាប់ ក៏បាន​ចុះ​ដេញ​ញឹកញាប់​ផងដែរ ប៉ុន្តែ​ការអនុវត្ត​ហាក់បីដូច​គ្មាន​ប្រសិទ្ធភាព​សោះ ទោះបី​ក្រុមអាជីវករ​នោះ ធ្លាប់​ត្រូវបាន​យកទៅ​ណែនាំ ឫ​មានការ​ផាកពិន័យ ដោយ​ក្រុម​អាជ្ញាធរ​ទៅលើ​ក្រុម​លក់​បំពាន​លើផ្លូវ​សាធារណៈ​នេះ​យ៉ាងណាក៏ដោយ​។​

​ឧកញ៉ា សា លាង បន្តថា បញ្ហា​រៀបចំ​ផ្សារ​គឺ​បានរៀបចំ​បាន​យ៉ាង​ល្អប្រសើរ ហើយ​តូប​នៅក្នុង​ផ្សារ​រាប់រយ​តូប មិនមាន​បងប្អូន​អាជីវករ​ចូល​លក់​នោះទេ ទោះបី​ខាង​វិនិយោគ​ផ្សារ​បាន​លុង​រៀបចំ​ផ្សារ​ធំ​ទូលាយ​មាន​អនាម័យ សណ្តាប់ធ្នាប់ ចាក់​ផ្លូវ​បេតុង​ជុំវិញ មាន​ប្រព័ន្ធ​លូ​យ៉ាង​ត្រឹមត្រូវ​ប្រកប​តាម​ស្តង់ដា​ក៏ដោយ​។ ចំពោះ​ការ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមអាជីវករ​យក​ផ្លូវ​សាធារណៈ​មុខ​ផ្សារ​បាន​លុងលក់​យ៉ាង​អាណាធិបតេយ្យ វា​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ការធ្វើដំណើរ​ចេញ​-​ចូល​របស់​ភ្ញៀវ និង​ក្រុមអាជីវក​រដែ​លក់ដូរ​ក្នុង​ផ្សារ​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *