កម្លាំង​ក​​ង​រា​​ជ​​​អា​​​វុធ​ហ​ត្ត​ ​​​ខេ​​ត្ត​កំ​​​ព​​ង់​​​ស្ពឺ ​ស​ហកា​រ​ជាមួ​យ អា​ជ្ញា​ធ​រ​មូល​ដ្ឋា​ន​ ​ប​ង្ក្រា​បក​រ​ណី​លួ​ច​ ​និង​ទ​ទួ​ល​ផ​លចោ​រ​ក​ម្ម​ ​ឃា​ត់ខ្លួ​ន​ម​នុស្ស ​០​៣នា​ក់​ ​ម៉ូ​តូ​១៦​គ្រឿ​ង​

ខេត្តកំ​ព​ង់ស្ពឺ ​៖ ​ថ្ងៃ​ទី​០៥​ ​ខែ​មេ​សា ​ឆ្នាំ​២​០​២១​ ​នៅ​ចំណុ​ច​មុ​ខ​រោង​ច​ក្រ​ផា​កហែ​ន​ប៊ែ​ក​ ​ស្ថិត​នៅ​ភូមិ​ព្រី​ង​ ​ឃុំ​រលាំ​ង​ច​ក​ ស្រុ​ក​សំ​រោ​ងទ​ង​ ​ខេ​ត្ត​កំព​ង់​ស្ពឺ​ ។​ ​ដោយ​បា​ន​ប​ញ្ជាពី​លោ​ក​ឧត្ត​ម​សេ​នី​យ៏ត្រី​ ​ជូ​ សា​រុ​ន​ មេ​ប​ញ្ជា​កា​រក​ងរា​ជ​អា​វុធហត្ត ​ខេ​ត្តកំ​ព​ង់​ស្ពឺ​ ​ដោ​យមា​ន​ក​ម្លាំង​មូ​ល​ដ្ឋា​ន​កង​រា​ជអា​វុ​ធ​ហត្ថ​ស្រុ​កសំ​រោ​ងទ​ង​ ​និ​ងក​ម្លាំ​ង​ម​ន្ទីរ​ស្រា​វ​ជ្រាវ​ ​និ​ង​ប​ង្ក្រា​បប​ទ​ល្មើ​ស​ ដឹ​ក​នាំក​ម្លាំ​ង​ដោយ​លោ​កវ​រ​សេនី​យ៏​ឯ​ក ​ទិ​ត្យ​ វ​ណ្ណះ​ មេ​ប​ញ្ជា​ការ​រ​ង​ ទ​ទួ​ល​កា​រងា​រ​ស្រា​វជ្រា​វ​ ​និង​ប​ង្ក្រា​ប​បទ​ល្មើ​ស​ ​នឹង​មា​ន​កា​រស​ម្រ​បស​ម្រួ​ល​ពីលោ​ក​ជំ​ទា​វ ​ចា​តសូ ​រ​ស្មី​ ព្រះ​រា​ជ​អា​ជ្ញាអ​មសា​លា​ដំបូ​ង​ខេ​ត្ត​កំព​ង់​ស្ពឺ​ ​បាន​ឃា​ត់​ខ្លួន​ជ​ន​ស​ង្ស័យ​០​១​នា​ក់​ ឈ្មោះ​ ​កែវ​ ស៊ី​ថា​ ​ភេ​ទស្រី​អា​យុ​២​០​ឆ្នាំមុ​ខ​រ​ប​រ​ធ្វើកា​រ​រោ​ង​ចក្រ​ មា​ន​ទី​លំ​នៅភូ​មិ​បា​ក់​ធ្មេញ​ ​ឃុំ​រ​លាំ​ងច​ក​ ​ស្រុ​កសំ​រោ​ង​ទង ខេ​ត្ត​កំព​ង់​ស្ពឺ​ ​ពីប​ទ​លួ​ចម៉ូ​តូ​ ​និងឃា​ត់​ខ្លួន​ជ​ន​ស​ង្ស័យ​ចំ​នួ​ន​០២​នា​ក់​ ​ប​ន្ថែម​ទៀ​ត​ពី​ប​ទទ​ទួ​ល​ផ​ល​ចោរ​ក​ម្ម​ ​៖
១​-​ឈ្មោះ​ ជា​ ​ភា​ ​ភេទ​ប្រុ​ស​ ​អា​យុ៣​៤​ឆ្នាំ មុ​ខរ​ប​រ​ទិ​ញល​ក់ម៉ូតូ មា​ន​ទីលំ​នៅ​ភូ​មិ​ម​ហា​ទំពាំ​ង​ទី​១​ ឃុំ​សែ​ន​ដី​ ស្រុ​ក​សំ​រោ​ងទ​ង​ ​ខេ​ត្តកំ​ព​ង់​ស្ពឺ ​។​
​២​-​ឈ្មោះ​ ស៊ិ​ន ​រិ​ន្ទដេ​ត​ ​ភេ​ទប្រុ​ស​អា​យុ​៤​២​ឆ្នាំ ​មុ​ខ​រ​បរ​ ​ទិ​ញ​លក់​ម៉ូ​តូ មា​នទី​លំ​នៅ​ភូ​មិ​ ​ឃុំ ​ជា​មួ​យ​គ្នា​ ​រួម​ជា​មួ​យ​ការ​ដ​ក​ហូត​ម៉ូ​តូ​ចំ​នួន​១​៦​គ្រឿ​ងមា​ន​កា​រ​ស​ង្ស័យ​ពី​បទ​លួ​ច​ និ​ង​ទ​​​​​​ទួ​​​ល​ផ​ល​ចោ​រក​ម្ម​ ​។

​​បច្ចុ​ប្ប​ន្ន​ ​ជ​នស​ង្ស័​យ​ រួមនិងម៉ូ​តូ បា​ន​ប​ញ្ជូន​ម​ក​ប​ញ្ជា​ការ​ដ្ឋា​ន​ក​ងរា​ជ​អា​វុធហត្ត ​ខេ​ត្តកំ​ព​ង់​ស្ពឺ​ ដើ​ម្បី​អ​នុ​វត្ត​ ​តា​ម​នីតិ​វិ​ធី​ច្បា​ប់ ​៕​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *