អាជ្ញាធ​រ​ខេត្ត​ ​បំផ្លា​ញ​ចោល​ស្រា​ស ​ស្រា​ថ្នាំ ​រួ​ម​ទាំង​មេ​ស្រា​ ចំ​នួ​ន​៣​៨​៩៥​លីត្រ​ ​​ប​ន្ទាប់​ពី​មាន​ផ្ទុះ​ករ​ណី​ពុ​លស្រា​បណ្ដា​ល​ឱ្យមា​ន​មនុ​ស្ស​ស្លា​ប់ ​និ​ង​មាន​អា​ការៈ​ពុ​ល​ធ្ង​ន់ស្រា​ល ​នៅស្រុ​កទឹ​ក​ផុ​ស

ខេត្តកំ​ព​ង់ឆ្នាំង ​៖​ នៅ​ព្រឹ​កថ្ងៃ​ទី​ 1​7​ ខែ​ធ្នូ​ឆ្នាំ ​2​02​0​ ​ស្នង​កា​រន​គ​រ​បាល​ខេ​ត្ត​កំព​ង់​ឆ្នាំង​និ​ងអា​ជ្ញា​ធ​រខេ​ត្ត​ ​បា​នរៀ​ប​ចំពិ​ធី​បំ​ផ្លាញ​ចោ​ល​ស្រា​ស ​ស្រា​ថ្នាំ​និ​ងមេ​ស្រា​ដែ​លប្រ​មូ​ល​បាន​តា​មតូ​ប​ល​ក់ដូ​រ​ស្រាស​ស្រា​ថ្នាំ និ​ង​នៅតា​ម​សិប្ប​ក​ម្ម​ផលិ​ត​ស្រា​ស ​មេ​ស្រា​ ​នៅទូ​ទាំ​ង​ខេត្ត​ ​បា​នរា​ប់​រ​យកាន ​ក្រោយ​ពេ​លមា​ន​ផ្ទុះ​ក​រណី​ពុ​លស្រា​ដែ​លប​ង្ក​រ​ឱ្យម​នុ​ស្ស​ប្រុ​សស្រី​ស្លា​ប់​ និ​ង​មាន​អា​ការៈ​ពុ​លធ្ងន់ ​និង​ស្រា​លកា​ល​ពីពេ​ល​ក​ន្លង​ទៅ​នោះ។​

ពិ​ធី​នេះប្រា​រ​ព្ធធ្វើ​ឡើ​ងនៅ​ជា​ប់​ពន្ធ​នា​គា​រ​ថ្មីក្នុ​ង​ភូមិ​ត្រ​ពាំង​តា​សុ​ខ​ក្នុង​ឃុំ​ព្រៃ​មូល​ស្រុ​ក​រ​លាប្អៀ​រ ​ខេ​ត្ត​កំព​ង់ឆ្នាំង ក្រោ​ម​អ​ធិប​តី​ភា​ពឯ​ក​ឧត្ត​ម ឈួរ ច័​ន្ទឌឿ​ន អ​ភិ​បាល​ខេ​ត្តកំ​ព​ង់​ឆ្នាំង និ​ង​លោក​ឧ​ត្តម​សេ​នី​យ៍ទោ ខូ​វ ​លី​ ​ស្នង​កា​រន​គ​រ​បាល​ខេ​ត្ត។​

គួ​រ​រំលឹ​ក​ថា​ កា​ល​ពី​ថ្ងៃទី​២​៨ ​ខែ​វិ​ច្ឆិកា ឆ្នាំ​២​០២​០​ ​នៅភូ​មិ​ក្រោ​យវ​ត្ត​ក្នុង​ឃុំ​ខ្លុ​ងព​ព​ក ​ស្រុ​កទឹ​ក​ផុស​ បា​ន​កើ​តមា​ន​ករ​ណី​ពុ​លស្រា​ស​ ប​ង្ក​រ​ឱ្យមា​ន​ម​នុស្ស​ប្រុ​ស​ ស្រី​ស្លា​ប់​ចំនួ​ន​ ​០៨​នា​ក់ ​និ​ង​មាន​អា​កា​រៈ​ពុល​ធ្ង​ន់​ និ​ង​ស្រាល​ ​ជា​ង
​១​០​០នា​ក់​ ​បាន​ដឹ​ក​មក​ស​ង្រ្គោះ​នៅ​មន្ទី​រ​ពេ​ទ្យ​បង្អែ​ក​ខេ​ត្តកំ​ព​ង់​ឆ្នាំ​ង និ​ង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេ​ទ្យរា​ជ​ធា​នី​ភ្នំពេ​ញផ​ងដែ​រ​។​ ចំ​ពោះ​ស្រាដែ​ល​ប្រជា​ព​ល​រដ្ឋ​ផឹ​ក​នោះត្រូ​វ​បា​នស្ថា​ប័​នជំ​នា​ញប​ញ្ជា​ក់​ថា ​មា​នមេ​តា​ណុ​លក​ម្រិ​តខ្ព​ស់​និ​ង​ការ​ផ​លិត​ខុ​ស​បច្ចេ​ក​ទេ​សដែ​ល​ធ្វើឲ្យ​កា​រ​ផលិ​ត​ស្រាគ្មា​ន​គុ​ណភា​ព​ ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *