គណៈក​ម្មា​ធិកា​រ​ ស​ស​យ​ក ​ក្រុ​ង ​ស្រុ​ក​ទាំង​៨​ ក្នុ​ង​ខេ​ត្តស្វា​យ​រៀង ទ​ទួ​លស​ម្ភា​រៈ សំ​រា​ប់​ផ្ស​ព្វផ្សា​យអ​ប់​រំពី​ ជំ​ងឺ​កូ​វីដ​១​៩ ​អំណោយរបស់លោ​ក​ ​ហ៊ុ​ន ​ម៉ា​នី​ ​ប្រធា​ន​ ស​ហ​ភាព​ស​ហ​ព័​ន្ធយុ​វ​ជ​ន​ក​ម្ពុជា​

ខេ​ត្ត​ស្វា​យរៀ​ង ៖ នៅ​ព្រឹ​ក​ថ្ងៃ​ច​ន្ទ​ ៧​រោ​ច​ ​ខែ​មិ​គ​សិ​រ​ ​ឆ្នាំជូ​ត​ ​ទោ​ស័​ក​ ​ព.​ស​២​៥​៦​៤ ​ត្រូ​វ​នឹ​ង​ថ្ងៃទី​៧​ ​ខែ​ធ្នូ​ ឆ្នាំ​២​០​២​០​ លោក​ ​តូ​ច ​ប៉ូ​លីវ៉ា​ អ​នុ​ប្រ​ធា​ន​ ​សស​យ​ក​ ​ខេ​ត្ត​ តំ​ណា​ង​លោ​ក​ ឌី​ ​វិ​ជ្ជា​ ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​ក​ម្ពុ​ជា​ខេ​ត្ត​ស្វា​យ​រៀ​ង​ ដោ​យ​មានការចូ​ល​រួ​មពី​លោ​ក​ ​រាណ​ សុវ​ណ្ណា​រិ​ទ្ធិ​ ​សមា​ជិ​ក​អ​ចិ​ន្រ្តៃ​យ៍ ​ស​ស​យ​ក ​ខេ​ត្ត​ ​តំណា​ង​លេ​ខា​ធិ​ការ​ដ្ឋា​ន​ ស​ស​យ​ក​ ​ខេ​ត្ត ​បា​ន​ចូ​ល​រួ​ម​ប្រគ​ល់​ស​ម្ភា​រ​សំរា​ប់​ផ្ស​ព្វ​ផ្សា​យអ​ប់​រំ​ ​និង​ជា​ម​ធ្យោ​បា​យទ​ប់​ស្កា​ត់​ ​ការ​ពា​រ​ ​កា​ររី​ក​រា​ល​ដា​លនៃ​ជំ​ងឺ​កូ​វី​ដ​១៩​ ដែលជា​អំ​ណោ​យរ​ប​ស់លោ​ក​ ​ហ៊ុន​ ​ម៉ា​នី​ ប្រ​ធា​ន​ ស​ហ​ភា​ព​ស​ហព័​ន្ធ​យុ​វ​ជ​នក​ម្ពុ​ជា​ ជូ​ន​ដល់​គ​ណៈ​កម្មា​ធិ​កា​រ​ ​សស​យ​ក​ ​ទាំ​ង៨​ ​ក្រុ​ង​ ស្រុ​ក​ ​នៅ​ទី​ស្នាក់​កា​រ​ ​ស​សយ​ក​ ​ខេ​ត្ត​ស្វាយ​រៀ​ង​។​ ​

​ឆ្លៀ​ត​ក្នុ​ង​ពិធី​ប្រ​គល់នេះ​ផងដែរ លោកក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត មកជូនដល់គណៈកម្មាធិការ សសយក ទាំង៨ ក្រុង ស្រុក។ ហើយអ្វីដែលសំខាន់នាពេលនេះ គឺ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជាមានការឆ្លងនាំចូលមកក្នុងប្រទេសកម្ពុជាយើងផងដែរ ជាពិសេសសូមថែរក្សាសុខភាពអោយល្អ អនុវត្តការសម្អាតអនាម័យអោយបានខ្ជាប់ខ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ និងជៀសអោយឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា
១•ស្រុករមាសហែកទទួលបានBannerចំនួន ១៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៤០ម៉ាស សាប៊ូ ៨៤ដុំ
២•ស្រុកស្វាយជ្រំ ទទួលបានBanner ១៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៤០ម៉ាស សាប៊ូចំនួន ៨៤ដុំ
៣•ស្រុកកំពង់រោទិ៍ ទទួលបាន Banner ១១ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៥៩ដុំ
៤•ស្រុករំដួល ទទួលបានBannerចំនួន ១០ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៥៤ដុំ
៥•ស្រុកស្វាយទាប ទទួលBannerចំនួន ០៩ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៤៩ដុំ
៦•ស្រុកចន្ទ្រាទទួល Bannerចំនួន ០៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៣៤ដុំ
៧•ក្រុងស្វាយរៀងទទួលបានBannerចំនួន ០៧ ខិត្តប៏ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៣៩ដុំ
៨•ក្រុងបាវិត ទទួលបានBanner ០៥ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស
សាប៊ូចំនួន ២៩ដុំ។
??សរុបទាំងអស់ Banner ៨០ Banner ,ខិត្តបណ្ណផ្សព្វផ្សាយ ១៥០សន្លឹក,ម៉ាសក្រណាត់ ២៦០ម៉ាស និងសាប៊ូ ៤៣២ដុំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *