ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យអឹរ៉ាវ៉ា ហ្គាគឹអ៊ីង ។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមការងារចុះជួយឃុំកំពង់ភ្លុក បានចាត់ក្រុមការងារចុះជាតំណាងចូលរួមផងដែរ ។
ក្នុងពិធីនោះបានចែកអំណោយរួមនិងថវិកាជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស។ក្នុងនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន នូវថវិកាចំនួន ១,០០០,០០០រៀល ផងដែរ៕