ឯក​ឧ​​ត្ត​​​​​​ម​​​ ​​​នេ​​​ត្រ​​​ ​​​​ភ​​​ក្ត្រា​​​ ៖​​​ ​​​​​ថ្នា​​​ក់​​​​ដឹ​​​ក​​នាំ​​ ​​និ​​​ង​​​ម​​​ន្ត្រី​​​ក្រ​​​​​សួ​​​ង​​​​ព័​​​ត៌​​​មា​​​ន​​​ ​​​និ​​​​​​ង​​​ម​​​ន្ទី​​​រ​​​ព័​​​ត៌​​​មា​​​ន​​​​ ​​​​បា​​​ន​​​ធ្វើ​​ឱ្យ​​​ ​​​​ស្ថា​​ប័​​​ន​​​ស្ទើ​​​​​រ​​​តែ​​​គេ​​​​បំ​​​ភ្លេ​​​ច​​​ចោ​​​ល​ ​​​​​ម​ក​ជា​​​ស្ថា​​​ប័​​​ន​ ​​​​​ដើ​​រ​តួ​នា​​​ទី​​​យ៉ា​​​​ង​​សំ​ខា​​​​​ន់​​ ​ដែ​​​​ល​​​ត្រូ​​​វ​​​​​​លេ​​​ច​​​មុ​​ខ​ ​​​​​គ្រ​​​​ប់​​​ពេ​​​ល​​​​វេ​​​លា​​​និ​​​ង​​​គ្រ​​​​​ប់​​​ឱ​​​កា​​​ស

ដោ​យ​កា​រ​ខិ​ត​​ខំ​ប្រឹ​ង​ប្រែ​​ង​រួ​ម​គ្នា​រ​ប​ស់​ថ្នា​ក់​​ដឹ​ក​នាំ​ ​និ​ង​ម​ន្ត្រី​គ្រ​​ប់ជា​ន់​ថ្នា​​ក់​នៃ​ក្រ​សួ​ង​ព័​​ត៌​មា​ន​និ​ង​ម​ន្ទី​រ​ព័​ត៌​មា​ន​ ​ក្នុ​ង​អា​ណ​ត្តិ​ទី​៧​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​នេ​ត្រ​ ​ភ​ក្ត្រា​ ​រ​ដ្ឋម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​បា​ន​វា​យ​ត​ម្លៃ​ថា​ ​ត​​ម្លៃ​នៃ​កា​រ​ងា​រ​រ​ប​ស់​ក្រ​​សួ​ង​ព័​ត៌​មា​ន​ ​និ​ង​ម​​ន្ទី​រ​ព័​ត៌​មា​ន​ ​ត្រូ​វ​បា​ន​ម​ជ្ឈ​ដ្ឋា​ន​ទូ​ទៅ​ឱ្យ​ត​ម្លៃ​ខ្ព​ស់​ ​និ​ង​មា​ន​ត​ម្រូ​វ​កា​​រ​គ្រ​ប់​ឱ​កា​ស​​នៃ​កា​រ​ងា​រ​​ទាំ​ង​អ​ស់​។​

​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តចូលរួមការងារឱ្យកាន់តែសកម្ម ដើម្បីកសាងតម្លៃក្រសួងព័ត៌មានឱ្យបានទូលំទូលាយបំផុត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ក្នុងក្របខណ្ឌនៃដំបូលក្រសួងព័ត៌មានសម្រាប់ខ្ញុំគឺធ្វើយ៉ាងណាឱ្យយើងទាំងអស់គ្នានេះ មានមោទនភាព ក្នុងនាមជាមន្ត្រីដែលស្ថិតនៅក្រោមដំបូលនៃក្រសួងរបស់យើង ការកោតសរសើរ ការវាយតម្លៃខ្ពស់ ការព្យាយាមនៅក្នុងការរាប់អានរាក់ទាក់និងការទំនាក់ទំនងពីមជ្ឈដ្ឋានខាងក្រៅ និងតម្រូវការរបស់ក្រសួងស្ថាប័ន ដែលថា រឿងអីក៏ដោយគេនឹកឃើញក្រសួងព័ត៌មាន អាហ្នឹងហើយគឺជាចំណុចមួយដែលយើងបានកសាងតម្លៃរបស់យើង ខ្ញុំជឿងថា បងប្អូនមន្ទីរមួយចំនួននៅតាមខេត្តដែលធ្លាប់បាននិយាយប្រាប់ខ្ញុំពេលខ្ញុំជួប ពេលខ្ញុំចុះ រដ្ឋបាលខេត្តខ្លះពេលខ្លះគាត់ ពីមុនមកដែលមុនយើងពង្រឹង ពេលមានការទៅយកព័ត៌មាននៅកន្លែងណាមួយ គេថា យកស្ថាប័នឯកជនមក គេបានភ្លេចមន្ត្រីព័ត៌មានរបស់យើង មន្ទីរព័ត៌មានរបស់យើងត្រូវបានគេភ្លេច ប៉ុន្តែយើងបានកសាងមកវិញនូវជំនឿទុកចិត្តពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោម ហើយឥឡូវនេះខេត្តប៉ុន្មាន ខេត្តទាំងអស់មានបញ្ហាអី គឺរត់រកមន្ទីរព័ត៌មាន មានបញ្ហាអីគឺហៅក្រសួងព័ត៌មាន មន្ទីរព័ត៌មានទៅ នេះជាចំណុចដែលយើងបានកសាងរួមគ្នា រហូតមកដល់ពេលនេះពីការដែលត្រូវបានគេបោះបង់ ត្រូវបានគេស្ទើរតែភ្លេចនិងត្រូវបានគេចង់តែផាត់ចោល មកជាអ្នកដែលត្រូវដើរតួនាទី យ៉ាងសំខាន់ដែលត្រូវលេចមុខគ្រប់ពេលវេលា គ្រប់ឱកាសនៃការងារនេះជាមោទនភាពរបស់យើង»។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ចំណុចទាំងអស់នេះវាចេញមកពីយើងទាំងអស់គ្នាវាមិនមែនកើតពីនរណាម្នាក់ទេ ជាកិច្ចខិតខំប្រឹងប្រែងរួម។

ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមនសិការខ្ពស់៕ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *