ជនជា​តិ​​ថៃ​០​៤​នា​ក់ ពា​ក់​ព័​ន្ធ​ប​ទ​​ល្មើស​ លួ​​ច​ឆ្ល​ង​ដែ​ន និ​​ង​ស្នា​ក់​នៅធ្វើ​កា​រ​ងា​រ​ខុ​ស​ច្បា​ប់ ត្រូ​វ​បា​​ន​ប​ណ្ដេ​ញ​ចេ​ញ​ពី​ក​ម្ពុ​ជា​ តា​ម​ច្រ​ក​ប៉ោ​យ​ប៉ែ​ត​

ខេត្ត​បន្ទា​យ​​មា​ន​ជ័​យ​ ​៖ ជ​​នជា​តិ​ថៃ​ចំ​នួ​ន​០​៤​នា​ក់​ ​ស្រី​​០​១​នា​ក់​ពា​ក់​ព័​ន្ធ​ប​ទ​ល្មើ​ស​លួ​ច​ឆ្ល​​ង​ដែ​ន​និ​ង​ស្នា​ក់​នៅ​ធ្វើ​កា​​រ​ងា​រ​ខុ​ស​ច្បា​ប់​ ​(​គ្មា​ន​លិ​​ខិ​ត​ឆ្ល​ង​ដែ​ន​)​នៅ​ក្រុង​ប៉ោ​យ​ប៉ែ​ត​ ​ខេ​ត្ត​​ប​ន្ទា​យ​មា​នជ័​យ​​ត្រូ​វ​បា​ន​ប​ណ្ដេ​ញ​ចេ​ញ​​​ពី​ក​ម្ពុ​ជា​ ​តា​ម​ច្រ​ក​ទ្វា​អ​ន្ត​រ​​ជា​តិ​ប៉ោ​យ​ប៉ែ​ត​ ​ខេ​​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​នៅ​ថ្ងៃ​ទី​១​​៩​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៥​ ​វេ​លា​ម៉ោ​​ង​ ​១​០​:​៤​០​នា​ទី​ ​។​

មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ថា : ការបណ្ដេញជនជាតិថៃចេញពីកម្ពុជា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំង ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ /ស្រី ០១នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក VARUNEE MANGKORN ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *