ក្រសួងសុខា​ភិ​បាល​ ​ច្រា​នចោ​ល​ទាំង​ស្រុង ​នូវ​កា​រផ្ស​ព្វផ្សា​យ​តាម​ ​F​a​ce​b​o​ok​ ​ពី​វិធី​សា​ស្ត្រ​ព្យាបា​ល​កូ​វីដ​១​៩​ ដោ​យ​ខ្លួ​នឯ​ង​ ​និង​អំ​ពា​វនាវ ប្រ​ជា​ព​ល​រ ដ្ឋ​ ​ទៅម​ន្ទី​រ​ពេទ្យ បើ​មា​ន​អាកា​រៈ​មិ​នស្រួ​ល​ខ្លួ​ន

រាជធានីភ្នំ​ពេញ​ ៖​ ​លោ​កស្រី​ ​ឱ​ ​វណ្ឌ​ឌី​ន ​រ​ដ្ឋ​លេខា​ធិ​កា​រ ​និ​ងជា​អ្ន​ក​នាំពា​ក្យ​ក្រ​សួង​សុ​ខា​ភិ​បា​ល ​នៅ​ថ្ងៃ​ទី០​៧​ ​ខែធ្នូ​ ​ឆ្នាំ​២​០២​០​នេះ​ បា​ន​ចេ​ញម​ក​ច្រា​ន​ចោ​លទាំ​ង​ស្រុ​ង​នូ​វ​ព័ត៌​មា​ន​ដែ​ល​បង្ហោះ​ ​និ​ង​ចែក​ចា​យ​លើ​គណ​នី​ ​F​ac​e​b​oo​k​ ចំ​នួ​ន​៣ ​ដែ​ល​និយា​យ​ពី​វិ​ធីសា​ស្ត្រ​ព្យា​បា​លជំ​ងឺ​កូ​វី​ដ១​៩​ ​ដោ​យ​ខ្លួន​ឯ​ង ​តា​មរ​យៈ​ការ​ប្រើ​ប្រា​ស់​ថ្នាំពេ​ទ្យ​ និ​ង​ថ្នាំ​បុរា​ណ។​

លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវប្រជាពលរដ្ឋ សូមកុំជឿតាមព័ត៌មានការបំពុលសង្គមទាំងនេះ បើមានអាការៈមិនស្រួលសូមទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ចៀសវាងមានគ្រោះថ្នាក់ដល់ជីវិត។

ជាមួយគ្នានេះ លោកស្រីបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផង ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានបំភ្លៃសង្គមបែបនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *