ព្រឹក​នេះ ​ស​ម្តេ​ច​ម​ហា​បវ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នឹ​ង​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុង ​ពិ​ធី​បិ​ទ​កិច្ច​​ប្រ​ជុំ គ​​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តាល​ ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​​ក​ម្ពុ​ជា​

​​សម្តេ​ច​ម​ហា​​បវ​រ​ធិ​ប​តី​​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​និ​ង​ជា​ប្រ​ធា​ន​កិ​​ត្តិ​យ​ស​ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​​ជ​ន​ក​ម្ពុ​ជា​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​១​៤​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​​៤​នេះ​ ​នឹ​ង​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុ​ង​ពិ​ធី​​បិ​ទ​កិ​ច្ច​ប្រ​ជុំ​គ​ណៈ​ក​ម្មា​​ធិ​កា​រ​ក​ណ្តា​ល​ស​ហ​ភា​ព​​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​ក​ម្ពុ​ជា​។​

គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *