តាំងពិ​ព័​ណ៍​ ​ផ​លិ​ត​ផ​ល​ក្នុ​ង​ស្រុក ភូ​មិ​មួ​​យ​ផ​លិ​ត​ផ​ល​មួ​យ​ ​នៅ​ក្រុ​ង​ស្ទឹង​សែ​ន​ ​ខេ​ត្ត​កំ​ព​ង់​ធំ​

ខេត្តកំ​ពង់ធំ ៖ ​ឯក​ឧ​ត្តម​ ​សួ​ន​ ​រ៉ា​ស៊ី​ ​អ​គ្គ​លេ​​ខា​ធិកា​រ​​រង​នៃ​គ​ណៈ​​ក​ម្មា​ធិ​កា​រ​ជា​តិ​ជំ​រុ​ញ​ច​ល​នា​ភូ​មិ​មួ​យ​ផលិ​ត​​ផ​ល​មួយ លោ​ក​ ​ង​ន​ សា​រ​ណៈ​ ប្រ​ធា​ន​នា​យ​ក​ដ្ឋា​ន ​ក​ញ្ញា​ ​ឃឹ​ម​ ​ស្រី​ពៅ​ ​​ជំ​នួ​យ​កា​រ​ភូ​មិ​មួ​យ​ផ​លិ​ត​ផ​ល​មួ​យ​ ​អ​ម​ដំ​ណើ​រ​ដោ​យ​ឯ​ក​ឧ​ត្ត​ម​ ​ជា​ ​វ៉ា​ន់​ចា​​ន់​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ម​ន្ទី​រ​អ​ង្គ​ភា​ព​ ​និ​ង​អា​ជី​វ​ក​រ​ជា​ច្រើ​ន​បា​ន​អ​ញ្ជើ​ញ​​ចូ​ល​រួ​ម​ក្នុ​ង​ពិ​ធី​កា​ត់​ខ្សែ​បូ​រ​កា​រ​ដា​ក់​តាំ​ង​ពិ​ព័​ណ៍​ផ​​លិ​ត​ផ​ល​ក្នុ​ង​ស្រុ​ក​ភូ​មិ​មួ​យ​ផ​លិ​ត​ផ​ល​មួ​យ​ ​នៅ​ក្រុ​ង​ស្ទឹ​ង​សែ​ន​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ដែ​ល​ជា​ព្រឹ​​ត្តិ​កា​រ​ណ៍​ធំ​បំ​ផុ​ត ​ចា​ប់​ពី​ថ្ងៃ​ទី​១​៧​ ​រ​ហូ​ត​ដ​ល់​ថ្ងៃ​ទី​២​​៤​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៤​ ​ស្ថិ​ត​នៅ​សួ​ន​​មា​ត់​ស្ទឹ​ង​សែ​ន​ ​ខេ​ត្ត​កំ​ព​ង់​ធំ រ​សៀ​លថ្ងៃ​​ទី​១​៧​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៤​។​

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថាគោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុកទុកវត្ថុធាតុដើម និងផលិតផលសម្រេចមិនបានត្រឹមត្រូវ និងការវេចខ្ចប់មិនស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃតិចតួចការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។

ឯកឧត្តម សួន រ៉ាស៊ី បានមានប្រសាសន៍ថា ក្រោមគម្រោងលើកកំពស់ការអនុវត្តអនាម័យរបស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថភាពនិងអនាម័យចំណីអាហារ ក្នុងគោលបំណងគឺដើម្បីផ្តល់ជូននូវចំណេះដឹងដល់ ប្រតិបត្តិករគ្រប់ទីកន្លែង ផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន ផែនការអនុវត្តនូវគោលការណ៍ណែនាំស្តីពីសុវត្ថិភាពនិងអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែង ផលិតឱ្យបានជាអតិប្បរមា។

ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងឡាយទទួលបានចំណេះដឹងកាន់តែប្រសើរឡើង អំពីការអនាម័យ និងសុវត្ថិភាពចំណីអាហារអ្នកផលិត ឬប្រតិបត្តិករ សេវាករម្ហូបអាហារទាំងឡាយប្រកាន់ខ្ជាប់ការអនុវត្តអនាម័យ និងសុវត្ថិភាពចំជាអាហារ និងដើម្បីចៀសផុតពីការដាក់ទោសទណ្ឌទៅតាមច្បាប់។

សូមបញ្ជាក់ផងដែរថា ក្រោយពីគណៈអធិបតីកាត់ខ្សែបូររួចមក បានអញ្ជើញចុះពិនិត្យផលិតផលដែលកូនខ្មែរបានផលិតហើយ យកដាក់តាំងនៅតាមស្តង់នីមួយៗទៅតាមប្រភេទនៃផលិតផល ព្រមទាំងណែនាំដល់អាជីវករទាំងអស់ត្រូវយកចិត្តទុកដាក់ពីអនាម័យ និងការវេចខ្ចប់ឱ្យបានត្រឹមត្រូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *