ក្រសួង​សុ​ខា​​ភិ​បា​ល​ ​​ប្រ​កា​ស​​​​ព័​ត៌​មា​ន ​​​អំ​ពី​​​ផ​ល​ប៉ះ​ពា​ល់​​​សុ​ខ​ភា​ព​ ​ដោ​យ​សា​រ​​​គ្រឿ​ង​​​ស្រវឹ​​ង​​

រាជធានីភ្នំពេញ ៖ នា​​​ថ្ងៃ​ទី​​​៩​ ​ខែ​ម​ក​រា​ ​ឆ្នាំ​​​២​០​២​៤​​ ក្រ​សួ​​ងសុ​ខា​ភិ​បា​ល​ ​ ​បា​ន​ចេ​ញ​​​សេ​ចក្ដី​​ប្រ​កា​ស​​​ព័​ត៌​មា​ន​​​ស្ដី​ពី​​​ផ​ល​ប៉ះ​ពា​ល់​​​សុខ​ភា​ព​​​ដោ​យ​សា​រ​​​កា​រ​​ប្រើ​ប្រា​ស់​​​គ្រឿ​ង​​​ស្រ​វឹ​ង​ ព្រោះ​​​ជា​តិ​​​អា​ល់​កុ​ល​​​ក្នុ​ង​​​​ផ​លិ​ត​ផ​ល​​​គ្រឿ​ង​​​ស្រវឹ​​ង​​​ប៉ះ​ពា​ល់​​​ដ​ល់​​​សុ​ខ​ភា​ព​​​អ្ន​ក​ប្រើ​ប្រា​ស់​​​ភ្លា​ម​ៗ​​ ​និ​ង​រ​យៈ​ពេ​ល​​​យូ​រ​ ​ក្នុ​ង​នោះ​​​អា​​ច​​​កើ​ត​​​ឬ​​​ឆ្ល​ង​​​ជំ​ងឺ​​​ច្រើ​ន​ជា​ង​​១​​០​​មុ​ខ​​​។​​

​ក្នុង​រយៈពេល​តែ​២​ទៅ​៣​នាទី​តែប៉ុណ្ណោះ ជាតិ​អាល់កុល​អាច​ជ្រៀប​ចូលដល់​ខួរក្បាល ហើយ​អាច​បង្ក​រោគសញ្ញា ទៅតាម​កំហាប់​ជាតិ​អាល់កុល ការចាប់ផ្តើម​និយាយ​ច្រើន ចលនា​អន់ថយ គំហើញ​ថយចុះ ក្អួតចង្អោរ ឬ​បាត់បង់​ស្មារតី ហើយ​ការទទួល​គ្រឿង​ស្រវឹង​ច្រើនពេក អាច​បង្ក​ឱ្យ​សន្លប់ ប្រឈម​នឹង​ជំងឺឆ្លង​ដូចជា​ជំងឺអេដស៍ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​ក្រសួង​បាន​បញ្ជាក់ថា គ្រឿង​ស្រវឹង​ក៏បង្ក​ឱ្យមាន​ផលប៉ះពាល់​រយៈពេល​វែង ដូចជា​៖

* ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម​
* ជំងឺមហារីក​៖ មាត់ បំពង់ក បំពង់​អាហារ ថ្លើម ពោះវៀនធំ សុដន់​។​ល​។​
* ជំងឺមហារីក​ឈាម​
* ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ងាយ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ការបង្ក​រោគ​
* បញ្ហា​សុខភាព​ផ្លូវចិត្ត​៖ ជំងឺ​ថប់​បារម្ភ (Anxiety) ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) មាន​ជំងឺ​វង្វេង​ពេល​ឈានចូល​វ័យ​ចំណាស់ (Dementia)
* ក្លាយជា​បុគ្គល​ញៀន​គ្រឿង​ស្រវឹង​
* អសមត្ថភាព​ផ្លូវភេទ​
* ជំងឺ​បេះដូង និង​សរសៃឈាម​
* ជំងឺ​សរសៃឈាម​ខួរក្បាល (​ស្ទះ ឬ​បែក​សរសៃឈាម​ខួរក្បាល​)
* ជំងឺ​ខ្សោយ​សាច់ដុំ និង​ឆ្អឹង​
* ទារក​មានការ​លូតលាស់​មិន​ប្រក្រតី​នៅក្នុង​ផ្ទៃ​ស្ត្រី​ប្រើប្រាស់​គ្រឿង​ស្រវឹង​អំឡុងពេល​ពរ​ពោះ​
* ជំងឺមិនឆ្លង​ផ្សេងៗ​ទៀត​៖ លើស​ជាតិ​អាស៊ីត លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម លើស​ជាតិ​ស្ករ (​ជំងឺ​ទឹកនោមផ្អែម​) អាច​វិ​វត្ត​ទៅរក​ផលវិបាក ធ្ងន់ធ្ងរ និង​ស្លាប់​មុន​អាយុ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *