លោកស្រី​កិត្តិ​ស​ង្គ​ហ​ប​ណ្ឌិ​ត​ ​ម៉ែ​ន​ ​សំ​អន​ ​តំ​ណាង ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុន​ ​សែ​ន​ និ​ង​ស​ម្តេ​ច​កិ​ត្តិព្រឹ​ទ្ធ​ប​ណ្ឌិ​ត ​ប៊ុ​ន​ ​រ៉ានី​ ​ហ៊ុ​ន​ ​សែ​ន​ ​ចែ​កស្រូ​វ​ពូជ ជូ​ន​ប្រ​ជា​ព​លរដ្ឋ រ​ងគ្រោះដោ​យ​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​ ​១​.​០​២​០គ្រួ​សា​រ​ ​នៅ​ខេ​ត្ត​ស្វាយ​រៀ​ង​

ខេត្តស្វា​យរៀ​ង ៖ លោ​ក​ស្រី​កិត្តិ​ស​ង្គ​ហ​ប​ណ្ឌិ​ត​ ​ម៉ែ​ន ​សំអ​ន​ ​ឧ​ប​នា​​យ​ក​រដ្ឋ​ម​ន្រ្តី​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​ទំ​នា​ក់​ទំ​ន​ង​ជា​មួយ​រ​ដ្ឋ​ស​​ភា​-​ព្រឹ​ទ្ធ​សភា​ ​និ​ង​អ​ធិ​កា​រ​កិ​ច្ច​ ​និ​ង​ជា​ប្រ​ធា​ន​​ក្រុ​ម​កា​រ​ងា​រ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ចុះ​ជួ​យ​ខេ​ត្ត​ស្វា​យរៀ​ង​ ​តំ​ណា​ងដ៏​ខ្ព​ង់​ខ្ព​ស់​ស​ម្ដេ​ច​តេជោ​ ​ហ៊ុ​ន​ ​សែ​ន ​និ​ង​ស​ម្ដេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ប៊ុន ​រ៉ានី ​ហ៊ុនសែន​ បានអញ្ជើ​ញជួបសំ​ណេះ​សំណាល​ និ​ងនាំ​ពូ​ជស្រូ​វ​ចែកជូន​ដ​ល់​ប្រជា​ព​ល​រ​ដ្ឋ​រ​ង​គ្រោះដោយជំ​នន់​ទឹ​កភ្លៀ​ង​ ​១​.​​០​២​០​គ្រួ​សា​រ​ ​ដែល​​មាន​ទី​តាំ​ង​តា​ម​ប​ណ្ដោ​យ​មា​ត់​ទ​ន្លេ​វ៉ៃ​គោ ​ស្ថិត​ក្នុ​ង​ស​ង្កា​ត់​ស្វា​យ​រៀ​ង​ ​ក្រុ​ង​ស្វាយ​រៀ​ង​ ​ខេ​ត្ត​ស្វា​យ​រៀង ​នាព្រឹ​ក​ថ្ងៃ​ទី​១​២ ខែ​វិ​ច្ឆិ​កា​​ ​ឆ្នាំ​២​០​២០។

លោកស្រីកិត្តិសង្គហបណ្ឌិត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។

លោកស្រីក៏បាន ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អ ។
លោកស្រីក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀងផុតពីគ្រឿងញៀន។ ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។

អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ ១.០២០គ្រួសារ រួមមាន ក្នុង ១គ្រួសារ ទទួលបាន ស្រូវពូជ ១០០គីឡូក្រាម មី ១កេស នំប៉័ង ១ដើម និងថវិកា ៥ម៉ឺនរៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *