រដ្ឋម​ន្ត្រី​ក្រ​សួ​ង​​វ​ប្ប​ធ​ម៌​ ​ស​ម្ពោ​ធ​ដា​ក់​ឱ្យ​ប្រើ​​ប្រា​ស់ជា​ផ្លូ​​វ​កា​រ​ ​ម​ណ្ឌ​ល​ប​ណ្ដុះ​ប​ណ្ដា​​ល​ប​ច្ចេ​ក​ទេ​ស​អ​ភិ​រ​ក្ស​ ​និ​ង​​ជួ​ស​ជុ​ល​ ​រ​ម​ណី​​យ​ដ្ឋា​ន​បុ​រា​ណ​វិ​ទ្យា​សំ​បូ​រ​ព្រៃ​គុ​ក​​ នៅ​សា​​រ​ម​ន្ទី​រ​ខេ​ត្ត​កំ​ព​ង់​ធំ​

ខេត្តកំ​ព​ង់​​ធំ ៖ ​នៅ​ព្រឹ​ក​​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ លោ​ក​ជំ​ទា​វ​ប​ណ្ឌិ​ត​ស​ភា​ចា​រ្យ​ ​ភឿ​ង​ ​ស​​​កុ​ណា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​វ​ប្ប​ធ​ម៌​ ​​និ​ង​វិ​ចិ​ត្រ​សិ​ល្បៈ​ ​ ​ឯ​ក​ឧ​ត្ត​ម​ ​អូ​អិ​ណុ​ ​អា​​ត់​ស៊ូ​ស៊ី​ ​ឯ​ក​អ​គ្គ​រា​ជ​ទូ​ត​​ជ​ប៉ុ​ន​ប្រ​ចាំ​នៅ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​លោ​ក​សា​ស្ត្រា​ចា​រ្យ​ ​N​​a​k​a​g​a​w​a​ ​T​a​k​e​s​h​i​ ​ប្រ​ធា​ន​គ​ម្រោ​ង​អ​ភិ​រ​ក្ស​សំ​បូ​​រ​ព្រៃ​គុ​ក​ ​នៃ​សា​ក​ល​វិ​ទ្យា​​ល័​យ​វា​សេ​ដា​ ​ឯ​ក​ឧ​ត្ត​ម​អ​ភិ​​បា​ល​រ​ង​ខេ​ត្ត​ ​ប្រ​ធា​ន​អ​នុប្រធា​​ន​ម​ន្ទី​រ​ជុំ​វិ​ញ​ខេ​ត្ត​ ​និ​ង​ម​ន្ត្រី​រា​ជ​កា​រ​ជា​ច្រើ​ន​នា​ក់​ ​បា​ន​អ​ញ្ជើ​ញ​​ក្នុ​ង​ពិ​ធី​ស​ម្ពោ​ធ​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​ជា​ផ្លូ​​វ​កា​រ​ ​ម​ណ្ឌ​ល​ប​ណ្ដុះ​ប​ណ្ដា​​ល​ប​ច្ចេ​ក​ទេ​ស​អ​ភិ​រ​ក្ស​ ​និ​ង​ជួ​ស​ជុ​ល​រ​ម​​ណី​យ​ដ្ឋា​ន​បុ​រា​ណ​វិ​ទ្យា​សំ​បូ​រ​ព្រៃ​គុ​ក​ ​​នៅ​សា​រ​ម​ន្ទី​រ​ខេ​ត្ត​​កំ​ព​ង់​ធំ​។​

លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានលើកឡើងថា បច្ចុប្បន្ននេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានខិតខំបំពេញភារកិច្ចស្នូលដែលឆ្លើយតបទៅនឹងគោលនយោបាយ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្តោតសំខាន់ទៅលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ បេតិកភណ្ឌរូបី និងអរូបី។ ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង និងកិច្ចគាំពារបេតិកភណ្ឌនៅ ក្នុងខេត្ត មន្ទីរបានចុះបញ្ជី និងគ្រប់គ្រងការពារស្ថានីយបុរាណចំនួន ៥៩០ ស្ថានីយ ដោយមិន រាប់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រៅពីការងារសួវ័លនេះ មន្ទីរបានសហការជាមួយ នាយកដ្ឋានបុរាណវត្ថុចុះបញ្ជីបុរាណវត្ថុក្រៅឃ្លាំង បានចំនួន ៩០៣ វត្ថុ។

ក្រៅពីភារកិច្ចស្នូលរបស់មន្ទីរលោកប្រធានបានបញ្ជាក់ជូនផងដែរ ថា ចាប់តាំងពីឆ្នាំ១៩៩៨មក មន្ទីរបានចូលរួមសហការជាមួយ សាកលវិទ្យាល័យវ៉ាសេដា លើ ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងបានចូលរួមយ៉ាងសកម្ម លើការជួសជុលអភិរក្សប្រាសាទសំបូរព្រៃគុក ការហ្វឹកហ្វឺន និងការបណ្តុះបណ្តាលនានា។ ល។ កិច្ចសហការនេះ បានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីការបង្កើតឱ្យមានអាជ្ញាធរ ជាតិសំបូរព្រៃគុក។ ដូច្នេះហើយទើបទិន្នន័យនៃការសិក្សាស្រាវជ្រាវកន្លងមក រវាងអ្នកជំនាញ ការជប៉ុន និងកម្ពុជា គឺជាប្រភពដ៏សំខាន់មួយផ្នែក ដែលញ៉ាំងឱ្យតំបន់ប្រាសាទសំបូរព្រៃគុក បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងកម្មវិធីនេះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា អស់រយៈកាលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានកិច្ចសហការដ៏ល្អមកពីសាកលវិទ្យាល័យវាសេដា នៃប្រទេសជប៉ុន ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យបណ្ឌិត ដើម្បីចុះមកបណ្តុះបណ្តាលក្រុមការងារ និងនិស្សិតខ្មែរមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានខិតខំស្វែងរកថវិកាជួយគាំទ្រដល់ដំណើរការស្រាវជ្រាវ បណ្តុះបណ្តាលអភិរក្ស និងជួសជុលនៅរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក។ កិច្ចការជួសជុល និងអភិរក្ស បេតិកភណ្ឌ គឺជាការងារគ្មានទីបញ្ចប់ និងទាមទារឲ្យមាននូវធនធានថវិកា និងមនុស្ស ដើម្បីបន្តនិរន្តភាពនៃការអភិរក្សជួសជុលទាំងនោះ។

លោកជំទាវ មានប្រសាសន៍បន្តទៀតថា សមិទ្ធិផលនៃការសាងសង់អគារបណ្តុះបណ្តាលចំនួន០៣ខ្នង គឺជាភស្តុតាងមួយបង្ហាញពីការយកចិត្តទុកដាក់របស់សាលកវិទ្យាល័យក្នុងការអនុវត្តគម្រោង ប្រកបដោយចីរភាព។ អគារទាំង០៣នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់បន្តវេនក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទនានានៅរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក និងសំណង់បុរាណនានានៅក្នុងខេត្តកំពង់ធំនាពេលអនាគត។ កិច្ចការបណ្តុះបណ្តាលជំនាញជួសជុលអភិរក្សនេះ គឺឆ្លើយតបទៅនឹងគោនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ឌត្តិទី៧នេះ ដែលបានផ្តល់លទ្ធភាពឲ្យក្រសួងបណ្តុះបណ្តាល ជំនាញរហូតដល់ទៅ២%ក្នុងអាណត្តិថ្មីនេះ។

លោកជំទាវបានជំរុញនិងលើកទឹកចិត្ត្តដល់អ្នកចូលរួមគឺ ផ្អែកលើមូលដ្ឋាននៃគោលនយោបាយនេះ  ថ្នាក់ដឹកនាំ និងមន្ត្រីរបស់មន្ទីរ និងអាជ្ញាធរជាតិសំបូរព្រៃគុកសូមចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់គម្រោងនៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញដ៏កម្រនេះ ហើយត្រូវនាំគ្នាជួយថែរក្សាសម្បត្តិទ្រព្យទាំងឡាយដែលទើបទទួលបានពីគម្រោងសហការនេះ។ ជាពិសេសអគារទាំង០៣ និងគ្រឿងសង្ហារឹមទាំងឡាយដែលនឹងត្រូវបំពាក់នាពេលឆាប់ៗខាងមុខនេះ។ ខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនជប៉ុន ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរនារយៈពេលកន្លងមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *