ឯ​កឧ​ត្ត​ម​ ​ហ៊ុ​ន ​ម៉ា​​ណែ​​ត ចែក​​ពូ​ជស្រូ​វ​​ចំរុះអោយ ប្រ​ជា​ពល​រ​ដ្ឋ​​​ជា​​ក​សិក​រ ​​ចំ​នួ​ន​​១​១​.០​០​០​​គ្រួ​សារ​ ដែ​ល​​រ​ង​​​គ្រោះ​ដោយ ​​ទឹ​ក​ជំន​ន់

​ខេត្តប​ន្ទា​យ​មាន​ជ័​យ​ ៖​ ​ប្រ​ជាក​សិ​ក​រ​​​ដែ​ល​​​រង​​​គ្រោះ​​​​ដោ​យ​​ទឹ​​ក​ជំន​ន់​​​ខ្លាំ​ង​​ក​ន្ល​ង​ម​ក​​​ចំ​នួ​ន​​​៣​ ​ស្រុ​ក ​ក្រុ​ង​ មា​ន​​​ក្រុ​ង​​​សិរី​សោ​ភ័​ណ​ ស្រុ​ក​​​ម​ង្គ​ល​​បូ​រី​ ​ស្រុ​ក​​ព្រះ​​​នេ​ត្រ​ បា​ន​ទ​ទួ​ល​​​ពូ​ជ​ស្រូ​វ​​​ចំ​រុះ​ ពី​​​ឯ​ក​ឧ​ត្ត​ម​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​ តំ​ណា​ង​​​ដ៏​​ខ្ព​ង់​ខ្ព​ស់​​​សម្តេ​ច​​​តេ​​​ជោ ​ហ៊ុ​ន​សែ​ន ​នៅ​​​ព្រឹ​ក ​ថ្ងៃ​ទី​​១​០​ ​ខែ ​វិច្ឆិ​កា​ ​ឆ្នាំ​ ​២០​២​០​ ​នៅ​​ចំ​ណុ​ច ​ផ្សា​រ​​​ធំថ្មី​​​បូ​រី​​​ជ័យ​​​២​ ​ភូមិ​​​ចំ​កា​រ​​តា​​​ដោ​ក​ ​ឃុំ​​ឬ​​​ស្សី​​ក្រោ​ក​ ​ស្រុ​ក​​ម​ង្គ​ល​​​បូរី​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ដោយ​មា​ន​​​កា​រ​ចូលរួម​​ចែ​កពី​​លោ​ក​ អ៊ុំ​ ​រា​ត្រី​ អ​ភិ​បា​ល​ខេ​ត្ត​​ប​ន្ទា​យ​មាន​ជ័​យ​ ​និ​ង​​អ្ន​ក​​​មុ​ខ​ អ្ន​ក​កា​រ​​​ជាច្រើ​ន​​​នា​ក់​​​ទៀត​​​។​

​​ក្នុងនោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​សម្ដែង​ការព្រួយបារម្ភ និង គិតគូរ​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​។ សម្ដេច​បាន​ចុះទៅ​ផ្ទាល់ ដើម្បី​ជួប​បងប្អូន​ប្រជាពលរដ្ឋ និង​ជួយឧបត្ថម្ភ​ដោះស្រាយ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ឲ្យ​រួច​ផុតពី​ការលំបាក​ជាច្រើន​ខេត្ត​។ ម្យ៉ាងទៀត​ទីណា​ដែល​ជួប​ទុក្ខលំបាក ហើយ​សម្ដេច​តេ​ជោ ហ៊ុនសែន ពុំបាន​ទៅ​ផ្ទាល់ ក៏បាន​ចាត់តាំង​ឲ្យ​ក្រុមការងារ​របស់​សម្ដេច ឲ្យ​ចុះទៅ​ជួប​បងប្អូន​ប្រជាព​រដ្ឋ​ដោយផ្ទាល់ និង ឲ្យ​អាជ្ញាធរ ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម ជួយសង្គ្រោះ និង​រំដោះ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​រួច​ផុតពី​គ្រោះទឹកជំនន់ ថែមទាំង​បានផ្ដល់​ស្បៀងអាហារ ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំបាន​ដឹងឮ​ពី​អាជ្ញាធរ​នោះឡើយ​។​ឯកឧត្តម​បានលើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ឧស្សាហកម្ម ដែល​កំពុងតែ​ដើរតួរ​នាទី​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ចជាតិ រក្សា​នៅ​សន្តិសុខ​ស្បៀង អាហារ​ជូន​ប្រជាជន​កម្ពុជា នឹង កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ នៅក្នុង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ រួមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹកជំនន់​ផងដែរ ។

​ឯកឧត្តម​ក៏បាន​សំណូមពរ និង ណែនាំ​ប្រជាកសិករ​ទាំងអស់ សូម​យក​ពូជស្រូវ​ទាំងនេះ ទៅ​បង្កបង្កើនផល ក្នុងការ​ស្តារ ឡើងវិញ ដែលជា​ពូជស្រូវ​មិន​រើស​រដូវ និង សូម​បងប្អូន​ត្រូវមាន​ការ​អា​ធ្យា​ស្រ័យ​ឲ្យ​គ្នា ក្នុងការ​ចែករំលែក​ទឹក​ស្រោចស្រព ដំណាំ​ស្រូវ​របស់​បងប្អូន​ផងដែរ ។ ឯកឧត្តម​បាន​បន្តថា នឹង​ប្រែក្លាយ​កសិកម្ម​កម្ពុជា ជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង និង​ការប្រែប្រួល​អាកាសធាតុ និរន្ត​ភាព ដើម្បី​បង្កើន​ប្រាក់ចំណូល គ្រួសារ​កសិករ និង​បាន​អំពាវនាវ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង ប្រជាពលរដ្ឋ​គ្រប់ គ្រង យកចិត្តទុកដាក់ អនុវត្ត​សកម្មភាព​របស់ខ្លួន សំដៅ​រួមចំណែក​ផលិត​លើក​កំពស់​សុខភាព ជីវភាព​រស់នៅ ធានា​ឲ្យ​បាន​នូវ​សុខដុម​នីយកម្ម​គ្រួសារ ។ លោក​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​ជម្ងឺ​កូ​វិដ​១៩ គឺត្រូវធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ពីព្រោះថា ជម្ងឺ​កូ​វិដ​១៩​វា​មិន​ភ្លេច​យើង​ទេ មានតែ​យើង​គ្រប់គ្នា​ទេ​ភ្លេច​ជម្ងឺ​កូ​វិដ​។​ក្នុងនោះ​ឯកឧត្តម ហ៊ុន ម៉ា ណែ​ត​បានធ្វើ​ការចែក​អំណោយ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក្នុង​១​គ្រួសារ​ទទួលបាន ស្រូវពូជ​ចំរុះ ១០០​គីឡូ អង្ករ ២៥​គីឡូ ទឹកត្រី ទឹកស ស៊ី​អ៊ីវ ២​យួរ ត្រីខ ១​យួរ ម៉ុង ភួយ​១​ឆុត ថវិកា ៥០.០០០​រៀល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *