សម្តេចនា​យ​ក​​​រ​ដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​​ ​ម៉ា​​​ណែ​​​ត ​​​៖​ ​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​​ស្តី​ពី​​​ ក្រ​​​ប​ខ័​ណ្ឌ​​​​កម្ម​វិ​ធី​​​ជា​​តិ​​​ជំ​នួ​យ​​​ស​ង្គ​ម​ ​​ក្នុង​​​ក​ញ្ច​ប់​​​គ្រួ​សារ​ ​និ​ង​ ​​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​ស្តី​ពី​ ​​ក្រ​ប​​ខ័ណ្ឌ​​​​កិ​ច្ច​​​គាំ​ពា​រ​​ស​ង្គ​ម​ ​​ឆ្លើ​យ​ត​ប​​​នឹ​ង​​​គ្រោះ​អា​​ស​ន្ន​ ​នឹ​ង​​​ក្លា​យ​ជា​​​ផែ​ន​ទី​​​ប​ង្ហា​ញ​ផ្លូ​វ​ ​ស​ម្រា​ប់​​​ត​ម្រ​ង់​ទិ​ស ​​កា​រ​​​អ​នុ​វ​ត្ត​​​ក​​ម្ម​វិ​ធី​ ​និ​ង​​ប្រ​ព័​ន្ធ​​​គាំ​ពា​រ​​​ស​ង្គ​ម​ ​និ​ង​​​​កា​រ​ត្រៀ​ម​ខ្លួ​ន​​​រួ​ច​ជា​ស្រេ​ច​ ​ដើ​ម្បី​​​ជួ​យ​​​រ​ក្សា​​​លំ​នឹ​ង​​​ជី​វ​ភា​ព​ ​​ប្រ​ជា​ព​ល​រ​ដ្ឋ ​​ក្នុ​ង​​​គ្រា​​​មា​ន​​​គ្រោះ​អា​ស​ន្ន​​​​

​រាជធានីភ្នំពេញ ៖ នា​​​ថ្ងៃ​ទី​​​​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​​​២០​​២​៣​ ​នៅ​ស​ណ្ឋា​គា​រ​​​សុ​ខា​​​ភ្នំ​ពេ​ញ​​​,​ ​ស​ម្តេ​ច​​​ម​ហា​​​​ប​វ​រ​​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​ត​ ​​នា​យក​​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​​​ព្រះ​រា​ជា​ណា​ចក្រ​​​​ក​ម្ពុ​ជា​ ​បាន​​​​អញ្ជើ​ញ​​ជា​​​​អ​ធិ​ប​តី​​​ដ៏​​ខ្ព​ង់​ខ្ព​ស់​​​​ក្នុ​ង​​​ពិ​ធី​​​ប្រ​កា​ស​​​ដា​ក់​ឱ្យ​អ​នុ​វ​ត្ត​​​​ជា​​​ផ្លូ​វ​កា​រ​ ​«​​​គោ​ល​កា​រ​ណ៍​​​ណែនាំ​​​ស្តី​ពី​​​ក្រ​ប​​ខ័​ណ្ឌ​​​ក​ម្ម​វិ​ធី​​​ជា​តិ​​​ជំ​នួ​យ​​​​ស​ង្គ​ម​​​ក្នុ​ង​​​ក​ញ្ច​ប់​​​គ្រួ​សា​រ​​​»​ ​និ​ង ​«​​​គោ​​ល​កា​រ​ណ៍​​​ណែ​នាំ​​​ស្តី​ពី​​​ក្រ​ប​​ខ័​ណ្ឌ​​​កិ​ច្ច​​​គាំ​ពា​រ​​​ស​ង្គ​ម​​​ឆ្លើ​យ​​ត​ប​​​នឹ​ង​​​គ្រោះ​អា​ស​ន្ន​​​»​ ​ដែ​ល​ជា​​​ឯ​ក​សា​រ​​​ដ៏​​​សំ​ខា​ន់​​ចំ​នួ​ន​​​ពី​រ​ ​ក្រោ​ម​​​ក​ម្ម​វិ​ធី​​​គោ​ល​ន​​យោ​បា​យ​​​អា​ទិ​ភា​ព​​​ទី​​​៣​ ​គឺ​ ​«​​​កា​រ​ធ្វើ​​ស្ថា​ប​នូ​ប​នី​យ​កម្ម​​ក​ម្មវិ​ធី​​​ជា​តិ​​​ជំ​​នួ​យ​​​ស​ង្គ​ម​​​ស​ម្រា​ប់​​​គ្រួ​សា​រ​​​ក្រី​ក្រ​​ ​ក្រុ​ម​​​​ជ​ន​​​ងា​យ​​​រ​ង​គ្រោះ​​​នៅ​ក្នុ​ង​​​គ្រួ​សា​រ​​​ក្រី​ក្រ​​ ​និ​ង​​​គ្រួ​សា​រ​​​ងា​យ​​​រ​ង​​​​ហា​និ​ភ័​យ​​​នៅ​ក្នុ​ង​​​គ្រា​​​​មា​ន​​​វិ​ប​ត្តិ​​​សេ​ដ្ឋ​កិ​ច្ច​ ​និង​​​​គ្រា​​​មា​ន​​​អា​ស​ន្ន​​​»​ ​ក្នុ​ង​ចំ​ណោ​ម​​​ក​ម្ម​វិ​ធី​​​គោ​ល​​ន​យោ​បា​យ​​​អា​ទិ​ភា​ព​​​ទាំ​ង​ ​៦​ ​រ​ប​ស់​​​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​ ​នី​តិ​កា​ល​​​ទី​​​៧​ ​នៃ​​​រ​ដ្ឋ​ស​ភា​ ​នេះ​ ​។​

ក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានធ្វើការ​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ទី ៧ នៃ​រដ្ឋសភា នៅតែ​បន្ត​ផ្តោតលើ​មនុស្ស ជា​ចម្បង ដោយ​ឈរលើ​ស្មារតី «​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​» ។ ជាក់ស្តែង ការដាក់ចេញ​នូវ «​គោលការណ៍​ណែនាំ​ស្តីពី​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​» គឺជា​បណ្តុំ​នៃ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ដែលមាន​លក្ខណៈ​ប្រក្រតី និង​អចិន្ត្រៃយ៍ សម្រាប់​ផ្តល់​ជា​ប្រយោជន៍​ដល់​គ្រួសារ​ក្រីក្រ និង​សមាជិកគ្រួសារ​ជា​ជន​ងាយ​រងគ្រោះ ដោយ​ក្នុងនេះ​មានកម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ចំនួន ៤ រួមមាន (១) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ​, (២) កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​នៅ​ថ្នាក់បឋមសិក្សា និង មធ្យមសិក្សា​ចំណេះ​ទូទៅ​, (៣) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​មាន​ពិការភាព​, និង (៤) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​ចាស់ជរា (​អាយុ ៦០​ឆ្នាំ​ឡើង​)​។ បន្ថែម​លើ​នេះ​, កញ្ចប់​គ្រួសារ ក៏មាន​ការឧបត្ថម្ភ​គោល​សម្រាប់​គ្រួសារ​ក្រីក្រ​ទាំងអស់ និង​ការឧបត្ថម្ភ​ជូន​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍ ដែលជា​សមាជិកគ្រួសារ​ក្រីក្រ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​នានា ។ កម្មវិធី​ជំនួយ​សង្គម​នេះ នឹង​ចាប់​អនុវត្ត​ពី​ខែមេសា ឆ្នាំ​២០២៤ តទៅ បន្ទាប់ពី «​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩» ត្រូវ​បិទ​បញ្ចប់ ។​

សូម​រំលឹក​ផងដែរ​ថា ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​, រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ប្រមាណ ១.៣៥៥ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២១, ៦០១ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២២ និង​គិត​មកដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ ប្រមាណ​ជាង ១.២០០ លាន​ដុល្លារ សម្រាប់​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​លើ កម្មវិធី​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ​-​និយោជិត​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​, ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​, កម្មវិធី​សាច់ប្រាក់​ពលកម្ម​, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្រោះទឹកជំនន់ និង ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា ជាដើម​។​

លើសពីនេះ សម្តេច​មហា​បវរ​ធិបតី ក៏បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល​ផងដែរ​ថា រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ «​គោលការណ៍​ណែនាំ​ស្តីពី​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​» ដើម្បី​ត្រៀម​រួចជាស្រេច​ក្នុង​ការធ្វើអន្តរាគមន៍​គាំពារ​សង្គម បន្ថែម​លើ​ផែនការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែលមាន​ស្រាប់ ។ ការណ៍​នេះ នឹង​ផ្តល់​កិច្ច​គាំទ្រ​ដល់​គ្រួសារ​ទាំងនោះ​នូវ​មធ្យោបាយ និង​លទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព និង ការស្ដារ​ជីវភាព​ឡើងវិញ​ប្រកបដោយ​ប្រសិទ្ធភាព ទាំង​ក្នុងអំឡុងពេល និង​ក្រោយពេល​គ្រោះអាសន្ន ។​

សម្តេចនាយក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​កី្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា គោលការណ៍​ណែនាំ ទាំងពីរ​នេះ នឹង​ក្លាយជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​តម្រង់ទិស​ការអនុវត្ត​កម្មវិធី ក៏ដូចជា​រួមចំណែក​ដ​ល់​ការពង្រឹង និង ពង្រីក​វិសាលភាព​ប្រព័ន្ធ​គាំពារ​សង្គម ជាពិសេស​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដាក់ចេញ​អន្តរាគមន៍​គាំពារ​សង្គម ដើម្បី​ជួយ​រក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​គ្រោះអាសន្ន​។​

ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បានធ្វើការ​កោតសរសើ​រ និង វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការគ្នា ខិតខំ​រៀបចំ​ឯកសារ​គោលការណ៍​ណែនាំ​ទាំងពីរ ព្រមទាំង​បានរៀបចំ​រួចជាស្រេច​នូវ «​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​» ដែល​ត្រៀម​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០២៤ ខាងមុខនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *