សម្ដេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អះ​អា​ង​ថា​ ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​​ន​ ​ជា​អ្ន​ក​នៅ​ជា​មួ​យ​ប្រ​ជា​ជ​ន​ ​មិ​ន​មែ​ន​ជា​ទ​ន្សា​យ​នោះ​ទេ​

រាជធានីភ្នំ​ពេ​​ញ​ ៖​ ស​ម្ដេ​ច​មហា​ប​វរ​ធិប​តី ​ហ៊ុ​ន​​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក​ម្ពុ​ជា បា​​ន​ថ្លែ​ង​អះ​អា​ង​ថា​​ គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​​ជា​មិ​ន​ដែ​ល​ក្ប​ត់​កុ​ង​ត្រា​ខ្លួ​ន​​ឯង​ ប​ញ្ចេ​ញ​កុ​ង​ត្រា​អ​ញ្ចេះ​ ​ដ​ល់​​ច​ប់​ហែ​ក​ចោល​ហើ​​យ​ប​ញ្ចេ​​ញ​កុ​ង​ត្រា​ថ្មី​នោះ​ទេ​ ​។​ ​គឺ​យើ​ង​មា​ន​ត​​ម្លា​ភា​ព​គឺ​យើ​ង​ខិ​ត​ខំ​ជំ​រុ​ញ​នូ​វ​អ្វី​ដែ​ល​យើ​ង​បា​ន​ស​ន្យា​ជា​មួ​​យ​ប្រ​ជាជ​ន ​ប​ម្រើ​ប្រ​ជាជ​ន ឱ្យ​បា​ន​​កា​ន់​តែច្រើ​​ន​។​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​គឺ​ជា​អ្នក​ប្រា​ក​ដ​និ​យ​ម​មិ​ន​មែ​ន​​ជាអ្ន​ក​ស៊ី​អា​រ​ម្ម​ណ៍​និ​យ​មជាអ្ន​ក​នៅ​ជា​​មួ​យ​ប្រ​ជា​ព​ល​រ​ដ្ឋ​មិ​ន​មែ​ន​ជា​ទ​ន្សា​យ​នោះ​ទេ ​។​ ​ស​ម្ដេ​ច​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែត​ ​មា​ន​ប្រសា​ស​ន៍​នៅ​​ថ្ងៃ​ទី​ ២​១​ ​ខែ​វិ​​ច្ឆិកា​ ​ឆ្នាំ​ ​២​០​២​៣​​ ក្នុ​​ង​ឱ​កា​ស​ជួ​ប​សំ​ណេះ​សំ​ណា​ល​ជា​​មួយ​ក​​ម្ម​ក​រនៅ​​ខណ្ឌ​កំ​បូ​ល​ ​រា​​​ជ​​​ធា​​​នី​​​ភ្នំ​​​ពេ​​​ញ​ ​។​

​សម្ដេចធិបតីថ្លែងថា «ការបោះឆ្នោតប្រៀបដូចជាកុងត្រាគណបក្សដែលឈរឈ្មោះបោះឆ្នោតបានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋរួចហើយ។ព្រោះមុនពេលបោះឆ្នោ តយើងដាក់គោលនយោបាយសម្រាប់ប្រជាពលរដ្ឋថាខ្ញុំនឹងអនុវត្តគោលនយោបាយនេះដើម្បីបម្រើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋឃើញគោលនយោបាយល្អហើយឃើញ អ្នកដែលដាក់គោលនយោបាយគឺជាអ្នកប្រាកដប្រជា មិនមែនអ្នកកញ្ឆក់កណ្ដៀត គឺអ្នកប្រាកដកនិយម មិនមែនស៊ីអារម្មណ៍និយមនោះទេ អ្នកនៅជាមួយប្រជាពលរដ្ឋ មិនមែនអ្នកជាទន្សាយនោះទេ»។

សម្តេចធិបតីបន្តថា៖សុំបន្តទុកចិត្តលើរាជរដ្ឋាភិបាលបន្តការជឿទុកចិត្តទៅលើការដឹកនាំនិងបម្រើរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន។សម្តេចបន្តថាសុំជឿជាក់ដរាបណាបងប្អូនមានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានបទពិសោធន៍និងមានគោលនយោបាយបម្រើប្រជាជននិងមិនរត់ចោលប្រជាជននៅគ្រប់កាលៈទេសៈណាក៏ដោយ សូមឱ្យបងប្អូនជឿជាក់ទុកចិត្តហើយសុំបន្តចូលរួមជាមួយរដ្ឋាភិបាលបន្តកសាងប្រទេសរបស់យើងតទៅទៀត។

សម្តេចបន្តថា មានមិនតិចទេអ្នកដែលចង់ដុតប្រទេស ម្ង៉ៃៗអំពាវនាវឱ្យប្រជាពលរដ្ឋចេញបះបោ មួយថ្ងៃមួយថ្ងៃអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល អ្នកខ្លះជេររហូតដល់ថ្នាក់ដឹកនាំ រហូតប្រមាថដល់ព្រះមហាក្សត្រទៀត ។ មិនខ្វះទេការខិតខំបំពុលប៉ុន្តែជាសិទ្ធិរបស់គេចុះ ប៉ុន្តែកុំនាំប្រជាពលរដ្ឋឱ្យធ្វើអ្វីមួយ ដែលខុសច្បាប់ ធ្វើអ្វីមួយដែលបំផ្លាញសុខសន្តិភាព ស្ថេរភាពនិងសិទ្ធិសេរីភាពបញ្ចេញមតិ ។

សម្តេចយល់ថា យុវជនសម័យនេះពិតជាឆ្លាត ពួកគេអាចមើលឃើញ និង ដឹងបានច្រើនដូចនេះពួគេអាចធ្វើការវិនិច្ឆ័យដោយខ្លួនឯងបានថាអ្វីល្អ អ្វីអាក្រក់ អ្វីជា ផលសម្រាប់យើង ហើយអ្វីដែលបំផ្លាញផលរបស់យើង។

សម្តេចបានលើកឡើងជាឧទាហរណ៍ថា៖ ការបោះឆ្នោតជាង ៨លាននាក់ក្នុងចំណោមជាង៩លានដែលបោះឆ្នោតចុះឈ្មោះបោះឆ្នោតបានទៅបោះឆ្នោតទោះបីមាន ការអំពាវនាវមិនឱ្យមានការបោះឆ្នោត ហើយក្នុងនោះអ្នកដែលបោះឆ្នោតជាង៩៥ភាគរយដែលបោះឆ្នោតត្រឹមត្រូវមិនបំផ្លាញស្លឹកឆ្នោតតាមគេ ។ បងប្អូន យល់ថាការបោះឆ្នោតគឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យ ស្រួលមិនមានធ្វើឱ្យប្រទេសមានការក្រឡាប់ចាក់ក្នុងការជ្រើសរើសមេដឹកនាំ ហើយក្នុងនោះ បានផ្ដល់ការទុកចិត្តទៅដល់គណបក្សប្រជាជន ព្រោះឃើញស្នាដៃរបស់គណបក្សប្រជាជនផ្ដល់ជូននិងក្រោមការដឹកនាំរបស់សម្ដេចតេជោដែលបានផ្ដល់ជូនប្រជាពលរដ្ឋ។ដូចនេះច្បាស់ណាស់សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាបង្ហាញថា បងប្អូនបានផ្ដល់ការទុកចិត្តឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសតទៅទៀតនេះជាការសំខាន់ណាស់។

សម្តេចបន្តថា៖ «អញ្ចឹងដើម្បីអនុវត្តក្នុងមួយអាណិតនេះយើងបានដាក់ចេញនូវគោលនយោបាយវិធានការដើម្បីបំពេញនូវកុងត្រារបស់យើងដើម្បីបម្រើប្រជាពលរដ្ឋហើយបងប្អូនជឿចុះគណបក្សប្រជាជនមិនដែលក្បត់កុងត្រាខ្លួនឯង ។ បញ្ចេញកុងត្រាអញ្ចេះដល់ចប់ហែកចោលហើយបញ្ចេញកុងត្រាថ្មីនោះទេ។ គឺយើងមាន តម្លាភាពគឺយើងខិតខំជំរុញនូវអ្វីដែលយើងបានសន្យាជាមួយប្រជាជនបម្រើប្រជាជនឱ្យបានកាន់តែច្រើន» ។

សម្តេចបន្ថែមថា៖ អញ្ចឹងហើយបាន ៩០ ថ្ងៃនេះអត់មានពេលដេកទេ។ ខ្លះថាខ្ញុំដេកសង្ស័យខ្លួនឯងមើលមិនឃើញ។ មកជួបបងប្អូនហើយផ្សព្ធផ្សាយដាក់ចេញគោ លនយោបាយជាប្រចាំ។ ទៅក្រៅប្រទេសដែលទាក់ម៉ូយមកវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារ ។យើងរុញបង្កើតភាពទុកចិត្តអញ្ចឹងសូមបងប្អូនបន្តភាព ជឿទុកចិត្តនិងចូលរួមជាមួយរដ្ឋាភិបាលចូលរួមជាមួយគ្នាដើម្បីយើងធ្វើយ៉ាងណារុញនាវាយើងឱ្យទៅមុខកុំឱ្យក្រឡាប់ចាក់ចូលទៅក្នុងស្ថានភាពសង្គ្រាមឬអស្ថិរភាព៕ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *