ខណ្ឌ​រដ្ឋ​​​បា​​ល​​​​​ជ​ល​​​ផ​​​​ល​​​ខេ​​​ត្ត​​​កំ​​​ព​​​​​​ង់​​​ធំ​​​​ ​​​​​​​ចុះ​​​​ប​​​ង្ក្រា​​​ប​ ​​​ប​ទ​​​​​ល្មើ​​​ស​បឹ​​​​​​ង​​​ទ​​​ន្លេ​​​​សា​​​ប ទ្រ​ង់​​​​​​ទ្រាយ​​​ធំ​​​​ ​​ប​​​ន្ទា​​​ប់​​​ពី​​​​ផ្ទុះ​​​​កា​​​រ​​​រិះ​​​​គ​​​ន់​ ​ស្ដី​​​ពី​​​កា​​​​​​រ​រៀ​​​ប​​​​​ចំ​​​ក​​​ញ្ច​​​ប់​ ​​​​ចូ​ល​​​ហោ​​​ប៉ៅ​​​​​បិ​​​ត​​​បាំ​​​ង​ប​​​ទ​​​​ល្មើ​​​​​ស​​​នេ​​​សា​​ទ​​ ​​​នៅ​​​ឃុំ​​​ពា​​​ម​​​បា​​​ង​​​ ​​និ​​​ង​​​ឃុំ​​​ផា​​​ត់​​​​ស​​​ណ្ដា​​​យ​​​

ខេត្ត​កំ​ព​ង់ធំ​ ​៖ ​ប​​ន្ទាប់​​ពី​បែ​ក​ធ្លា​យ​សា​រ​សំ​លេ​ង​ឆ្ល​​ង​ឆ្លើ​យ​គ្នា​ ​រវា​ង​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ ​និ​ង​អ្ន​ក​​សារ​ព័​ត៌​មា​ន​ ដែ​ល​រៀ​ប​រា​ប់​ពី​ផែ​ន​កា​រ​​រៀ​ប​ចំ​ក​ញ្ច​ប់ថ​វិ​កា​ដើ​ម្បី​​បិ​តបាំ​ង​បទ​​ល្មើ​ស​នេ​សាទ​ ​នៅ​តំ​ប​ន់​ទ​ន្លេ​សា​ប​​ ​ក្នុ​ង​ឃុំ​ពា​ម​បា​ង​ ​ស្រុ​ក​ស្ទោ​ង​ ​កា​ល​ពី​​ពេ​ល​ថ្មី​នេះ​ គេ​នៅ​​មិ​នទា​​ន់​ឃើ​ញ​មា​ន​ចំ​ណា​ត់​កា​​រ​ក្ដៅស៊ើប​អ​ង្កេ​ត​​ស្រាវ​ជ្រា​វ​ ពី​ម​ន្ត្រី​​ជា​ន់​ខ្ព​ស់​ ​ក្រ​សួ​ង​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​​ទ​នៅ​ឡើ​យ​ទេ​ ​ ​ប៉ុ​ន្តែ​មា​ន​កា​​រ​ក​ត់​ស​ម្គា​ល់​ឃើ​ញ​ថា​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​​០​២​៣​ ​
​ខ​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​ខេ​ត្ត​កំ​ព​ង់​​ធំ​ ​បា​ន​ដឹ​ក​នាំ​កំ​លាំ​ង​ចុះ​ប​ង្គ្រា​ប់​ដូ​ច​រា​ល់​ធ​​ម្ម​តា​ៗ​ ​។

​ការ​ប​ន្ត​ដឹ​​ក​នាំ​ប​ង្គ្រា​ប​ប​ទ​ល្មើ​ស​នេ​សា​ទ​ធ​ម្ម​តា​ៗនេះ​​ត្រូ​វ​បា​ន​គេ​រា​យ​កា​រ​ណ៍​ម​ក​​ថា​ ​ ​ ​ធ្វើ​ឡើ​ង​នៅ​ក្នុ​ង​ភូ​​មិ​ឃុំ​ផា​ត់​ស​ណ្តា​យ​ ​ស្រុ​​ក​កំ​ព​ង់​ស្វា​យ​ ​និ​ង​ឃុំ​ពា​ម​បា​ង​ស្រុ​ក​ស្ទោ​ង​ ​ខេ​ត្ត​កំ​​ព​ង់​ធំ​។​

ប្រភពព័ត៌មានបានបន្តដឹងថា ការចុះបង្គ្រាប់បទល្មើសនេះគឺអនុវត្តចុះបង្រ្កាបទប់ស្កាត់បទល្មើសនេសាទធម្មតាទេ គឺមិនមែនចុះស្រាវជ្រាវស៊ើបអង្កេតករណីរៀបចំកញ្ចប់ថវិកាជាប្រព័ន្ធនោះឡើយ ។ ហើយការបង្គ្រាប់នេះ គឺធ្វើឡើងលើផ្ទៃបឹងទន្លេសាបមាន០២ទីតាំង៖ ទីតាំងទី១.នៅចំណុចគុមឬស្សី បឹងផ្តៅ ភ្នំជីមូស និងព្រែកផ្នល់ ស្ថិតក្នុងភូមិសាស្រ្តឃុំសំព្រោជ ឃុំចំណាក្រោម និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង។ ទីតាំងទី២.នៅចំណុចអូរញឹង(តាមដងស្ទឹងសែន)ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពពីលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឲ្យដឹងថាលទ្ធផលអនុវត្តបាន០៤ករណី៖គឺចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៨របាំង ប្រវែង៣៥០០ម របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៦៥០ម ឡុកចំនួន៣៧គ្រឿង លូចំនួន៤៤មាត់ បង្គោលចំនួន៧៨០០ដើមចាក់លែងត្រីចំនួន២៣០គីឡូក្រាម។ បានដកហូតឃាត់ទុកវត្ថុតាង នេសាទដោយប្រើឧបករណ៍ឆក់ចំពោះវត្ថុតាងរួមមាន ដុំភ្លើងឆក់ចំនួន០២គ្រឿង អាគុយចំនួន០២គ្រឿង ដងឆក់ចំនួន ០២គូរ កន្រ្តងដួសត្រីចំនួន០៤ ត្រីចំរុះទំងន់១៥គីឡូក្រាម។ ទូកបាឡាស្មាច់ប្រវែង០៥ម៉ែត្រ  ភ្ជាប់ដោយម៉ាស៊ីនម៉ាក ហុីណូតាចំនួន០១គ្រឿង ចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់ទុកនៅតែឧបករណ៍ជាច្រើនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *