ឯក​ឧ​ត្ត​​ម​ ​ហួ​ត​ ​ហា​ក់​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​អ​ធិ​​កា​រ​រ​កិ​ច្ច​ ​អ​ញ្ជើ​ញ​​ជា​អ​ធិ​ប​តី​ ​ពិ​​​ធី​​​សំ​ណេះ​សំ​ណា​ល​ ​ជា​មួ​យ​ថ្នា​​ក់​ដឹ​ក​នាំ ​និ​ង​ម​ន្ត្រី​រា​ជ​កា​រ​ ​ម​ន្ទី​រ​ទំ​​នា​ក់​ទំ​ន​ង​ជា​មួយ​ រ​​ដ្ឋ​ស​ភា​-​ព្រឹ​ទ្ធ​ស​ភា​ ​និ​ង​អ​ធិ​កា​រ​កិ​ច្ច​​ខេ​ត្ត​កំ​ព​ង់ធំ​

ខេ​ត្ត​​កំ​ព​ង់​ធំ​ ៖​​ ​ថ្ងៃ​ទី​៤​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៣​ ​ឯ​​ក​ឧ​ត្ត​ម​ ​ហួ​ត​ ​ហា​ក់​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​អ​ធិ​​កា​រ​កិ​ច្ច​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​​ប​តី​ក្នុង​ពិ​​ធី​សំ​ណេះ​សំ​ណា​ល​​ជា​មួ​យ​ថ្នា​ក់​ដឹ​ក​នាំ​ ​និ​ង​ម​ន្រ្តី​រា​ជ​កា​រ​​ ​នៃ​ម​ន្ទី​រ​ទំ​នា​ក់​ទំ​ន​ង​ជា​មួ​យ​រ​​ដ្ឋ​ស​ភា​-​ព្រឹ​ទ្ធ​ស​ភា​ ​និ​​ង​អ​ធិ​កា​រ​កិ​ច្ច​ខេ​ត្ត​កំ​ព​​ង់​ធំ​ ​ដោ​យ​មា​ន​កា​រ​អ​ញ្ជើ​​ញ​ចូ​ល​រួ​ម​ពី ​ឯ​ក​​ឧ​ត្ត​ម​ ​លី​ គឹ​​ម​សី​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​​និ​ង​ឯ​ក​ឧ​ត្ត​ម​ ​លោ​​ក​ជំ​ទា​វ​ ​លោ​ក​ ​លោ​ក​ស្រី ជា​​ថ្នាក់​​ដឹ​ក​នាំ​និ​ង​ ​ម​ន្ត្រី​រា​ជ​កា​រ​ចំ​នុះ​អ​​គ្គ​នា​យ​ក​ដ្ឋា​ន​រ​ដ្ឋ​បា​ល​កិ​ច្ច​កា​រ​​ទូ​ទៅ​ក្រ​សួ​ង​អ​ធិ​កា​រ​កិ​ច្ច​។

ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ  មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ដែលមានទីតាំងធំទូលាយ និងចេះរៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ព្រមទាំងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងមន្ទីរ។ បន្ទាប់ពីថ្លែងនូវការកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមឱ្យថ្នាកដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចេះយោគយល់អធ្យាស្រ័យ គ្នាឈរលើកត្តា សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីបេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃដំបូង នៃអាណត្តិថ្មីនេះ គឺបានបន្តថែរក្សាកេរតំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ដោយកាលពីថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានចេញអនុក្រឹត្យស្តីពីនិមិត្តសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ចផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបរំលឹក និងផ្តាំផ្ញើជូនអង្គពិធីអំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមាន៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱយបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *