មនុស្សចា​ស់​ គឺ​​ជា​ប្រ​ភ​ព​ធ​ន​ធា​ន ​នៃ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ស​ង្គ​ម​

ខេត្តកំ​ព​ង់​ធំ​ ៖ លោ​ក​ ​ជា ​វ៉ា​ន់​ចា​ន់​ ​អ​ភិ​បា​ល​រ​​ងខេ​​ត្តកំ​ព​ង់​​​ធំ ​ថ្លែង​ថា​​ម​នុស្ស​ចា​ស់​​គឺជា​ប្រ​​ភ​ព​ធ​នធា​​ន​នៃកា​​រ​អភិ​វ​ឌ្ឍ​ន៍​​ស​ង្គ​ម​ ​។​
ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ​លោក​ ​ជា​ ​វ៉ា​ន់​ចា​ន់​ ​បា​ន​ថ្លែ​ង​ដូច្នេះក្នុ​ង​ពិ​ធី​ទិ​វា​ម​នុ​ស្ស​ចា​ស់​ក​ម្ពុ​​ជា​និ​ង​ទិ​វា​មនុ​ស្ស​ចា​ស់​អ​ន្ត​រ​ជា​តិ​លើ​ក​ទី​ ​២​៥​ ​នឹ​ង​ប្រ​ព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១​ ​ខែ​តុ​លា​ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ​ ​​«​កា​រ​ជួ​​យ​ម​នុ​ស្សចា​ស់​គឺ​ជួ​យ​យើ​ង​ទាំ​ង​អ​​ស់​គ្នា» ​ដោយ​មា​ន​អ្ន​ក​ចូ​ល​រួ​ម​ប្រ​​មា​ណ​៣​០​០​នា​ក់​ ​។​

លោកបន្តថា សម្រាប់ទិវានេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារាចរណែនាំនាថ្ងៃ ២៩ខែ កញ្ញា ឆ្នាំ២០២៣នេះឱ្យមានការចូលរួមយ៉ាងផុសផុលក្នុងការរំលឹកគុណូបការៈរបស់មនុស្សវ័យចាស់ដែលបានសាងនិងបន្សល់ ទុកនូវកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបន្តទៀតថាប្រមុខរដ្ឋាភិបាលណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធរួមគ្នាអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានអធិកអធមិសេសរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមផែនការដែលបានកំណត់ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ។
លោកបញ្ជាក់ថាសម្រាប់មនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង សម្តេចលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិបន្តជួយគាំទ្រកម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់ហើយគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនា។

ចំពោះក្រសួងអប់រំ យុវជន និងកីឡា សម្តេចបានជំរុញឱ្យមាន ចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោង សិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់រីឯក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំចលនាតាមវត្តអារាម វិហារសាសនា តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយ ឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជាពិសេស អាចឱ្យពួកគាត់ស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្ត លក់ ស្ងប់អារម្មណ៍ និង អាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗ ។
តាមការបញ្ជាក់ពីលោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានរាយការណ៍ថាមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការផ្តល់សេវាដូចតទៅ ៖
១-ផ្តល់របបសោធននិវត្តន៍ អតីតមន្ត្រីរាជការស៊ីវិលចំនួន ១,៩៦៦នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន៤៧ នាក់
២-យោធិនចូលនិវត្តន៍ ចំនួន ៩៦៤ នាក់
៣-ជនបាត់បង់សមត្ថភាពការងារ ចំនួន ១៤២នាក់
៤-យោធិនពិការចំនួន ១,៣១១ នាក់
៥-គ្រួសារពលីចំនួន១,១២០ នាក់
៦-គ្រួសារមរណៈចំនួន ៣៥៦ គ្រួសារ
៧-បានផ្តល់កញ្ចប់ជូនមនុស្សចាស់ប្រមាណ ៣១០នាក់ និងផ្តល់របបគោលនយោបាយពិការក្រីក្រនៅសហគមន៍ចំនួន ៣២៦គ្រួសារ ក្នុងស្រុកសន្ទុក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *