កិច្ច​ប្រ​ជុំ​ត្រៀម ​ក​ម្ម​វិ​ធី​បុណ្យ​អុំ​​ទូ​ក​ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ដែ​ល​​ប្រ​​ព្រឹត្ត​​ទៅ​ នៅ​​ថ្ងៃ​ទី២​​៨​-​២​៩​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​​២​៣​ ​ខា​ង​មុ​ខ​នេះ​

ខេត្តកំ​ព​ង់​ធំ ៖ ​នៅ​រ​សៀ​​លថ្ងៃ​ទី​​១​៩​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៣ ឯ​​ក​ឧ​ត្ដ​ម​ ​ព្រឹ​ម​ ​រ​ដ្ឋា​​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​​ ​និ​ង​ជា​ប្រ​ធា​ន​អ​​នុគ​ណ​:​ក​ម្ម​កា​រ​ខ្លឹ​ម​សា​​រ​ ​បា​ន​ដឹ​ក​នាំ​ប្រ​ជុំ​​ជា​មួ​យ​ប្រ​ធា​ន​ ​​អ​នុ​ប្រ​ធា​ន​ ​និ​​ង​ស​មា​ជិ​ក​អ​​នុ​គ​ណៈ​ក​ម្ម​កា​រ​​ខ្លឹ​ម​សា​រ​ ​ពិ​ធី​កា​​រ​ ​និ​ង​ព័​ត៌​មា​ន​ទាំ​ង​​អ​ស់​ ​ដើ​ម្បី​ត្រៀ​ម​​រៀ​ប​ចំ​ក​ម្ម​វិ​​ធី​បុ​ណ្យ​អុំ​ទូ​ក​នៅ​​តា​ម​ដ​ង​ស្ទឹ​ង​សែ​ន​​ ​ខេ​ត្ត​​កំ​ព​ង់​ធំ​ ​​ដែ​ល​ជា​ពិ​ធី​បុ​ណ្យ​មួ​​យ​ដែ​ល​ធ្វើ​ឡើ​ង​ជា​រៀ​​ង​រា​ល់​ឆ្នាំ​ ​ក្នុ​ង​កា​រ​លើ​ក​ទឹ​​ក​ចិ​ត្ត​ដ​ល់​ក្រុ​ម​កី​ឡា​​ក​រ​ ​និ​ង​ប​ង​ប្អូ​ន​ប្រ​ជា​​ព​ល​រ​ដ្ឋ​។​

​ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តបានលើកឡើងថា ឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ១៤-១៥កើតនិងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តគ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃ១៤កើត និង១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលបំណងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។

ដើម្បីឱ្យពិធីប្រណាំងទូកនេះប្រព្រឹត្តទៅ ប្រកបដោយភាពអធិកអធម រីករាយនិងជោគជ័យ រដ្ឋបាលខេត្តមានកិត្តិយស សូមអំពាវនាវដល់ សប្បុរសជនទាំងអស់មេត្តាជួយ ឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់បើ ប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្គត់ផ្គង់ ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយ ផ្សេងៗក្នុងពិធីនេះ។ រដ្ឋបាលខេត្តកំពង់ធំមានក្តីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុន ចំពោះសប្បុរសជនទាំងអស់ពិតជាចូលរួមជួយឧបត្ថម្ភ គាំទ្រ ប្រកបដោយ ស្មារតីសាមគ្គី ថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងជាក់ជាពុំខាន។

សូមបញ្ជាក់ថា ទូកដែលត្រូវប្រកួតសរុបចំនួន៥៥ទូក ចំណុះពិត១.៣៧៥នាក់ កម្លាំងបំរុង៣៤០នាក់ សរុបកីឡាករទាំងអស់ចំនួន១.៧៦៥នាក់។ ក្នុងនោះទូកវែងមានចំនួន០៧ទូក ទូកខ្នាតអន្តរជាតិមានចំនួន៣២ទូក ទូកផ្កាចារមានចំនួន១៦ទូក និងទូកកងរាជអាវុធហត្ថមានចំនួន០១ទូក។ ស្រុកបារាយណ៍ចំនួន០៤ទូក ស្រុកសន្ទុកចំនួន០១ទូក ស្រុកស្ទោងចំនួន០២ទូក ស្រុកកំពង់ស្វាយ០៩ទូក ស្រុកប្រាសាទបល្ល័ង្កចំនួន០១ទូក ស្រុកប្រាសាទសំបូរចំនួន១៤ទុក ស្រុកសណ្តាន់ ០៦ទូក ក្រុងស្ទឹងសែនមានចំនួន១៦ទូក និងមន្ទីរកសិកម្មខេត្តមានចំនួន០១ទូក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *