ឯកឧត្ត​​​ម​ ​ខូយ​ ​​រី​ដា អ​ភិ​​បា​ល​ខេ​ត្ត​ពោ​ធិ៍​សា​ត់ ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ជា​​មួយ​ ​បង​ប្អូ​​ន​ប្រ​ជា​ព​ល​រដ្ឋ អា​ជី​វ​ក​រ​​ផ្សា​រ​សាម​គ្គី​ក្រ​គ​​រ​

ខេត្ត​​ពោ​ធិ​សា​ត់ ៖ នៅថ្ងៃ​​ទី​១​៨ តុ​លា​ ២​០​២​៣​ ឯ​ក​ឧ​ត្ត​ម​​ ​ ​ខូយ​​ ​រី​ដា​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​​ល​ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​រួ​ម​ដំ​ណើ​រ​ដោ​យ​លោ​ក​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​ ​ម​ន្ទី​រ​ពា​ក់​ព័​ន្ធ​ ​លោ​​ក​អ​ភិ​បា​ល​ស្រុ​ក​ក្រ​គ​រ​ ​នា​​យ​ក​រ​ង​រដ្ឋ​បា​ល​សា​លា​​ខេ​ត្ត​ ​គ​ណៈ​ក​ម្ម​កា​រ​​គ្រ​ប់​គ្រ​ង​ផ្សា​រ​និ​ង​អ្ន​ក​ទ​ទួ​ល​ប​ន្ទុ​ក​ភា​ស៊ី​ បា​ន​អ​​ញ្ជើ​ញ​ចុះ​ជួ​ប​សំ​ណេះ​​សំ​ណា​ល​សួ​រ​សុ​ខ​ទុ​​ក្ខ​ប​ង​ប្អូ​ន​អា​ជី​វ​​ក​រ ដែ​ល​បា​ន​​នឹ​ង​កំ​ពុ​ង​ធ្វើ​អា​ជី​វ​ក​​ម្ម​ល​ក់​ដូ​រ​ទំ​និ​ញ ជា​ពិ​សេ​ស​​ចំ​ពោះ​អ្ន​ក​ល​ក់​ដូ​រ​ ​ក​ញ្ជើ​​ ​ក​ញ្ច្រែ​ង​ប​ន្តិ​ច​​ប​ន្តួ​ច​ ​មិ​ន​ឱ្យ​យ​ក​ភា​ស៊ី​​និ​ង​ក្តា​ប់​នូ​វ​រា​ល់​ប​​ញ្ហា​មួ​យ​ចំ​នួ​ន​ក៏​ដូ​​ច​ប​ង្កើ​ត​នូ​វ​ភា​ព​​ស្និទ្ធ​​ស្នា​ល​នៅ​ផ្សា​រ​សា​ម​គ្គី​ក្រ​គ​រ​។​​

​កា​រ​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​ល​នេះ​ ឯ​កឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានជួបផ្ទាល់ជាមួយអ្នកលក់ដូរកញ្ជើ កញ្ច្រែងបន្លែបន្តិចបន្តួចជាមនុស្សចាស់ៗប្រមាណជាង១០នាក់ដែលកន្លងមកតែងតែបង់ភាស៊ីប្រចាំនោះ ពេលនេះអភិបាលខេត្តបានស្នើឱ្យម្ចាស់ភាស៊ីក៏ដូចមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រួមទាំងអ្នកពាក់ព័ន្ធបញ្ឈប់ក្នុងការបង់ភាស៊ី។

ការអនុវត្តបែបនេះ ក្នុងគោលបំណងចូលរួមចំណែកជួយផ្តល់ទីកន្លែងលក់ដូរសម្រាប់រកទទួលទានប្រចាំថ្ងៃនិងជួយលើកស្ទួយ ជីវភាពដល់ពួកគាត់កាន់តែប្រសើរឡើងហើយជាមួយគ្នានោះសូមឱ្យអ្នកទទួលបន្ទុកភាស៊ី និងរដ្ឋបាលស្រុកត្រូវរួមសហការរៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយសណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ឬតាមបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកដំណើរ។

ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុងនិងជុំវិញទីផ្សារព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង រាវ ទីផ្សារនិងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារជាពិសេសបរិវេណមុខផ្សារឱ្យបានស្អាតល្អនិងមានសោភ័ណ្ឌភាពដើម្បីធានាដល់ចរន្តទឹកហូរបានទាន់ពេលវេលា មិនបង្កឱ្យមានការកកស្ទះហើយក៏ជាមុខមាត់របស់ផ្សារនិងរដ្ឋបាលស្រុកក្រគរយើង។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ផ្សារក្រគរ រហូតមកដល់ពេលនេះពិនិត្យឃើញថា កាន់តែមានរបៀបរាបរយនិងមានសោភណ្ឌភាពល្អច្រើននេះគឺដោយសារការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរនិងស្រុកកណ្តៀងសហការជាមួយអាជ្ញាធរស្រុកឃុំ គណៈ កម្មការផ្សារនិងមានការចូលរួមពីបងប្អូនអាជីវករនោះទើបធ្វើផ្សារមួយនេះកាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។

តែទោះជាយ៉ាងនេះក៏ដោយសូមឱ្យរដ្ឋបាលស្រុកក្រគរ គណកម្មការផ្សារត្រូវពិនិត្យតាមដានជាប់ជាប្រចាំដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈម នានាដែលកើតមាន ជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករមកលើថ្នាក់ដឹកនាំ។

នៅពេលអញ្ជើញចុះជួបបងប្អូនអាជីវករនៅក្នុងផ្សារសាមគ្គីក្រគរនោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយក្រុមការងារបានអញ្ជើញពិសារអាហារបបរ គុយទាវមានសភាពសាមញ្ញនិងបង្កើតនូវភាពស្និទ្ធស្នាលជាមួយបងប្អូនអាជីវករដោយក្តីរីករាយបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *