សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​

តាម​គម្រោង នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ស្អែក​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅតាម​រោងចក្រ សហគ្រាស ចំនួន ១៨,១០៤​នាក់ នៅ​ស្រុក​បាទី ខេត្តតាកែវ​។​

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កម្មករ និយោជិត តាម​រោងចក្រ សហគ្រាស ចំនួន ១៨,១០៤​នាក់ ដែល​ត្រូវ​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នោះ គឺ​មកពី​រោងចក្រ សហគ្រាស​ចំនួន​១៨ ដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ​។ រោងចក្រ សហគ្រាស​ទាំង​១៨​នេះ ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ១៣, ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន ២, ដេរ​ស្បែកជើង ចំនួន ២ និង​បោកគក់​សម្លៀកបំពាក់ ចំនួន ១​។​

សូមជម្រាបថា នេះ​គឺជា​លើក​ទី​៤ ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយនឹង​បងប្អូន​កម្មករ និយោជិត តាម​បណ្តា​រោងចក្រ សហគ្រាស​នានា ក្នុងឋានៈ​ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ប្រភពវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *