នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់

ខេត្ត​បាត់​ដំ​ប​ង​ ​​​៖​ ​កា​ល​ពី​​​ថ្ងៃ​ទី​​​១​០​ ​ខែ​​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​៣​ ​នៅ​​​ភូ​មិ​​​បា​​​ដា​​​​ត្បូ​ង​ ​ឃុំ​​​រ​ស្មី​​​ស​ង្ហា​ ​ស្រុ​ក​​​រ​ត​​ន​ម​ណ្ឌ​ល​ ​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​មា​ន​​​ឧ​ប្ប​​ត្តិ​ហេ​តុ​​​ផ្ទុះ​​​គ្រា​ប់​ ​០​១​​​ក​រ​ណី​ ​ដែ​ល​​​បា​ន​​​​ប​ណ្តា​ល​ឱ្យ​​​ប្រ​ជា​ព​ល​​រ​ដ្ឋ​​​ម្នា​ក់​​​រ​បួ​ស​​​ភ្លៅ​​​ខា​ង​ស្តាំ​ ​ក្នុ​ង​ពេ​ល​​ដែ​ល​​​ជ​ន​​រងគ្រោះ​​យ​ក​​គ្រា​ប់​​​ម​ក​​​ដុំ​​​។​ ​​ជ​ន​រ​ង​គ្រោះ​​​ឈ្មោះ​ ​សា​ក់​ ​បូ​រ៉ា​​ ​អា​យុ​ ​២​៧​​​ឆ្នាំ​ ​ជា​​​ក​សិ​ក​រ​ ​មាន​​​ទី​​​លំនៅ​​​ភូ​មិ​​​អូ​រ​​​ឃ្មុំ​ ​ឃុំ​​​រ​ស្មី​​​ស​ង្ហា​ ​ស្រុ​ក​​​រ​ត​ន​ម​ណ្ឌ​ល​ ​ខេ​ត្ត​បា​ត់​​ដំ​បង​​​។​​

ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ស្រុក​រតនមណ្ឌល រួច​បន្ត​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *