សម្តេច​ធិ​ប​តី ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ​គូ​ស​រំ​លេ​ច​ពី​ តួ​នា​ទី​សំ​ខា​ន់​រ​ប​​ស់​ចិ​ន​ ​ស​ម្រា​ប់​អា​ស៊ា​ន​

ហ្សា​កា​តា​,​ ​ឥ​ណ្ឌូ​នេ​ស៊ី​ ​៖​ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ក​ម្ពុ​ជា​ ​បា​ន​​គូ​ស​រំ​លេ​ច​ពី​កា​រ​ដើ​រ​តួ​នា​​ទី​ដ៏ចាំ​​បា​ច់​មួ​យ​ចំ​នួ​ន​រ​ប​ស់​ចិ​​ន​ ​ដែ​ល​ជា​ចំ​ណែ​ក​ដ៏​សំ​ខា​​ន់​ស​ម្រា​ប់​កំ​ណើ​ន​ ​និ​ង​វិ​បុ​លភា​ព​​រ​ប​ស់​អា​ស៊ា​ន​។​
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីសារៈសំខាន់របស់ចិន សម្រាប់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនាកំពុងជួបជុំគ្នា។
កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងឯកឧត្តម លី ឈាំង នាយករដ្ឋមន្ត្រីចិន។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយមន្ត្រីជានខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន-ចិន ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិននេះ ឯកឧត្តម ចូកូ វីដូដូ ប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ និងបានអញ្ជើញឯកឧត្តម លី ឈាំង នាយករដ្ឋមន្ត្រីចិន ថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍។ មុននឹងចាប់ផ្តើមកិច្ចពិភាក្សាចង្អៀត ឯកឧត្តម ចូកូ វីដូដូ បានស្នើឱ្យបណ្តាញសារព័ត៌មានចាកចេញពីបន្ទប់ប្រជុំ។ បន្ទាប់មក ឯកឧត្តម ចូកូ វីដូដូ បានអញ្ជើញមេដឹកនាំប្រទេសអាស៊ានតាមលំដាប់អក្សរ ថ្លែងសុន្ទរកថា និងបានអញ្ជើញ នាយករដ្ឋមន្ត្រីទីម័រខាងកើត មានចំណាប់អារម្មណ៍ផងដែរ។

នៅក្នុងសុន្ទរកថាគន្លឹះបើកិច្ចប្រជុំនាពេលនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចនូវតួនាទីដ៏មានសារៈសំខាន់មួយចំនួនរបស់ចិន សម្រាប់តំបន់អាស៊ាន។ប្រភពវិមាន៧មករា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជាវិញ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះជាឧទាហរណ៍ស្រាប់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។

ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់ដឹកនាំអាស៊ានប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដល់តំបន់ទាំងមូល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *