ឯកឧ​ត្ត​ម​ឧ​បនា​យ​ក​​រដ្ឋ​ម​​ន្ដ្រី ​ស​​ សុ​ខា​ ​ណែ​នាំ​ឲ្យ​ពិ​និ​​ត្យ ប​​ញ្ចុះ​ត​ម្លៃ​ធ្វើ​លិខិ​ត​ឆ្ល​ង​ដែ​ន​​ ជូ​​នប្រ​ជា​ព​ល​រ​ដ្ឋ​

រាជធានីភ្នំពេញ ៖ ឯ​ក​ឧ​ត្ត​ម​អ​ភិ​ស​​ន្ដិប​​ណ្ឌិត​ ​ស​ ​​សុខា​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ដ្រី​ ​រ​ដ្ឋ​​ម​ន្ដ្រី​ក្រ​សួ​ងម​ហា​ផ្ទៃ​ ​បាន​ណែ​​នាំ​ឲ្យ​សិក្សា​ ​និ​ង​​ពិ​និ​ត្យ​ទិដ្ឋ​ភា​ព​ជា​ក់​ស្ដែ​ង​ ​ដើ​ម្បី​ប​ញ្ចុះ​ត​ម្លៃ​សេ​វា​ក្នុ​ង​កា​រ​​ធ្វើ​លិ​ខិ​ត​ឆ្ល​ង​ដែ​ន​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ខ​ណៈ​ប​ច្ចុ​ប្ប​​ន្នមា​​ន​ត​ម្លៃ​១​១​៥​ដុ​ល្លារ​។​​

​កា​រ​ណែ​នាំ​រ​ប​ស់​ឯ​ក​ឧ​ត្ត​ម​អ​ភិ​ស​ន្ដិ​ប​ណ្ឌិ​ត​ ​ស​ សុ​ខា​ ​ធ្វើ​ឡើ​ង​​នៅព្រឹ​ក​ថ្ងៃ​​ទី​០​៤​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ក្នុ​ង​ឱ​កា​ស​ជួ​បសំ​ណេះ​សំ​​ណា​ល​ជា​មួ​យ​ថ្នា​ក់​ដឹ​ក​នាំ​ក្រ​សួ​ងម​​ហា​ផ្ទៃ​។​

​ក្នុ​ង​ជំ​នួ​ប​នោះ​ ​ឯ​​ក​ឧ​ត្ត​ម​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ដ្រី​ ​ស​ ​សុ​ខា​ ​បា​ន​មើ​ល​ឃើ​ញថា​ ​ត​ម្លៃ​សេ​វា​ក្នុ​ង​កា​រ​ធ្វើ​លិ​ខិ​ត​​ឆ្ល​ង​ដែ​ន​រ​ប​ស់​ក​ម្ពុ​ជា​ ​ហា​ក់​មា​ន​ត​ម្លៃ​ខ្ព​ស់​ជា​ង​ប​ណ្ដា​ប្រ​​ទេ​ស​ជិ​ត​ខា​ង​មួ​យ​ចំ​នួ​ន​ ​ដូ​ច្នេះ​ហើ​យ​ដើ​ម្បី​សម្រួ​ល​ដ​ល់​ប្រ​ជា​ព​ល​​រ​ដ្ឋ​ដែ​ល​មា​ន​ត​ម្រូ​វ​កា​រ​ចាំ​បា​ច់​ក្នុ​ង​កា​រ​ធ្វើ​លិ​ខិ​តឆ្ល​ង​​ដែ​ន ​ស្ថា​ប័​ន​ជំ​​នាញ​​ពា​ក់​ព័​ន្ធ​គួ​រ​សិ​ក្សា​លើ​កា​រ​ងា​រ​នេះ​ ​ដើ​ម្បី​​អា​ច​ប​ញ្ចុះ​ត​ម្លៃ​ក​ម្រិ​ត​ណា​មួ​យ​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​។​

​ឯ​ក​ឧ​ត្ត​ម​ឧ​ប​នាយ​​ក​រ​ដ្ឋ​ម​ន្ដ្រី​ ​ស​ ​សុ​ខា​ ​បា​ន​ថ្លែ​ង​យ៉ា​ង​ដូ​ច្នេះ​ថា​ ​«​ចំ​ពោះលិ​ខិ​ត​ឆ្ល​ង​ដែ​​ន​ ​ខ្ញុំ​គិ​ត​ថា​ ​យើ​ង​គួ​រ​សិ​ក្សា​ដើ​​ម្បីទ​ម្លា​ក់​ត​ម្លៃ​​ជា​ង​នេះ​ប​ន្ដិ​ច​ ​ខ​ណៈ​ប​ច្ចុ​ប្ប​ន្ន​ត​ម្លៃ​ជា​ង​១​០​០​ដុ​ល្លា​រ​»​។​

​គួ​រ​ជ​ម្រា​ប​ថា​ ​លិ​ខិ​ត​ឆ្ល​​ង​ដែ​ន​ ​គឺ​ជា​ឯ​ក​សា​រ​ដ៏​ចាំ​បា​ច់​មួ​យ​ស​ម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ដែ​ល​មា​ន​បំ​ណ​ង​ធ្វើ​ដំ​ណើ​រ​ទៅក្រៅ​ប្រ​ទេ​ស​។​ ​បច្ចុ​ប្បន្ន​សេ​វា​ក្នុ​ង​កា​រ​ធ្វើ​លិខិ​​ត​ឆ្ល​ង​ដែ​ន ​មា​ន​តម្លៃ​១​១​៥​ដុ​ល្លារ​​ ​ដោ​យ​ប្រើ​ប្រា​ស់​ពេ​ល​១​ខែ ​​ក្នុ​ង​នោះ​ក៏​មា​ន​ត​ម្លៃ​ផ្សេ​ង​ទៀ​ត​​ ​ទៅ​តា​ម​ប្រ​ភេ​ទ​លឿ​ន​តា​ម​ត​ម្រូ​វ​កា​រ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ផ​ង​ដែរ​។​​ លិខិ​ត​ឆ្ល​ង​ដែ​​ន​ទាំ​ងអ​ស់​ ​មា​ន​សុ​ព​ល​ភា​ព​១​​០​ឆ្នាំ​ ​នៃកា​រ​​ប្រើប្រា​​ស់៕​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *