គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់គេជាង៦លានសំឡេង

រាជធានី​ភ្នំ​ពេញ​ ​​៖​ ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ជា​តិ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោ​ត​ (​​គ.​​ជ​.​ប​)​ ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​បា​នចេ​​ញ​សេច​ក្តី​ប្រ​​កា​ស​អំ​ពី​ល​ទ្ធផ​ល​ប​ណ្តោះ​អា​ស​ន្ន​ ​នៃ​កា​រ​បោះ​ឆ្នោ​ត​ជា​តិ​ជ្រើ​ស​​តាំ​ង​តំ​ណា​ង​រា​ស្រ្ត​ ​អា​ណ​ត្តិ​ទី​៧​។​

តាមលទ្ធផលបណ្តោះអាសន្ននេះ បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០ ១៥៤សំឡេង។

ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨ ៣១១ នាក់ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០នាក់។ ហើយបន្តពីនោះ គឺគណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៩ម៉ឺន ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រ ជាង៨ម៉ឺនសំឡេង និងគណបក្សខ្មែររួបរួមជាតិទទួលបានសំឡេងគាំទ្រជាង៥ម៉ឺនសំឡេង៕

ខាងក្រោមនេះតារាងនៃលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប៖

You might like

Leave a Reply

Your email address will not be published. Required fields are marked *