ឯកឧ​ត្ត​ម​ ​ហ៊ុ​ន​ ម៉ា​ណែ​ត​ តំ​ណា​ង​ ស​ម្ដេ​ច​តេ​ជោ ​បានអ​ញ្ជើ​ញ​សំណេះ​សំ​ណា​ល ​និ​ង​នាំស្រូ​វ​ពូជ ​ចែ​កជូ​ន​ព​លរដ្ឋ​ជិត ២​ម៉ឺ​ន​គ្រួ​សា​រ ​ដែ​លរ​ង​ផ​ល​ប៉ះពា​ល់​ ​ដោ​យជំ​ន​ន់​ទឹ​កភ្លៀ​ង​

​ខេ​ត្ត​ពោ​ធិ៍សា​ត់​ ៖​ ​ឯក​ឧ​ត្ត​ម​ ​ ​ឧត្ត​ម​សេ​នី​យ៍ឯ​ក​ ​ហ៊ុ​ន​ ​ម៉ា​ណែត​ ​អ​គ្គ​មេ​ប​ញ្ជា​កា​ររ​ង​​ នៃ​ក​ង​យោ​ធ​ព​ល​ខេ​មរភូ​មិ​ន្ទ​ ​និ​ង​ជា​មេ​ប​ញ្ជា​​កា​រ​ក​ង​ទ័​ព​ជើង​គោ​ក​ ​តំណា​ង​ដ៏​ខ្ព​ង់​ខ្ព​ស់​ ​ស​ម្ដេ​ច​តេ​ជោ​ ​ហ៊ុ​ន ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​មន្ដ្រី​នៃ​ក​ម្ពុ​ជា​ ​បា​ន​អ​ញ្ជើ​ញ​សំ​ណេះ​សំ​ណា​ល​ ​និ​​ង នាំយក​​ពូ​ជ​​ស្រូវ​ទៅ​ចែ​​ក​ជូ​ន​ប្រ​ជា​ពល​រ​ដ្ឋ​ជិ​ត​២​ម៉ឺ​ន​គ្រួ​សា​រ​ ​នៅ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​នា​ព្រឹ​កថ្ងៃ​ទី​០​៧​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​​២០ ។

​អំ​ណោ​យ​ដែល​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ឯ​ក​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ត្រូវ​នាំ​យ​ក​ទៅ​ចែ​ក​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​នោះ​ ​នឹ​ង​ធ្វើ​ឡើ​ង​នៅ​ពី​រ​ទី​តាំ​ង​ ​ពោល​គឺ​
​ទី​១​៖​ ​នៅ​ប​រិ​វេ​ណ​ព​ហុ​កី​ឡ​ដ្ឋា​ន​ខេ​ត្ត​ពោធិ៍​សា​ត់​ ​ចំ​នួន​១៣​,​០​៤​៧​គ្រួ​សា​រ​ ​និ​ង​
​ទី​២​៖ ​នៅ​ប​រិ​វេ​ណ​វិ​ទ្យាល័​យ​អូ​រ​តា​ប៉ោ​ង​ ​ចំ​នួ​ន៤​,​២​៥​៩​គ្រួ​សា​រ​។​

​ក្នុ​ង​មួយ​​គ្រួ​សារ​ទ​ទួ​ល​បា​ន​ ​អង្ក​រចំ​នួ​ន​២​៥​គី​ឡូក្រា​ម​ ​មី​ ​ចំនួ​ន​ ​១​កេស​ ​ត្រី​ខ​ ​ចំ​នួ​ន ​១​យួរ ​ទឹ​ក​ត្រី​ ​ចំ​នួន​១​យួ​រ​ ទឹ​ក​ស៉ី​អ៉ី​វ ​ចំ​នួ​ន​ ​១​យួ​រ ​ទឹក​សុ​ទ្ធ​ ចំ​នួ​ន​ ១​កេ​ស​ ​ឃី​ត​ ​ចំ​នួ​ន​ ​១ក​ញ្ច​ប់ ​ស្រូ​វ​ពូ​ជ​ ​ចំ​នួ​ន១​០​០​គី​ឡូ​ក្រាម​ ​និ​ង​ថ​វិ​កា​ ​ចំនួ​ន​៥​០​,​០​០​០​រៀ​ល​។ ​

​គួ​រ​ប​ញ្ជា​ក់ថា​ ​ប​ន្ទា​ប់​ពី​ទ​ទួល​រ​ង​ឥ​ទិ្ធព​ល​ព្យុះ​ ​និ​ងភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​រ​យៈ​ពេ​ល​ប៉ុន្មា​ន​ថ្ងៃ​ជា​ប់​ៗ​គ្នា​ក​ន្ល​ងទៅ​ ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ខេ​ត្ត​ពោ​ធិ៍សា​ត់​ ​បា​ន​ទ​ទួ​ល​រង​គ្រោះ​នូ​វ​ជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ ​ដែល​ហូ​រ​ធ្លា​ក់​ពី​ស្រុ​ក​វា​លវែ​ង​ ​និ​ង​ស្រុ​ក​ភ្នំ​ក្រ​វា​ញ ​បា​ន​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ប្រជា​ព​ល​រ​ដ្ឋ​ចំ​នួន​៦​ស្រុ​ក​/ក្រុ​ង​ ​ក្នុ​ង​នោះ​មា​នស្រុ​ក​វា​ល​វែ​ង​ ​ស្រុក​ភ្នំ​ក្រ​វា​ញ​ ​ស្រុ​កបា​កា​ន​ ​ស្រុ​ក​ក​ណ្តៀ​ង ​និ​ង​ក្រុ​ង​ពោ​ធិ៍​សាត់​ ​ស្មើ​នឹ​ង​៣​៤ឃុំ​-​ស​ង្កា​ត់​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *