ឯកឧត្តម​ ​សុខ​​ ​លូ ​ ​អ​​ភិ​បា​ល​ខេ​ត្តបាត់ដំបង​ ណែ​នាំ​អា​ជ្ញា​ធរ​មូ​ល​ដ្ឋា​ន​ ​ប​ន្ដ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ប​ន្ថែ​ម ទ​ប់​ស្កា​ត់​កា​រ​ទ​ន្រ្ទានយ​ក​ដី​រ​ដ្ឋ ដោ​​យ​ខុ​សច្បា​​ប់​​

ខេត្ត​បា​ត់ដំ​​ប​ង ៖​ ​ឯ​ក​ឧ​ត្ត​ម​ ​សុ​ខ​ ​លូ​ ​អ​ភិ​បា​ល​ខេ​ត្ត​ ​និ​ង​​ជា​ប្រ​ធា​ន​គ​ណៈ​ប​ញ្ជា​កា​រ​រ​ដ្ឋ​បា​​ល​ឯ​ក​ភា​ព​ខេ​ត្ត​បា​ត់​ដំ​ប​ង​ បា​​ន​ជំ​រុ​ញ​ឲ្យ​ម​ន្ត្រី​ជំ​នា​ញ​ពា​ក់​ព័​ន្ធ​ ​និង​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ប​ន្ដ​ខិ​​ត​ខំ​ប្រឹ​ង​ប្រែ​ង​ប​ន្ថែ​ម​ទៀ​ត​ ​ដើ​ម្បី​ទ​ប់​ស្កា​ត់​ជ​ន​ខិ​ល​ខូ​ច​ ​​ដែ​ល​កា​ប់​ទ​ន្រ្ទា​ន​យ​ក​ដី​រ​ដ្ឋ​ដោ​យ​ខុ​ស​ច្បា​ប់​ ​និ​ង​ស្វែ​ង​រ​ក​មេក្លោ​ង​​ដែ​ល​នៅ​ពី​​ក្រោយ​​ខ្ន​ង។​

ការជំរុញពង្រឹងបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង ប្រចាំខែឧសភា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត លោក មេបញ្ជាការមេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានា ជុំវិញខេត្ត។

ក្នុងកម្មវិធីនៃកិច្ចប្រជុំនេះដែរ មន្ទីរជំនាញបានឡើងរាយការណ៍ទៅតាមជំនាញរបស់ខ្លួន និងអំណានរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមន្រ្តីលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីលទ្ធផល និងសកម្មភាពដែលបានកើតមានឡើង ក្នុងខេត្តប្រចាំខែឧសភា ឆ្នាំ២០២៣កន្លងមក ដើម្បីឆ្លងរបាយការណ៍។

ឯកឧត្តម សុខ លូ បានឯកភាពលើរបាយការណ៍របស់លេខាធិការដ្ឋាន គណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត និងសេចក្តីរាយការណ៍របស់មន្ទីរជំនាញមួយចំនួន ដែលបានលើកឡើងក្នុងកិច្ចប្រជុំ និងបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក្រុង ស្រុកបន្តរឹតបន្តឹងទប់ស្កាត់ការពារបញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗ នៅតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «យើងត្រូវចុះត្រួតពិនិត្យបន្ថែមទៀត ពីការទប់ស្កាត់ជនឆ្លៀតឱកាស បាននាំកម្លាំងរបស់ខ្លួនមកទន្រ្ទានយកដីនៅតាមតំបន់ ស្រុកដែលនៅជាប់បឹងទន្លេសាប នៃខេត្តបាត់ដំបង ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាតមិនអនុញ្ញាតឲ្យកើតមានឡើងបន្តទៀតបានឡើយ»។ ឯកឧត្តមបានរំលឹកថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការដោះស្រាយវិវាទទំនាស់ដីធ្លី ក្រៅប្រពន្ធតុលាការកន្លងមក ជាលទ្ធផលគឺបានដោះស្រាយជោគជ័យបានជាច្រើនរឿង ខ្លះកំពុងធ្វើការដោះស្រាយ និងបន្តដោះស្រាយបន្តទៀតរហូតឲ្យអស់។

ដោយឡែក ចំពោះទីក្រុងបាត់ដំបង បាននិងកំពុងជួសជុល កែសម្រួលផ្លូវថ្នល់ លូ ជ្រាំងស្ទឹង សួនច្បារ ពិសេសវិមានឯករាជ្យថ្មី បានធ្វើដោយរួសរាន់លឿនជិតរួច ហើយសមិទ្ធផលទាំងអស់នេះ នឹងបង្ហាញរូបរាង្គដ៏ស្រស់ស្អាតនាពេលដ៏ខ្លីខាងមុខនេះ។ ចំពោះបញ្ហាជនវិបល្លាស និងញៀនថ្នាំនៅតាមដងផ្លូវ មន្ទីរសង្គមកិច្ចត្រូវសហការជាមួយអាជ្ញាធរក្រុង ស្រុក រៀបចំសម្រួលយកពួកគាត់យកទៅរក្សានៅមណ្ឌលព្យាបាលផ្សេងៗ នៅតាមក្រុង ស្រុកដែលមានស្រាប់ ដើម្បីរក្សារ សោភ័ណភាព និងសណ្តាប់ធ្នាប់ទីក្រុងផង។ ឯកឧត្តមបានឲ្យសមត្ថកិច្វពាក់ព័ន្ធទប់ស្កាត់ពីរថយន្តដឺកធ្ងន់លើស ចំណុះបើកចូលផ្លូវក្នុងទីក្រុងជាដាច់ខាត ព្រោះអាចបង្កឲ្យមានការឆាប់ខូចផ្លូវថ្នល់៕ប្រភពពីវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *