កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង សហការ​បង្ក្រាបបាន​ឈើ​ជាច្រើន​មែត្រ​គូប​

ខេត្តមណ្ឌលគិរី​៖ ឈើប្រណិត​ជាច្រើន​ម៉ែត្រគូប ដែល​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​ប្រមូល​យកមក​លាក់ទុក​ក្នុងព្រៃ​ត្រៀម​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម ហើយក៏​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក យូរ ប៊ុន​ស្រៀ​ង ប្រធាន​ស្នាក់ការ​ប្រចាំការ​នៅ​ខេត្តមណ្ឌលគិរី ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី ចុះបង្ក្រាប​ប្រមូល​ដឹកជញ្ជូន​យកមក​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។​

​ការបង្ក្រាប​នោះ​កម្លាំង​បាន​សហការ​ធ្វើឡើង​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៣ នៅត្រង់ចំណុច ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​ ​ប្រភព​បាន​ឲ្យ​ដឹងថា ការ​ជំនួញ​ឈើប្រណិត​នោះ​មាន​ក្រុម​ឈ្មួញ​តែង​រកស៊ី​ដឹកជញ្ជូន​ដោយ​លួចលាក់​លើ​ដងផ្លូវ​ក្នុង​ចំណុច​ភូមិសាស្ត្រ​ខាងលើ​នោះ​។ ហើយ​ជាក់ស្តែង​នៅ​យប់នោះ​ទើប លោក យូរ ប៊ុន​ស្រៀ​ង ដឹកនាំ​កម្លាំង សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ចុះបង្ក្រាប​បានតែ​ម្តង​។​

​ក្នុងការ​បង្ក្រាប​នោះ​កម្លាំង​ក៏បាន​ធ្វើការ​ប្រមូល​ដឹកជញ្ជូន​ឈើប្រណិត​ទាំងនោះ​ជា​វត្ថុតាង​ទាំងអស់​បានប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ធ្វើ​កំណត់ហេតុ​ចាត់​ការបន្ត​តាមច្បាប់ ព្រៃឈើ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *