នាវាទេ​ស​ច​រ​ណ៍​ប​រ​ទេ​ស​​ ​០​១​គ្រឿ​ង​ ​នាំ​ភ្ញៀ​វ​ទេ​ស​ច​រ​ជិ​ត​ ​៦​០​០​នា​ក់​ ​ចូ​ល​ច​ត កំ​​ព​ង់​ផែ​ស្វ​យ័​ត​ក្រុ​ង​ព្រះ​សី​ហ​នុ​

ខេត្តព្រះសីហនុ ៖ រ​​សៀ​លថ្ងៃ​​សៅ​រ៍​ ​១​៥​កើ​ត​ ​ខែ​ជេ​ស្ឋ​ ​ឆ្នាំ​ថោះ​ ​ប​ញ្ច​ស័​ក​ ​ព​.​ស​​ ​២​៥​៦​៧​ ​ត្រូ​វ​នឹ​ង​​ថ្ងៃ​ទី​០​៣​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៣​​ នា​​វា​ទេ​ស​ច​រ​ណ៍​​​ប​រ​ទេ​ស​ ​០​១​គ្រឿ​ង​ ​មា​ន​ឈ្មោះ​ ​I​N​S​I​G​N​I​A​ ​បា​ន​​​នាំ​ ​ភ្ញៀ​វ​​ទេ​ស​ច​រ​ប​រ​ទេ​ស​ច​ម្រុះ​ជា​តិ​សា​ស​ន៍​ជិ​ត​​ ​៦​០​០​នា​ក់​ ​ចូ​ល​​​ច​ត​​​កំ​ព​ង់​ផែ​​​​ស្វ​យ័​ត​​​ក្រុ​ង​​ព្រះ​សីហ​នុ​ ​ក្នុ​ង​​គោ​ល​បំ​ណ​ង​ធ្វើ​​​ទេ​ស​ច​រ​​​នៅ​លើ​ទឹ​ក​ដី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ពិ​​សេ​ស​ ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ក្នុ​ង​ដំ​ណើ​រ​ក​ម្សា​ន្ត​តា​ម​តំ​​ប​ន់​ឆ្នេ​រ​ស​មុ​ទ្រ​ ​រ​ម​ណី​យ​ដ្ឋា​ន​នា​នា​ ​ទី​ប្រ​ជុំ​ជ​ន​​​សំ​ខា​ន់​ៗ​ក្នុ​ង​​​ខេ​ត្ត​ព្រះ​សី​ហ​នុ​។​ ​

តាមការឱ្យដឹងពីមន្ត្រី​នគរបាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ បាន​ឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿង​មានឈ្មោះ INSIGNIA សញ្ជាតិ ISLAND មាន​បណ្ដោយ​ ១៨០,៤៥ម៉ែត្រ ទទឹង ២៥,៤៦ម៉ែត្រ ​មានជម្រៅ​ទឹក ៦ម៉ែត្រ ផ្ទុក​ភ្ញៀវ​ទេសចរ​បរទេសចម្រុះ​ជាតិសាសន៍​ចំនួន ៥៩៨នាក់ (ស្រី ៣០៩នាក់) មាន ២៣ សញ្ជាតិ និង​មាននាវិក​សរុបចំនួន ៤០០នាក់ (ស្រី ៦៦នាក់) មាន ៣៩សញ្ជាតិ នាវានេះបានធ្វើដំណើរមកពី ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

តាមការគ្រោងទុកនាវាទេសចរណ៍ INSIGNIA ចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង២១ និង ៣០នាទី នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។ ​ភ្ញៀវ​ទេសចរដែលធ្វើដំណើរតាមនាវា INSIGNIA ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា សហរដ្ឋអាមេរិកចំនួន ៤១២នាក់ កាណាដាចំនួន ៦៣នាក់ និងអង់គ្លេស ចំនួន ២៧នាក់ ក្រៅពីនោះភ្ញៀវទេសចរសម្រុះជាតិសាសន៍ផ្សេងទៀត។ ​

សូម​បញ្ជាក់​ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍ CASTA SERENA ចូលចតកំពង់ផែក្រុងព្រះសីហនុ ដែលមានភ្ញៀវ ទេសចរបរទេសចម្រុះជាតិសាសន៍ សរុបចំនយន ២ ៦៤៣នាក់ (ស្រី ១ ៥៤៥នាក់) ស្មើនឹង ១៨សញ្ជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *