ក្រុម​​កា​រងា​រ​សៀវ​​ភៅ​ “​កូ​ន​ប្រុ​​សច្ប​​ង​ដ៏​មា​នឥ​​ទ្ធិ​ព​ល”​ ​​ទទួ​ល​​បាន​​ប័​ណ្ណ​ស​រ​សើ​រ​ បន្ទា​ប់​​ពី​បា​ន​ប​ញ្ច​ប់​ កា​រ​ចុះ​​បំ​ពេញ​​បេ​ស​ក​ក​ម្ម​ផ្ស​ព្វ​ផ្សា​យ ​សៀ​វ​ភៅ​ដ​ល់​រ​ដ្ឋ​បា​លរា​ជ​​ធា​នី​-​ខេ​ត្ត​ទាំ​ង​ ​២​​៥​ ​និង​ប​ណ្ណា​ល័​​យ​តាម​វិ​​ទ្យា​ល័​យ ទូ​ទាំ​​ង​ប្រ​ទេ​ស​

រាជធានីភ្នំ​ពេ​ញ​ ៖ កា​ល​ពី​ទី​២​៧​ ​ខែ​ឧ​ស​ភា​​ ​ឆ្នាំ​២​០​២​៣​ ថ្នា​ក់​ដឹ​ក​នាំ​ ​ស​មា​ជិក​​-ស​មា​ជិ​​កា​ស​មា​គ​ម​ទាំ​ង​អ​​ស់​ដែ​ល​ទ​ទួ​ល​បា​ន​ប័​​ណ្ណស​​រ​សើ​រ​ ​ស​ម្រា​ប់​​កា​រ​ចូ​ល​រួ​ម​ជា​មួ​​យ​ក្រុ​ម​កា​រ​ងា​រ​សៀ​វ​ភៅ​ ​”​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​​មា​ន​ឥ​ទ្ធិ​ព​ល​”​ ​​ក្នុ​ង​បេ​ស​ក​ក​ម្មផ្សព្វ​ផ្សា​យ​សៀ​វភៅដែ​លស​​រ​សេ​រ​អំពី​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន ​ស​ម្តេ​ច​កិ​​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​និ​ង​ឯ​ក​ឧ​ត្ត​ម​ ​ប​ណ្ឌិ​ត​ ​ហ៊ុន​ ​ម៉ា​ណែ​​ត​ ​ជូន​ដ​ល់​រ​​ដ្ឋ​បា​ល​រា​ជ​ធា​នី​-​ខេ​ត្ត​ទាំ​​ង​ ​២​៥​ ​រ​ដ្ឋ​បា​ល​​ខ​ណ្ឌ-​ក្រុ​ង​-​ស្រុ​ក​ ​និ​ង​ប​ណ្ណា​ល័​​យ​ ​នៃ​វិ​ទ្យា​ល័​យ​ទូ​ទាំ​ង​​ប្រ​ទេ​ស​ ​ដោ​យ​បា​ន​ប​ញ្ច​ប់​ជា​ស្ថា​​ព​រ​ ​ប្រ​ក​ប​ដោ​យ​ភា​ពជោ​គ​ជ័​យ​ ​ស​ប្បា​​យ​រី​ក​រា​យ​ ​អ​នុ​ស្សា​​វរី​យ៍​ ​និ​ងមោ​ទនភា​ព​ ​​។​

​សូ​ម​រំ​លឹ​ក​ផ​ង​ដែ​រ​ថា ឯកឧត្តម ពៅ សុខ ប្រធានក្រុមការងារចុះចែកសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” រួមនិងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិត-នៅកម្ពុជា និងលោក លឹម ហេង បានថ្លែងអរគុណដល់ភរិយា ទាំងអស់របស់ក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ដែលបានចូលរួមគាំទ្រនិងអនុញ្ញាតអោយស្វាយបីរបស់ខ្លួនបានចុះបំពេញបំពេញបេសកកម្មចែកសៀវភៅ ដេីម្បីផ្សព្វផ្សាយនូវសៀវភៅដែលសរសេរអំពីប្រវត្តិស្នាដៃសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រដ្ឋបាលខណ្ឌ-ក្រុង-ស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ។

សូមបញ្ជាក់ថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យខ្លាំងណាស់ សម្រាប់ជាមូលដ្ឋានដល់មន្ត្រីទូទៅ និងសិស្សនិស្សិតយេីងបានធ្វេីការឈ្វេងយល់ឲ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ ។ ហេីយ ឯកឧត្តម ពៅ សុខ ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរបានដឹងបន្តគ្រប់ៗជំនាន់តរៀងទៅ ។

ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន សមាជិកក្រុមប្រឹក្សាសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងជាប្រធានក្រុមការងារសៀវភៅ ក៏បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *