សម្តេចតេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​ប​ញ្ជា​ក់​ឡើ​ង​វិ​ញ​ថា​ ​កា​រ​​មិ​ន​លើ​ក​លែ​ង​ទោ​ស​ឱ្យ​ ​​លោ​ក​ ​«​កឹ​ម​ ​សុ​ខា​»​ ​តា​ម​កា​រ​អ​ន្ត​រា​គ​ម​ន៍​ ​ដោ​យ​សារ ស​ម្តេ​​ច​មិ​ន​ទុ​ក​ចិ​ត្ត មិ​ត្ត​ប​​រ​ទេស ដែ​ល​ធ្វើ​​ន​យោ​បា​យ ចា​ប់​ដៃ​ជា​ន់​ជើ​ង​

រាជធានីភ្នំ​ពេ​ញ​ ​៖​ ​សម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន ​សែ​ន​​​ ​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​នៃ​ក​ម្ពុ​ជា​ ​បា​ន​​ប​ង្ហើ​ប​ឱ្យ​ដឹ​ង​ថា​ ​មូ​ល​ហេ​តុ​ដែ​​ល​ស​ម្តេ​ច​មិ​ន​ស្នើ​លើ​ក​លែ​ង​ទោ​ស​ឱ្យ​មេ​ដឹ​ក​នាំ​ក្រុ​ម​ប្រ​ឆាំ​​ង​ ​ដែ​ល​សំ​ដៅ​ទៅលើ​​ ​លោ​ក​ ​កឹម​​ សុ​​ខា​ ​អ​តី​ត​ប្រ​ធា​ន​នៃ​អ​តី​ត​គ​ណ​បក្ស​ស​ង្រ្គោះ​ជា​តិ​ ​ក៏ដោ​យ​សា​រ​តែ​​ស​ម្តេ​ច​មិ​ន​ទុ​ក​ចិ​ត្ត​ប​រ​ទេ​ស​ ​​ដែ​ល​ធ្វើ​ន​យោបា​យ​ចា​ប់​ដៃ​ជា​ន់​ជើ​ង​។​

​ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានវត្តមានទូតបារាំង ទូតជប៉ុន និងទូតប្រទេសមួយចំនួនទៀត។

សម្តេចតេជោ បានរំលឹករឿងកន្លងទៅដែលថា បរទេសទាំងនោះបានធ្វើការជាមួយសម្តេច ហើយបន្ទាប់មកទៅធ្វើការជាមួយជនដែលតុលាការបានកាត់ទោសហើយ កំពុងនៅជាប់ឃុំ។

សម្តេចបានបន្តថា «អស់លោកគិតថាខ្ញុំជាក្មេងបៀមដៃឬ? អស់លោក គិតថាខ្ញុំនេះអាចចាប់ដៃជាន់ជើងបាន? អត់ទេសូមបញ្ជាក់ជូនអស់លោក ថ្ងៃក្រោយឱ្យរាងចាលអានយោបាយបែបហ្នឹង»។

លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដោយដាក់ពន្ធនាគារ២៧ឆ្នាំ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត។ តុលាការ បានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

នៅក្នុងកម្មវិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ប្រសិនបើថ្ងៃក្រោយ នរណាហ៊ានអន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលនោះនឹងត្រូវឱ្យអនុវត្តទោសពេញលេញនៅក្នុងពន្ធនាគារ ដោយមិនមានការបន្ធូរបន្ថយទោស ឬលើកលែងទោស។

សម្តេចបានបន្តថា «មិនចង់ឱ្យមានការជ្រៀតជ្រែកពីបរទេស នេះជាកិច្ចការរបស់កម្ពុជា ហើយសូមមេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសអស់លោក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត អញ្ចឹងវារំខានដល់ពួកខ្ញុំដែរ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីបស្ចិមប្រទេស ដែលមិនព្រមទទួលយល់នូវអ្វីដែលកម្ពុជាបានពន្យល់អំពីការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ដូច្នេះសម្តេចក៏មិនយល់អំពីនាវាមុជទឹកដើរដោយថាមពុលនុយក្លេអ៊ែដែរ។

សម្តេចបានបញ្ជាក់ថា៖ «អ្នកឯងមានសិទ្ធិមិនជឿខ្ញុំ ខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ អញ្ចឹងដូចករណីតុលាការកាត់ទោស រឿងអីដែលខ្ញុំត្រូវលើកលែងទោស ដោយសារតែខ្ញុំមិនជឿទុកចិត្តពួកបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសខ្ញុំ»។

សម្តេចតេជោបានរំលឹកថា សម្តេចបានដឹកនាំប្រទេសកម្ពុជា ដោយចាប់ផ្តើមពីផ្តួលខ្មែរក្រហមតាំងពីអាយុ២៥ឆ្នាំ ហើយធ្វើជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុ២៧ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ ដែលរហូតមកដល់ពេលនេះ សម្តេចធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត។

សម្តេចបានបន្តថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ មកដល់ពេលនេះ ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត មិនមែនថ្នាក់ដល់ខ្ញុំល្ងង់ហើយមិនចេះឆ្លើយតបជាមួយសភាពការណ៍ទេ ដែលខ្ញុំសូមឱ្យយល់ថា ពីនេះទៅដល់ការបោះឆ្នោត សូមឱ្យអស់លោកស្ងៀមស្ងាត់ ទុកឱ្យយើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា»៕ដកស្រង់ពិវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *