សមត្ថកិ​ច្ច​​​​ប​ញ្ជាក់ថា​ ​ក​រណី​​​ស្ត្រី​ជ​​ន​​​ជា​តិ​ចិ​ន​​​ម្នាក់​​ ​ដើរ​​​ចា​ប់​​​ក្មេ​ង​​ ​តាម​ពិ​ត​​​ជា​ក់​ស្តែ​​ង ​​​ក​រ​​​ណី​​​នេះ ​​​មិ​ន​មែ​ន​ជា​​​កា​រ​ពិ​ត​​​​នោះ​ទេ​

រា​ជ​​ធា​នី​​​ភ្នំ​ពេ​ញ​ ​៖​ ​​សេ​ច​ក្តី​​​ប​ក​ស្រា​យ​​​បំ​ភ្លឺ​ ​និ​ង​​​ប​​ដិ​សេ​ធ​​​រ​ប​ស់​​​ក្រុ​ម​កា​​រ​ងា​រ​​​ព័​ត៌​មា​ន​ ​និ​ង​​​ប្រ​តិ​ក​ម្ម​​​រ​ហ័​ស​​​នៃ​​​ស្ន​ង​កា​រ​ដ្ឋា​ន​​​ន​គ​រ​បា​ល​​​រា​ជ​ធា​នី​​​ភ្នំ​​ពេ​ញ​ ​បន្ទា​ប់​ពី​​​បា​ន​ឃើ​ញ​​​កា​រ​ចុះ​ផ្សា​យ​​​​ព័​ត៌​មា​ន​​​មិ​ន​​​ពិ​ត​​​​តា​ម​​​ប​ណ្តា​ញ​​​ស​ង្គ​ម​​ហ្វេ​​ស​​​ប៊ុ​​​ក​​​ដែ​ល​ជា​​​ផេ​​​ក​ ​និ​ង​​​គ​ណ​​នី​​​ហ្វេ​​​ស​​​បុ​ក​​​ក្លែ​ង​ក្លា​យ​​​មួ​យ​​ចំ​នួ​ន​ ​ដែ​ល​​​បា​ន​ធ្វើ​កា​រ​​​ផុ​​ស​​​ព័​ត៌​មា​ន​​​មិ​ន​​​ពិ​ត​ ​​មា​ន​​​ល​ក្ខ​ណ​​​​:​​​ញុះ​ញ​ង់​ ​បំ​ភិ​ត​បំ​ភ័​​យ​ ​ក្នុ​ង​​​គោ​ល​បំ​​ណ​ង​​​អា​ក្រ​ក់​​​ប​ង្ក​​​​ឲ្យ​​​មា​ន​​​ភា​ព​អ​ស​​ន្តិ​សុ​ខ​ ​វឹ​ក​វ​រ​​​ដ​​ល់​​​ស​ង្គ​ម​ជា​តិ​ ​ថា​​​មា​​ន​​ក​​រ​ណី​​​ស្ត្រី​ជ​ន​​​ជា​តិ​ចិ​ន​​​ម្នា​ក់​​ ​ដើ​រ​​​ចា​ប់​​​ក្មេ​ង​ ​តា​​ម​ពិ​ត​​​ជា​ក់​ស្តែ​ង​​​ក​រ​​​​ណី​​​នេះ​​​មិ​ន​មែ​ន​​ជា​​​កា​រ​ពិ​ត​​​នោះ​ទេ​ ​។​​

បន្ទាប់ពី​បានឃើញ​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​សហការ​ស្រាវជ្រាវ​រក​ការពិត រហូតដល់​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៣​នេះ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ផែន​ការងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បានធ្វើការ​ស្រាវជ្រាវ​នឹង​នាំខ្លួន​ស្ត្រី​ជា​ជន​ជាតិចិន ដើម្បី​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

ក្រោយ​ធ្វើការ​សួរនាំ​ស្ត្រីជន​ជាតិចិន បានបញ្ជាក់​ថា​បាន​វង្វេង​បាត់​កូនប្រុស នៅ​ផ្សារ​ធំថ្មី កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៣ ។ ប្រធាន​ផ្សារ​ធំថ្មី បានឃើញ​ក្មេងប្រុស​ម្នាក់​អាយុ​ប្រហែលជា ៣​ឆ្នាំ វង្វេង​នៅ​ផ្សារ​ថ្មី រក​ឪពុកម្តាយ​មិនឃើញ ទើប​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​អង្គការ​មិត្តសំឡាញ់ ដើម្បី​ទទួលយក​កូន​នោះ​ទៅធ្វើ​ការថែទាំ ។

ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែច្បាស់ មន្ត្រី​ជំនាញ​បានធ្វើការ​ខ​ល​ទាក់ទង​ទៅ​ម្តាយ​នៅ​ប្រទេស​ចិន ដើម្បី​សុំ​ការបំភ្លឺ ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់ថា ស្ត្រី​ម្នាក់ និង​ក្មេងប្រុស​នេះ ពិត​កូនស្រី និង​ចៅប្រុស​របស់គាត់ ហើយ​គាត់​បានបញ្ជាក់​បន្ថែមថា កូនស្រី​របស់គាត់​ពិត​ជាមាន​បញ្ហា​ខួរក្បាល​ជាច្រើន​ឆ្នាំ​មកហើយ ( ជំងឺសរសៃប្រសាទ ) មានការ​ភ្លេចភ្លាំង និង​វង្វេង ជា​ញឹកញាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *