គ.ជ​​.​ប ​ប​​ដិ​សេ​ធ ​​​សំណើ​​​សុំ​​​ចុះ​​​ឈ្មោះ​​​របស់​ ​​គ​ណ​ប​ក្ស​​​​ភ្លើ​ងទៀ​ន​​​ ​​ក្នុ​ងកា​រ​បោះ​ឆ្នោ​ត​ ឆ្នាំ​២​០​២​៣​

រាជធានីភ្នំពេញ ៖ គ​ណៈ​​​ក​ម្មា​ធិ​កា​រ​​​ជា​តិ​​​រៀ​ប​ចំ​​​កា​​រ​​​បោះ​​​ឆ្នោ​ត​​​ហៅ​​​កា​ត់​​​ថា​ ​​​គ​.​ជ​.​ប​ ​នៅ​​​ថ្ងៃ​​​ច​ន្ទ​​​​ ​(​១​៥​ ​ឧ​​ស​ភា​)​ ​បា​ន​​​ប​ដិ​សេ​ធ​​​សំ​ណើ​​​សុំ​​​ចុះ​​​ឈ្មោះ​​​​រ​ប​ស់​​​គ​ណ​ប​ក្ស​​​ភ្លើ​ង​​​ទៀ​ន​​​ដើ​ម្បី​​​ចូ​ល​រួ​ម​​​ប្រ​កួ​ត​​​ប្រ​ជែ​​ង​​​កា​រ​​​បោះ​​​ឆ្នោ​ត​​​នា​​​​ខែ​​​ក​ក្ក​ដា​​​ខា​ង​​​មុ​ខ​​​។

​​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ គ.ជ.ប បញ្ជាក់​ថា៖ «បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នី​តិកាល​ទី​៧ ឆ្នាំ​២០២៣ ​របស់​គណ​បក្ស​ភ្លើងទៀន​ ដែល​មាន​២៥​មណ្ឌល​រាជធា​នី​ខេត្ត ដោយ​មូលហេតុគណបក្ស​ភ្លើង​ទៀន​មិន​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រកាស​ស្តីពី​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួងមហាផ្ទៃ​ដែល​មាន​បញ្ជាក់​នីត្យា​នុកូល​កម្ម»។

កាល​ពី​ពេល​កន្លង​ទៅ ​គ.ជ.ប បាន​ទាម​ទារ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​ដាក់សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​បញ្ជាក់​នីត្យា​នុ​កូលកម្ម​ ដោយ​រដ្ឋ​បាល​រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ចំនួន​មួយ​ច្បាប់។ ហើយឯក​សារ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ដើម ​ដែល​ស្ថាប័ន​ គ.ជ.ប ​ទាមទារ​ គឺ​បាន​បាត់​អំឡុង​ពេល​តុលាការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *