រដ្ឋបាលរា​ជ​ធានីភ្នំ​ពេ​ញ ​អំ​​ពា​​វនា​​វ​ឱ្យ ព​ល​រ​​ដ្ឋប្រើ​ប្រា​​ស់ សេ​​វា​រ​ថ​យ​ន្ដ​ក្រុ​ង ​ទៅ​​ទ​ស្ស​នា​ ​ព្រឹ​ត្តិ​កា​រ​ណ៍​ប្រ​កួ​ត កី​ឡា​អា​ស៊ី​​អា​គ្ន​យ៍ ​ដោ​យ​មិ​ន​ប​ង់​​ប្រាក់​ ចា​​ប់​ពី​ថ្ងៃ​ទី​០​៥​ ខែ​ឧ​ស​​ភា ​​ដ​ល់​ថ្ងៃ​ទី០​៩​​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០២​៣​​

រាជធានីភ្នំពេញ ៖ រ​ដ្ឋ​បា​ល​​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​មា​ន​កិ​ត្តិ​យ​ស​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​ដំ​ណឹ​ង​ដ​ល់​ប​ង​ប្អូ​​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ទាំ​ង​អ​ស់​មេ​ត្តា​ជ្រា​ប​ថា​ ​ដើ​ម្បី​អ​ប​អ​រ​សា​​ទ​រ​ព្រឹ​ត្តិ​កា​រ​ណ៍​ប្រ​កួ​ត​កី​​ឡា​អា​ស៊ី​អា​គ្នេ​យ៍​លើ​ក​ទី​៣​២​ ​និ​ង​កី​ឡា​អា​ស៊ា​ន​​ប៉ា​រ៉ា​ហ្គេ​ម​លើ​ក​ទី​១២​ ​ដែ​ល​ព្រះ​រា​ជា​ណា​ច​ក្រក​ម្ពុ​ជា​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​​ រ​ដ្ឋ​បា​ល​ ​រា​ជ​ធានី​ភ្នំ​ពេ​ញ​នឹ​ង​រៀ​​ប​ចំ​ខ្សែ​រ​ត់​ពិ​សេ​ស​រ​ថ​យ​ន្ត​ក្រុ​ង​សា​ធា​រ​ណៈ​​(​E​x​p​r​e​s​s​ ​B​u​s​​)​ ​រ​ប​ស់​រ​ដ្ឋា​ក​រ​ ​ស្វ​យ័​ត​ដឹ​​ក​ជ​ញ្ជូន​សា​ធា​រ​ណៈ​រ​ថ​យ​​ន្ត​ក្រុ​ង​(​C​i​t​y​ ​B​​us​)​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ស​ម្រា​ប់​ ប​ម្រើ​ដ​ល់​កា​រ​ ​ធ្វើ​ដំ​ណើ​រ​រ​ប​​ស់​ ​ម​ហា​ជ​ន​ ​រួ​ម​ទាំ​ង​ភ្ញៀ​​វ​ជា​តិ​ ​និ​ង​ភ្ញៀ​វ​អ​​ន្ត​រ​ជា​តិ​ទាំ​ង​អ​ស់​ ​ទៅ​ ​ទ​ស្ស​​នា​ក្នុ​ង​ ព្រឹ​ត្តិ​កា​រ​ណ៍​ប្រ​កួ​ត​កី​ឡា​នេះ ​ចា​ប់​ពី​ថ្ងៃ​ទី​​០​៥​ ខែ​ឧ​ស​ភា​ ​ដ​ល់​ ​​ថ្ងៃ​ទី​០​៩​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៣​ ​ដោ​យ​មិ​ន​ប​ង់​​ប្រា​ក់​ ​ដូ​ច​មា​ន​ត​ម្រា​យ​​ផ្លូ​វ​ ​ជូ​ន​ភ្ជា​ប់​ម​ក​ជា​មួ​យ​នឹ​ង​មា​ន​ព័​ត៌​មា​នល​​ម្អិ​ត ​មា​ន​​ដូ​ចជា​​៖​

១-ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus)ខ្សែទី១. ចេញដំណើរពី ចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណត រង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំង សំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្ត ដំណើរលើតីរវិថីព្រះស៊ីសុវត្ថិឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅ ទីតាំងប្រកួត នៃកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំង ប្រកួតសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរ តាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន ស៊ីធី ហើយធ្វើ ដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

២- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២. ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំរង្វង់មូលកួចកាណុង និងឈប់នៅទីតាំង ប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) រួចបន្តដំណើរមកវិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហា វិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើដំណើរតាម រថយន្តក្រុងសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ប្រកបដោយផាសុកភាព ៕ដកស្រង់ពីអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *