កងទ័​ព​​មួ​ក​ខៀ​វប្តូ​​រវេ​​ន​ ​២​៤​៤​នា​ក់​ ​និ​ង​សុ​ន​​ខ ​​២​ក្បាល​ ​នឹ​ង​ចេ​ញ​ទៅ​ ​បំ​ពេ​ញ​បេ​ស​ក​ក​ម្ម ម​នុ​ស្ស​ធម៌​ ​នៅ​អា​ហ្វ្រិ​​ក​ក​ណ្តា​ល​ ​យ​ប់​នេះ​

រាជធានីភ្នំពេញ ៖ ​រ​យៈ​ពេល​​១៧​ឆ្នាំ​​កន្ល​ង​ម​ក​នេះ​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​​ជា ​ក្រោ​​ម​កា​រ​ដឹ​ក​នាំ​រ​ប​ស់​ស​ម្តេ​ច​តេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​បាន​ប​ន្ត​ប​ញ្ជូ​ន​ក​ងទ័​ព​មួ​ក​ខៀ​វ​កម្ពុ​ជា​ ​ជិ​ត​៩​ពា​ន់​នា​ក់​ ​ក្នុ​ង​បេ​ស​ក​ក​ម្មរ​ក្សា​ស​ន្តិ​ភា​ព​ក្រោ​ម​ឆ​ត្រ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​នៅ​ប​ណ្តា​ប្រ​ទេ​ស​ដែ​ល​ខ្ទេ​ច​ខ្ទាំដោ​យ​សា​រ​ស​ង្គ្រា​ម​ ​និ​ង​ជម្លោះ​ផ្ទៃ​ក្នុ​ង​រាំ​រ៉ៃ​ ​ដែ​ល​ស​ម្រេ​ច​បាន​កិ​ត្យា​នុ​ភា​ព​ជា​ច្រើ​ន​ជូ​ន​ជា​តិ​។​

​ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំពិធីជូនដំណើរកងអនុសេនាធំវិស្វកម្ម ពហុជំនាញលេខ៤២៣ ចំនួន២៤៤នាក់ ស្ត្រី៣០នាក់ និងសុនខហិតមីនចំនួន២ក្បាល មុនចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។

ពិធីជូនដំណើរនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងកម្ពុជា រក្សាសន្តិភាពអង្គការសហប្រជាជាតិ, លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង​កងកម្លាំងរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិមួយចំនួនផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កងវិស្វកម្មលេខ៤២៣ ជាកងទី៩ ដែលត្រៀមហោះហើរទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនេះ មានចំនួនសរុប ២៤៤នាក់ ដោយមាននារី ៣០នាក់ ដែលមកពីបណ្តា៤០កងឯកភាព​ នៃកង​យោធពល​ខេមរភូមិន្ទ។ កងកម្លាំង ដែលនឹងចេញបំពេញបេសកកម្មក្នុងឆ្នាំ៩នេះ សុទ្ធតែបានទទួលការហ្វឹកហ្វឺនមុនចល័ត និង​លើ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយគុណភាព ពី​គ្រូ​បង្គោល​កម្ពុជា និងពីបណ្តា​ប្រទេស​ជាមិត្ត ដើម្បី​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធផល​​​ដូច​បណ្តា​កងមុនៗ​​ដែរ។​

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបង្ហាញសេចក្តីរីករាយជាខ្លាំង ដ្បិតកម្ពុជាបានបញ្ជូនកងកម្លាំងជិត៩ពាន់នាក់ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដោយទទួលបានស្នាដៃយ៉ាងធំធេងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦មក។

ឆ្លៀតក្នុងឱកាសខួបគម្រប់១៧ឆ្នាំ ដែលកម្ពុជាបញ្ជូនកងកម្លាំងចូលរួមបេសកកម្មក្រោមឆត្រអង្គការដសហប្រជាជាតិ, ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានកោតសរសើរដោយស្មោះ និងដឹងគុណចំពោះពលិកម្មនៃកងកម្លាំងកម្ពុជា ដែលជាវិរបុរសថែរក្សាសន្តិភាព។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ក៏បានផ្តាំផ្ញើដល់នាយកងកម្លាំងទាំងអស់ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រសាសន៍បទបញ្ជាទាំង៤ចំណុចរបស់ សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានោះ លោក Joseph Scheuer បានបង្ហាញការដឹងគុណ និងមានមោទកភាពយ៉ាងខ្លាំងចំពោះកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងប្រតិបត្តិការរក្សាសន្តិភាព។ ជាពិសេស តួលេខរបស់ អសប បង្ហាញថា នៅចុងឆ្នាំ២០២២ កម្ពុជាជាប់លំដាប់លេខរៀងទី៥ ទូទាំងពិភពលោក ក្នុងសមាមាត្រនៃកងកម្លាំង ដែលត្រូវបានដាក់ពង្រាយស្រ្តី ក្នុងចំណោម៧៨ប្រទេស ដែលបរិច្ចាគកម្លាំង។

លោក Joseph Scheuer ក៏បានអបអរកម្ពុជា ក្នុងការសម្រេចបាននូវយុទ្ធសាស្រ្ត​សមភាពយេនឌ័ររបស់ អសប ប្រទេសបរិច្ចាគ​កងកម្លាំង​ទាំងអស់​​នឹងកំណត់​ឱ្យចល័តកម្លាំងនារី​ជានាយទាហានសេនាធិការដល់ទៅ២៥% និងក្នុង​កងឱ្យ​បាន​​ដល់ទៅ១៥% នាឆ្នាំ២០២៨ ដោយឡែក​កម្ពុជាបានសម្រេចនូវសន្ទស្សន៍នេះ តាំងពី​​ឆ្នាំ២០២២មក។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕ដកស្រង់ពីវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *