រដ្ឋម​​ន្ត្រី ​​ព្រុំ​ ​សុ​ខា​ ​ឧ​ប​ត្ថ​ម្ភ​ថ​វិ​កា​ដ​ល់ ​លោ​ក​តា​ ​ហា​ក់​ ​ស៊ា​ងឡាយ​ ​ដែ​ល​បា​ន​​ជិះ​ម៉ូ​​តូ​ដោ​យ​ខ្លួ​ន​ឯ​ង ពី​ខេ​ត្ត​ក្រ​ចេះ​ ​ម​ក​​​មើល​ កា​រ​ប្រ​កួ​ត​ កី​ឡា​ស៊ី​ហ្គេ​ម​

ឯ​ក​ឧ​ត្ត​ម​ ​ព្រុំ​ ​សុ​ខា​ ​រ​ដ្ឋ​ម​​ន្ត្រី​ក្រ​សួ​ង​មុ​ខ​ងា​រ​សា​ធា​រ​​ណៈ​ និង​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​រាជរ​ដ្ឋា​ភិ​បា​​ល​ចុះ​មូ​ល​ដ្ឋា​ន​ខេ​ត្ត​ក្រ​ចេះ​ ​​មា​ន​ស​ទ្ធា​ជ្រះ​ថ្លា​ឧ​ប​ត្ថ​ម្ភ​​ថ​វិ​កា​ ​១​០​០​ ​ដុ​ល្លា​រអា​មេ​រិ​ក​ ​ជូ​ន​ដ​ល់​លោ​ក​តា​ ​ហា​ក់​ ​​ស៊ា​ង​ឡា​យ​ ​អា​យុ​ ​៨​៦​ឆ្នាំ​ ​ដែ​ល​​បា​ន​ជិះ​ម៉ូ​តូ​​ដោយ​​ខ្លួ​ន​ឯ​ង​និ​ង​តែ​ម្នា​ក់​ឯ​ង​ពី​ស្រុ​​ក​ស្នួ​ល​ ​ខេ​ត្ត​ក្រ​ចេះ​ ​ដើ​ម្បី​​ម​ក​មើ​ល​កា​រ​ប្រ​កួ​ត​​ស៊ី​ហ្គេ​ម​ ​កី​ឡា​អុ​ក​ច​ត្រ​ង្គ​ ​​ដែ​ល​កំ​ពុ​ង​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​។​

ថវិកានេះ ត្រូវបានក្រុមការងាររបស់លោករដ្ឋមន្ត្រី យកទៅប្រគល់ជូនដោយផ្ទាល់ដៃដល់លោកតា ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី ព្រុំ សុខា បានមានប្រសាសន៍ផ្តាំផ្ញើតាមរយៈក្រុមការងារថា នៅក្នុងឱកាសបុណ្យវិសាខបូជា ថ្ងៃ១៥កើតនេះ លោកពិតជាមានចិត្តរំភើប និងនឹកស្រណោះដល់ឪពុករបស់លោក បន្ទាប់ពីបានឃើញសារព័ត៌មានហ្វ្រេសញូ (Fresh News) ចុះផ្សាយពីលោកតា ហាក់ ស៊ាងឡាយ អាយុ ៨៦ឆ្នាំ ដែលជិះម៉ូតូពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៊ីហ្គេម កីឡាអុកចត្រង្គ នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី បន្តឱ្យដឹងថា លោករំភើប និងនឹកស្រណោះដល់ឪពុករបស់លោក គឺឧបាសក ព្រុំ សុន ដែលបានទទួលមរណភាពតាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១០ នៅក្នុងជន្មាយុ ៨០ឆ្នាំ។ ប្រសិនបើឪពុករបស់លោកនៅមានជន្មាយុយឺនយូរមកដល់ថ្ងៃនេះ ដែលជាថ្ងៃបុណ្យវិសាខបូជាទៀតនោះ ម៉្លេះសមឧបាសក ព្រុំ សុន ពិតជាមានឱកាសមកទស្សនាការប្រកួតកីឡាស៊ីហ្គេមដូចលោកតា ហាក់ ស៊ាងឡាយ ជាក់ជាមិនខាន។

លោករដ្ឋមន្ត្រីបានកោតសសើរចំពោះបុណ្យកុសលរបស់លោកតា ហាក់ ស៊ាងឡាយ ដែលមានអាយុវែងនិងមានសុខភាពល្អអាចជិះម៉ូតូដោយខ្លួនឯងក្នុងចំងាយផ្លូវយ៉ាងវែងធ្វើដំណើរមកពីខេត្តក្រចេះ។ ហេតុនេះហើយ ទើបលោកមានសទ្ធាជ្រះថ្លា ឧបត្ថម្ភថវិកាចំនួន ១០០ ដុល្លារអាមេរិកជូនលោកតា ដើម្បីធ្វើសោហ៊ុយពេលត្រឡប់ទៅផ្ទះវិញ។

បន្ទាប់ពីទទួលបានថវិការួច លោកតា ហាក់ ស៊ាងឡាយ ដែលនិយមចូលចិត្តលេងអុកចត្រង្គ ហើយដែលសព្វថ្ងៃកំពុងរស់នៅក្នុងភូមិរំដួល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ក៏បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ព្រុំ សុខា និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ឱ្យតាមបីបាច់ថែរក្សាលោករដ្ឋមន្ត្រី និងភរិយា ព្រមទាំងបុត្រធិតា និងចៅៗ ឱ្យជួបប្រទះនូវព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដកស្រង់ពីវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *