សម្ដេចតេ​ជោ​ ​ហ៊ុ​ន​ ​​សែ​ន​ នឹ​ង​​ជួ​ប​សំ​ណេះសំ​ណា​ល​ ជា​មួ​យ​ក្រុ​​ម​អ​ត្ត​ព​លិ​ក​ ​និ​ង​​ប្រ​តិ​ភូ​កី​ឡា​ ​ក​ម្ពុ​ជា​ ​នៅ​ថ្ងៃទី​០​១​ ​ខែ​ឧ​ស​​ភា ​ឆ្នាំ​២​០​២​​៣

ប្រ​មុ​ខ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​​តីតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នឹ​ង​រៀ​ប​ចំ​ពិ​ធី​ជួ​ប​សំ​ណេះ​សំ​ណា​ល​ជា​មួ​យ​ក្រុ​ម​​អ​ត្ត​ព​លិ​ក​ ​និ​ង​ប្រ​តិ​ភូ​កី​ឡា​ ​ក​ម្ពុ​ជា​ ​នៅថ្ងៃ​​ទី០​​១​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៣​ ​ដើ​ម្បី​លើ​ក​ទឹ​ក​ចិ​ត្ត​ ​​និ​ងជូ​ន​ព​រ​​ដ​ល់​ក្រុ​ម​អ​ត្ត​ព​លិ​ទ្ធិ​និ​ង​ប្រ​តិ​ភូ​ ​កី​ឡា​ក​ម្ពុ​ជា​ ​ឱ្យ​ទ​ទួ​ល​បា​ន​ជោ​គជ័​យ​​ ​ដ​ណ្តើម​មេ​​ដា​យ​ឱ្យ​បា​ន​ច្រើ​ន​ជា​អ​តិ​ប​រ​មា​ ​ក្នុ​ង​កា​រ​ប្រ​កួ​ត​កី​ឡា​ ​ស៊ី​ហ្គេ​ម​លើ​ក​ទី​៣​២​ ​និ​ង​អា​ស៊ា​​នប៉ា​រ៉ា​​ហ្គេ​ម​លើ​ក​ទី​១​២​ ​ឆ្នាំ​២​០​២​៣​។​ ​នេះ​បើ​តា​ម​សេ​ច​ក្ដីប្រ​កា​ស​ព័​ត៌​មា​ន​ ​ស្ដី​ពី​​លទ្ធ​​នៃស​​ម័​យ​ប្រ​ជុំ​ពេញ​​អ​ង្គគ​ណៈ​រ​ដ្ឋ​​ម​ន្ត្រី​ ​ចេ​ញ​ផ្សា​យ​ល្ងា​ច​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មេ​សាឆ្នាំ​២​០​​២​៣​។​

ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនិងកោតសរសើរខ្ពស់ដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមគ្រូពេទ្យ ដែលបានសហការរៀបចំកម្មវិធី កម្សាន្តនានា ព្រមទាំងខិតខំធានាការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈបាន ល្អប្រសើរក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ កន្លងទៅ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយ រលូននិងជោគជ័យ ប្រកបដោយភាពសប្បាយរីករាយនិងសាមគ្គីជាតិ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅចំពោះក្រុមអត្តពលិក និងប្រតិភូកីឡារបស់បណ្តាប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡា ខាងលើនេះ ព្រមទាំងរៀបចំការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូន អធិកអធម និងទទួលបានភាព រីករាយជាអតិបរមា ដើម្បីរឹតចំណងសាមគ្គីភាពនិងមិត្តភាពរវាងបណ្តាប្រទេសសមាជិកអាស៊ាន ទាំងអស់។

រាជរដ្ឋាភិបាល ប្រកាសលើកលែងការបង់ថ្លៃសិទ្ធិចូលរួមប្រកួតរបស់អត្តពលិកទាំងអស់ និង ផ្ដល់ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដោយឥតគិតថ្លៃចំពោះអត្តពលិក គ្រូបង្វឹក និងប្រតិភូកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាល ប្រកាសផ្តល់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ដោយមិនគិតថ្លៃ ជូនដល់ក្រុមអ្នកគាំទ្រអត្តពលិក នៃបណ្ដាប្រទេសដែលចូលរួមប្រកួត ដោយកំណត់ចំនួនជាក់លាក់ និងប្រគល់តាមរយៈប្រតិភូកីឡា ដែលតំណាងឱ្យប្រទេសនីមួយៗ។ សម្ដេចតេជោ ក៏បានស្នើឱ្យ រដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសត្រូវយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលជូន ប្រជាពលរដ្ឋអាចទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ បានដោយសេរី ដោយត្រូវរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួត នៅតាមបណ្ដាទីតាំង សមរម្យក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងត្រូវធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ៕ដកស្រង់ពីអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *