អភិ​បា​ល​ខេ​ត្ត​ក​​ណ្ដាល​៖​ ​រា​ល់​កា​រ​ធ្វើ​ប្ល​ង់​រឹ​ង ​មិ​ន​ត្រូវ​ទា​រ​លុ​យ​ពី​ ព​ល​រ​ដ្ឋ​ដា​ច់​ខា​ត​ ​ម​​ន្ត្រី​សូ​រិ​យោ​ដី​ ​និង​​ពន្ធ​​ដា​រ​ ត្រូ​​វ​ធ្វើ​កា​រ​ងា​​រ ជា​មួ​យ​គ្នា​ ឲ្យ​​បា​​​ន​​​ល្អ​លឿ​ន​ ​រហ័ស ជូ​ន​ព​ល​រ​ដ្ឋ កុំ​កិ​ច​កុ​ក​

ខេត្តក​ណ្ដា​ល​ ៖​ ​ឯ​ក​ឧ​ត្ត​ម​ ​គ​​ង់​ ​សោភ័​ណ្ឌ​​ ​អ​ភិ​បា​ល​ខេ​ត្ត​ក​ណ្ដាល​ ​បា​​នថ្លែ​ង​ថា​ ​រា​​ល់​កា​រ​ធ្វើ​ប្ល​ង់​រឹ​ង​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ម​ន្ត្រី​ជំ​នា​ញ​​ដា​ច់​ខា​ត​មិ​ន​ត្រូ​វ​ទា​រ​លុ​យ​ពី​ប្រ​ជា​ព​ល​រ​ដ្ឋ​នោះ​ទេ​ ​ហើ​យ​ម​ន្ត្រី​សូ​រិ​​យោ​ដី​ ​និ​ង​ម​ន្ត្រី​ព​ន្ធ​ដា​រ​ ​ត្រូ​វ​ធ្វើ​កា​រ​ងា​រ​ជា​មួ​យ​គ្នា​ ​ឱ្យ​បា​ន​ល្អ​ លឿ​ន​ ​រ​ហ័​​ស​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​កុំ​កិ​ចកុ​ក​ ​​ពិ​សេ​ស​ហា​ម​ដា​ច់​ខា​ត​រឿ​ង​ដី​រ​​ដ្ឋ​ ​ហា​ម​ដា​ច់​ខា​ត​ចេ​ញ​ប្ល​ង់​ឱ្យ​​គេ​។

ការថ្លែងបែនេះរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី, មន្ត្រីជាប់កិច្ចសន្យា, អ្នកស្ម័គ្រចិត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាល នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ៗថា «បើលឺថាមន្ត្រីណាហ៊ានកិចកុកទារលុយទារកាក់ ហ៊ានបំពាន ដឹងថាធ្ងន់ក រឿងធំជាមួយខ្ញុំមិនខានឡើយ កុំថាខ្ញុំមិនបានប្រាប់»។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជំរុញដល់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័សតាមការគ្រោងទុក និងស្នើឱ្យអភិបាលក្រុង-ស្រុក និងមន្ទីរសហការគ្នា និងជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកណ្តាល ឱ្យបានចប់តាមផែនការ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ បន្តយកចិត្តទុកដាក់ដោះស្រាយវិវាទដៃធ្លីនៅក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។

បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបានធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល, កាន់តែឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព។ បន្តរួមសហការគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាងឱ្យបានល្អប្រសើរ។

បើតាមលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តកណ្ដាល ប្រតិបត្តិការចប់បានពីរក្រុង-ស្រុក គឺស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ និងកំពុងបន្តអនុវត្តនៅ ស្រុកល្វាឯម ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកពញាឮ ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកលើកដែក។

ប្រធានមន្ទីររូបនេះ បានបន្តថា គិតតាំងពីការចាប់ផ្តើមដំណើរការចុះបញ្ជីជាលក្ខណៈប្រពន្ធរហូតមកដល់ពេលនេះទូទាំងខេត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖

*ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៩៩ឃុំ ស្មើនឹង ៦០៦ភូមិ
*ប្រមូលទិន្នន័យ, បញ្ចូល និងគូរ បានចំនួន ៤០៩,៥៧៤ក្បាលដី
*បិទផ្សាយទិន្នន័យ បានចំនួន ៣៨២,៤៣៨ក្បាលដី
*កំណត់ព្រំ បានចំនួន ៤០៥,២៩០ក្បាលដី
*វិនិច្ឆ័យ បានចំនួន ៤០៥,២៩០ក្បាលដី
*ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៤២,៩២៣បណ្ណ
*ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ បានចំនួន ២៧០,៩២៦បណ្ណ៕ដកស្រង់ពីវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *