រោងច​ក្រ​ផ​លិ​ត​​ទឹក​​ស្អា​ត ​នៃ​រ​ដ្ឋ​ក​រ​ទឹ​ក ខេ​​ត្ដសៀ​​ម​រា​ប​ ​ត​ម្លៃ​ប្រ​មា​ណ​១​១​៥​លា​ន​ដុល្លា​ ​ស​​ម្រេ​ច​បា​ន​ ​៩​៩​% ​​គ្រោ​ង​ស​ម្ភោ​ធ​ ​ដា​​​ក់​ឱ្យ​ប្រើ​ប្រា​ស់​ នៅ​ខែ​ឧ​ស​ភា​ខា​ង​មុ​ខ​

ខេត្តសៀមរាប ៖ ម​ន្ដ្រី​រ​ដ្ឋ​ក​រ​ទឹ​ក​ស្វ​យ័​ត​​ខេ​ត្ដ​សៀ​ម​រា​ប​ ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​កា​រ​សា​ង​ស​ង​រោ​ង​ច​ក្រ​ផ​លិ​ត​ទឹ​ក​ស្អា​ត​ថ្មី​មួ​យ​ទៀ​ត​ ​នៅ​ស​ង្កា​ត់​ជ្រា​វ​ ក្រុ​ង​​សៀម​​រាប ​បា​នស​​ម្រេច ៩៩% ហើយ ដោយគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា រោងចក្រផលិតទឹកស្អាតនេះ ក្រោមគម្រោងឥន្នទានរបស់អង្គការJACA ដែលអាចផលិតទឹកស្អាត និងចែកចាយទឹកទៅដល់ប្រជាពលរដ្ឋបានជាង៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយបានបូមទឹកពីបឹងទន្លេសាប។ជាមួយគ្នានេះ រោងចក្រថ្មីនោះមានអាងស្ដុកទឹកទុកចំណុះមួយម៉ឺនម៉ែត្រគូបផងដែរ បើទោះបីដាច់ប្រព័ន្ធចរន្ដអគ្គីសនីក៏អាចចែកចាយទឹកស្អាតបានដែរ។

លោកបានបន្ដថា រោងចក្រផលិតទឹកស្អាតរបស់រដ្ឋករទឹកស្វយ័តរបស់ខេត្ដសៀមរាបនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលលើកការអភិវឌ្ឍន៍វិស័យទឹកស្អាត។ជាពិសេសសមិទ្ធផលដ៏ធំនេះ កើតឡើងដោយសារប្រទេសជាតិមានសន្ដិភាព បើគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍន៍គ្រប់វិស័យដែរ។

លោកបានបន្ដថា ការផលិតទឹកស្អាតនេះ មិនត្រឹមតែចែកចាយនៅក្នុងក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងចែកចាយទៅដល់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ស្រុកសូទ្រនិគម នៅភូមិធម្មជាតិរុនតាឯក ភូមិធម្មជាតិពាក់ស្នែង និងស្រុកប្រាសាទបាគងផងដែរ។

លោកបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតខេត្ដសៀមរាបមានចំនួន ៣កន្លែងហើយ ដោយពីរកន្លែងទៀតនៅសង្កាត់ទឹកវិល អាចផលិតទឹកសម្រាប់ទាំងប្រជាពលរដ្ឋ និងទេសចរជាង ២៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលរាប់ទំាងរោងចក្រថ្មី នៅសង្កាត់ជ្រាវផង អាចចែកចាយ និងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានសម្ថភាពគ្រប់គ្រងទៅលើតម្រូវការទឹកស្អាតនៅក្រុងសៀមរាបរហូតដល់ទៅឆ្នាំ២០៣០។

បើតាមលោក សៀក ប៉េងគៀង បានឱ្យដឹងថា រោងកច្រផលិតទឹកស្អាតថ្មីនេះ បានចាប់ផ្ដើមកសាងនៅឆ្នាំ២០២០ និងគ្រោងសាងសង់រួចរាល់នៅខែឧសភាស្ថិតនៅលើផ្ទៃដីចំនួន ៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ១១៥លានដុល្លាអាមេរិក។ លោកបន្ដថា រោងចក្រផលិតទឹកស្អានេះ គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ ក្រោមអធីបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដកស្រង់ពីអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *