ព្រះម​ហា​ក្ស​ត្រ​ ​យាង​ប្រោ​ស​ព្រះ​រា​ជ​ទា​ន ​ព្រះ​អគ្គិ​ជ័​យ​កី​ឡា​ ​ស​ម្រា​ប់​ព្រឹ​ត្តិ​កា​រ​​ណ៍ ​​ប្រ​កួ​ត​កី​ឡា​អាស៊ី​អា​គ្នេ​យ៍​លើ​ក​ទី​៣​២​ ​និ​ង​កី​ឡា​អា​ស៊ា​ន​ប៉ា​រ៉ា​ហ្គេ​ម​លើ​ក​ទី​១​២​ ​នៅ​ប្រា​សា​ទអ​ង្គ​រ​វ​ត្ត​

ព្រះ​ក​រុ​ណា ​​ព្រះ​បាទ​​ស​ម្ដេ​ច​ព្រះ​ប​រ​ម​នា​ថ​ ​ន​រោ​ត្ដ​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ដែ​ល​អ​ម​ព្រះ​រា​ជ​ដំ​ណើ​រ​ដោ​យ​ ​ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ ​​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ និ​​ងឥ​ស្ស​​រ​ជ​ន​ជា​ន់​ខ្ព​ស់​ជា​ច្រើ​រូ​ប​ទៀ​ត​នោះ​ ​ព្រះ​អ​ង្គ​បា​ន​សព្វ​ព្រះ​រា​ជ​ហ​ឬ​​ទ័យ​​ ​ស​ម្ដេ​ច​យា​ង​ជា​ព្រះ​រា​ជា​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត​ ​ក្នុ​​ង​ព្រះ​រា​ជ​ពិ​ធី​ប្រោ​ស​ព្រះ​រា​ជ​ទា​ន​ព្រះ​អ​គ្គិ​ជ័​យ​កី​ឡា​​ ​សម្រា​​ប់​ព្រឹ​ត្តិ​កា​រ​ណ៍​ប្រ​កួ​ត​កី​ឡា​អា​ស៊ី​អា​គ្នេ​យ៍​​លើ​ក​ទី​៣​២​ ​និង​កី​ឡា​អា​ស៊ា​ន​ប៉ា​រ៉ា​ហ្គេ​ម​ ​លើ​ក​ទី​១​២​​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​ ​២​១​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​៣​ ​​នៅ​ប​រិ​វេ​ណ​ខា​ង​មុ​ខ​ប្រា​សា​​ទ​អ​ង្គ​រ​វ​ត្ត​ ​ខេ​ត្ត​សៀ​ម​រា​ប​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានថ្លែងថា ភ្លើងព្រះអគ្គិជ័យកីឡា មានប្រវត្តិនិងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណ២០០០ ឆ្នាំមុន គ.ស រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យ៉ា ប្រទេសក្រិកបុរាណបានយកភ្លើងពីកម្ដៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្ដមបានបញ្ជាក់ថា ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅជានិមិត្តរូបនៃកម្លាំងថាមពលជីវិតមនុស្សសត្វ និជាសុភាវធម៌ដ៏បរិសុទ្ធ ដែលផ្ដល់នូវសេចក្ដីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ «កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព»។ ឯកឧត្ដមបន្តថា គ្រប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅអន្តរជាតិ អូឡាំពិកអាស៊ី និងអូឡាំពិកនៅអាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសជាសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ។ ទន្ទឹមនេះ ផ្ដើមចេញពីប្រវត្តិ និងខ្លឹមសាព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា រៀបចំព្រះរាជពីធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡានាពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡា រត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្ដម ថោង ខុន បានឱ្យដឹងដែរថា មកដល់ពេលនេះ កម្ពុជាបានទទួលការចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ មកចូលរួមប្រកួត មានចំនួន ១១ ៤៥៣ រូប គឺជាសញ្ញានៃកម្លាំសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ ក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា ថ្ងៃនេះ នៅសល់តែ៤៥ទៀតនឹងឈានដល់ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ និងនៅសល់៧៤ថ្ងៃទៀត នឹងធ្វើម្ចាស់ផ្ទះការកីឡា ASEAN Para Games ទី១២ ដែលទាមទារយើងទាំងអស់គ្នា កម្លាំងកា យ ចិត្ត រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះឱ្យប្រព្រឹត្តទៅទទួលបានជោគជ័យកីឡា SEA Games-ASEAN Para Games 2023 ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា បានរង់ចាំពេល៦៤ឆ្នាំ ទើបរដ្ឋាភិបាល សម្រេចយកឆ្នាំ២០២៣ ធ្វើម្ចាស់រៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games។

សម្ដេចពិជ័យសេនាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញមុខមាត់លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់ បង្ហាញពិភពលោកយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើង បន្ថែមទៀត តាមរយៈនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ដ៏ធំបែបនេះ។ដកស្រង់ពីអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *