រាជរ​ដ្ឋា​​ភិ​បាល​ ​សម្រេ​ច​កា​ត់​ឆ្វៀ​ល​ ​ ​ឃុំ​កំ​ព​ង់​​ភ្លុ​ក​ ​ស្រុ​​ក​ប្រា​សា​ទ​បា​​គ​ង​ ​ចេ​ញ​​ពី​តំ​ប​ន់​៣​ ​​នៃ​ដែ​ន​បឹ​ង​ទ​​ន្លេ​សា​ប

ខេត្តសៀ​ម​រា​​ប ​៖​ ​អ្ន​ក​តំ​ណា​ងរា​ស្ត្រ​ ​និ​​ង​អា​ជ្ញា​ធ​រ​ខេ​ត្ត​សៀ​ម​រា​ប​ ​បា​ន​​អះ​អា​ង​ថា​ ​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​​ជា​ ​បា​ន​ស​ម្រេ​​ច​កា​ត់​ឃុំ​កំ​ព​​ង់​ភ្លុ​ក​ នៃ​ស្រុ​ក​ប្រា​សា​ទ​​បា​គ​ង​ ​ចេ​ញ​​ពី​តំ​ប​ន់​៣​ ​​នៃ​ដី​បឹ​ង​ទ​ន្លេ​សា​​ប​ ​ដើ​ម្បី​ប្រ​​គ​ល់​ជូ​ន​ជា​​ក​ម្ម​សិ​ទ្ធិ​ដ​ល់​ប្រ​ជា​​ព​ល​រ​ដ្ឋ​ ​ក្នុ​ង​ឃុំ​មួ​​យ​នេះ​។

ការលើកឡើងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលគ្រូពេទ្យវិជ្ជសាស្ត្រចិនបុរាណមកពីកោះតៃវ៉ាន ចុះចែកអំណោយ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ១,០២០គ្រួសារ នៅឃុំកំពង់ភ្លុក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានថ្លែងថា ដើម្បីរួមចំណែកកាត់បន្ថយនូវការលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឆ្វៀលឃុំ ដែលមានទីតាំងក្នុងដែនបឹងទន្លេសាបមួយនេះ ចេញពីតំបន់៣ ដែលជាតំបន់ត្រូវការពារ។ លោកថា បន្ទាប់ពីកាត់ឆ្វៀល រាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងជូនជាកម្មសិទ្ធិដល់បងប្អូនប្រជាពលរដ្ឋ ។

អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានចូលរួមសាទរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក ដែលបានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការកាត់ឆ្វៀលឃុំកំពង់ភ្លុកទាំងមូល ចេញពីដីព្រៃលិចទឹកតំបន់៣ ជូនដល់បងប្អូនធ្វើកម្មសិទ្ធិកាន់កាប់ស្របច្បាប់ ដោយមិនភ័យខ្លាចដូចពីមុនឡើយ។ ឯកឧត្តមអ្នកឧកញ៉ាបន្តថា រាល់ដីកម្មសិទ្ធិ ក្រោយពីរដ្ឋបានចេញនូវប័ណ្ណសម្គាល់អចលន:ទ្រព្យ របស់បងប្អូនហើយនោះ សូមបងប្អូនត្រូវរក្សាជាមរតកក្នុងគ្រួសារ ហើយបងប្អូនមានសិទ្ធិយកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់របស់បងប្អូនផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានធ្វើការណែនាំមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរួមសហការគ្នាឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការពារ អភិរក្សនូវសម្បត្តិធម្មជាតិ ដែលនៅជុំវិញបងប្អូន មិនត្រូវធ្វើការ កាប់រានព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀតឡើយ តែបើបងប្អូនក្នុងឃុំកំពង់ភ្លុក ឬក៏មកពីតំបន់ផ្សេងៗ មកបំពាននោះ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។ ចំពោះអាជ្ញាធរស្រុក ឃុំ និងស្ថប័នពាក់ព័ន្ធទាំងអស់ ត្រួវរួមគ្នាធ្វើយុទ្ធនាការ ក្នុងការដាំដុះឡើងវិញ នូវកូនឈើព្រៃលិចទឹក នៅតាមតំបន់មានការរីចរឹល ដើមី្បជាជម្រកត្រីពងកូននៅរដូវទឹកឡើង តែបើគ្មានព្រៃលិចទឹកទេនោះ បងប្អូនប្រជានេសាទនៅឃុំកំពង់ភ្លុក និងបាត់បង់នូវអាជីព ចំណូលរបស់ខ្លួន នឹងធ្វើឲ្យជីវភាពរបស់បងប្អូនកាន់តែធ្លាក់ចុះថែមទៀត ។ ម៉្យាងទៀតដោយឃុំកំពង់ភ្លុកនេះ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងការបង្កើននូវមុខរបរដល់បងប្អូននៅទីនេះ តាមរយ:វិស័យទេសចរណ៍ ក្នុងការលើកស្ទួយជីវភាពរបស់បងប្អូន និងកាត់បន្ថយនូវរាល់បទល្មើសនេសាទទៀតផង ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ជិតផុតសុពលភាព ត្រូវប្រញ៉ាប់ទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរបស់ខ្លួន ដើមី្បត្រៀមលក្ខណ:ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។ឃុំកំពង់ភ្លុក ជាឃុំមួយរបស់ស្រុកប្រាសាទបាគង មានទីតាំងស្ថិតនៅក្នុងដែនបឹងទន្លេសាប។

អភិបាលស្រុកប្រាសាទបាគង លោក សូ ប្លាតុង បានឲ្យដឹងថា ឃុំកំពង់ភ្លុ មានភូមិចំនួន៣ មានចំនួន ៩៩៨គ្រួសារ និង ប្រជាពលរដ្ឋ សរុប ៣,៨២៥នាក់ ស្រី ១,៩៣៨នាក់ ដោយប្រកបរបរជាអ្នកនេសាទ ៦៥% និងដឹកភ្ញៀវទេសចរ ៣០% និង ៥%ទៀតប្រកបរបរលក់ដូរ ៕ ដកស្រង់ពីអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *